Paris Peace Accords 23 Oct. 1991

Thursday, January 2, 2014

លោក​ សម ​រង្ស៊ី​ សន្យា​ យក​ករណី​ ដំឡើង​ប្រាក់ខែ​ ទៅ​ចរចា ​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា​​

លោក​ សម ​រង្ស៊ី​ សន្យា​ យក​ករណី​ ដំឡើង​ប្រាក់ខែ​ ទៅ​ចរចា ​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា​​


ដោយ៖​ នួន បូរិន / វិទ្យុ វីអូឌី​ | ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014 

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សន្យាថា​នឹង​ជួយ​កម្មករ​ឲ្យបាន​តាម​ការទាមទារ​ជាមុន​សិន ​ទើប​ការចរចា​​រឿង​ករណី​ផ្សេង​ទៀត​អាច​ប្រព្រឹត្តទៅបាន ដោយ​ចាត់ទុកថា​ជា​អាទិភាព​នៃ​ការចាប់ផ្ដើម​ការចរចា​។​
លោក​ សម ​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ដូចនេះ នៅ​ចំពោះ​ហ្វូង​មនុស្ស​រាប់ពាន់​នាក់​ ដែល​បាន​មក​ស្ដាប់​លោក​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​យប់​ថ្ងៃ​ទី​១ ខែ​មករា ​ឆ្នាំ​២០១៤​។
​នៅក្នុង​ឱ​កាស​នោះ លោក​ សម ​រង្ស៊ី បានបញ្ជាក់​ថា ក្នុងនាម​លោក​ជា​មេដឹកនាំ​គណបក្ស​មួយ​ឈ្នះឆ្នោត គឺ​លោក​ត្រូវ​ជួយ​ដោះស្រាយ​ករណី​ប្រាក់​ឈ្នួល​ពលកម្ម​របស់​កម្មក​រ ឲ្យ​បាន​​១៦០​ដុល្លារ​ជាមុនសិន ទើប​ការចរចា​ផ្សេងៗ​ទៀត​អាច​ប្រព្រឹត្តទៅ​បាន​តាមការ​​គ្រោងទុក​។ លោក​បន្តថា រឿង​កម្មករ​គឺជា​រឿង​របស់​គណបក្ស​របស់លោក ដែល​ត្រូវ​ចាត់ទុកជា​អាទិភាព​មួយ​នា​ពេល​នេះ​។
​សូមជម្រាបថា​ បន្ទាប់ពី​ការតវ៉ា​រយៈពេល​មួយ​សប្តាហ៍ ចាប់ពី​ថ្ងៃ​ទី​២៥ ​ខែ​ធ្នូ ឆ្នាំ​២០១៣ រដ្ឋា​ភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​៥​ដុល្លារ​ទៀត បន្ថែម​លើ​៩៥​ដុល្លារ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករ នឹង​ទទួលបាន​១០០​ដុល្លារ សម្រាប់​ប្រាក់​ឈ្នួល ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់ផ្តើម​ចាប់ពី​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៤។ ប៉ុន្តែ​ការដំឡើង​នេះ ​​ត្រូវបាន​កម្មករ​ និង​សហជីព ធំៗ​ចំនួន​​៦ បានបដិសេធ​ ហើយ​បាន​បន្ត​ធ្វើ​កូដកម្ម បាតុកម្ម នៅថ្ងៃនេះ​ទៀត​៕


No comments:

Post a Comment