ព្រះចៅអធិការវត្ដ មួយ ប្រឈម នឹងការដកមុខតំណែង បន្ទាប់ពី ចូលរួមបាតុកម្ម
ដោយ៖ បូ សាវី និង អ៊ឹង ប៊ុនថន / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014
ព្រះចៅអធិការវត្ដ ក្រចាប់ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្ដកំពង់ធំ ត្រូវបានមេភូមិ ស្នើឲ្យដកព្រះអង្គចេញពីតំណែង បន្ទាប់ពីព្រះអង្គឲ្យសមាជិកគណបក្សជំទាស់ធ្វើបុណ្យនៅវត្ដនោះ និងចូលរូមមហាបាតុកម្មអហិង្សាជាមួយគណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញ។
ព្រះចៅអធិការវត្ដ ក្រចាប់ ហៅវត្ដក្រពុំរតន៍ ក្នុងសង្កាត់អាចារ្យលាក់ ព្រះនាម អាន មុន្នី ប្រាប់VODថា មេភូមិនេះ លោក ខេង ឃាន និងអនុភូមិ បានដើរប្រមូលស្នាមដៃ ពីពុទ្ធបរិស័ទចំណុះជើងវត្ដឲ្យដកព្រះអង្គចេញពីព្រះចៅអធិការវត្ដ បន្ទាប់ពីព្រះអង្គឲ្យបក្សប្រឆាំងធ្វើបុណ្យសាមគ្គីនៅវត្ដនោះ។ ព្រះអង្គមានថេរៈដីកា បន្ដថា ព្រះអង្គឲ្យគណបក្សប្រឆាំងធ្វើបុណ្យនោះព្រះអង្គបានសុំច្បាប់ត្រឹមត្រូវពីអាជ្ញាធរ ហើយការធ្វើបុណ្យមិនប្រកាន់គណបក្សឡើយ។ ព្រះអង្គបន្ថែមថា ព្រះអង្គមានការព្រួយបារម្ភ ព្រោះពលរដ្ឋមួយចំនួនមានការរើសអើសនិន្នាការនយោបាយ ៖
ចំណែកពលរដ្ឋនៅភូមិ ក្រចាប់ អ្នកស្រី គឹម សូសាល មានប្រសាសន៍ថា អ្នកស្រីគាំទ្រឲ្យព្រះអង្គធ្វើជាចៅអធិការវត្ដដដែល ព្រោះវត្ដក្រចាប់នេះ មុនពេលព្រះសង្ឈ អាន មុន្នី មកគង់ធ្វើជាចៅអធិការនោះ មិនមានសមិទ្ធិផលក្នុងវត្ដឡើយ។ អ្នកស្រីបន្ដថា មេភូមិរបស់គណបក្សប្រជាជនកម្ពុជា ដែលយកស្នាមមេដៃ ដើម្បីដកព្រះអង្គពីចៅអធិការនោះ ព្រោះតែចង់ឲ្យសាច់ញាតិខ្លួនធ្វើជាចៅអធិការវត្ដជំនួស ៖
ចំណែកពលរដ្ឋនៅភូមិ ក្រចាប់ អ្នកស្រី គឹម សូសាល មានប្រសាសន៍ថា អ្នកស្រីគាំទ្រឲ្យព្រះអង្គធ្វើជាចៅអធិការវត្ដដដែល ព្រោះវត្ដក្រចាប់នេះ មុនពេលព្រះសង្ឈ អាន មុន្នី មកគង់ធ្វើជាចៅអធិការនោះ មិនមានសមិទ្ធិផលក្នុងវត្ដឡើយ។ អ្នកស្រីបន្ដថា មេភូមិរបស់គណបក្សប្រជាជនកម្ពុជា ដែលយកស្នាមមេដៃ ដើម្បីដកព្រះអង្គពីចៅអធិការនោះ ព្រោះតែចង់ឲ្យសាច់ញាតិខ្លួនធ្វើជាចៅអធិការវត្ដជំនួស ៖
ករណីនេះ មេភូមិ ក្រចាប់ លោក ខៀវ ឃាន បកស្រាយថា ការដែលចង់ដកចៅអធិការវត្ដនេះ ដោយសារព្រះសង្ឃអង្គនោះ មិនសូវចេះសហការជាមួយអាចារ្យ និងគណៈកម្មការវត្ដ និងមិនមានភាពស្មោះត្រង់ជាមួយពុទ្ធបរិស័ទ។ ប៉ុន្ដែលោកបដិសេធ ពីការរើសអើងគណបក្សប្រឆាំងធ្វើបុណ្យនៅវត្ដនោះ ៖
ទោះជាយ៉ាងណា អភិបាលក្រុងស្ទឹងសែន លោក ហុក រិន មានប្រសាសន៍ថា លោកមិនដឹងព័ត៌មាននោះទេ។
សមាជិកក្រុមប្រឹក្សា មកពីគណបក្សសម រង្ស៊ី លោក សុខ ប៉េង សេង មានប្រសាសន៍ថា ព្រះចៅអធិការវត្ដ ព្រះនាម អាន មុន្នី ជាព្រះសង្ឃយ៉ាងសកម្មដែលព្រះចូលរួមទាមទាររកយុត្ដិធម៌នៅក្នុងមហាបាតុកម្ម ជាមួយគណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញជាបន្ដបន្ទាប់ផងដែរ។
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ សមាជិកគណបក្សសង្គ្រោះជាតិ បានធ្វើបុណ្យសាមគ្គី នៅវត្ដក្រចាប់ ហៅក្រពុំរតន៍ ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ដោយដាក់ឈ្មោះ ប្រធាន លោក សម រង្ស៊ី និងអនុប្រធាន លោក កឹម សុខា ជាអ្នកផ្ដើមបុណ្យ ប៉ុន្តែ បន្ទាប់ពីធ្វើបុណ្យរួចរាល់ ព្រះចៅអធិការវត្ត ឲ្យដឹងថា ពុទ្ធិបរិស័ទចំណុះជើងវត្ដមួយនេះ រងការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋាន ជាបន្ដបន្ទាប់៕
You do the right thing for your country.You have giving up everything and becoming a monk .Why worry about accommodation.Ask Pres ang NOURN SAVAT or TITH BUN TING>
ReplyDelete