ដោយ លី ម៉េងហួរ / វិទ្យុ RFI | ២៣ មករា ២០១៤
ក្រុមប្រជាពលរដ្ឋធ្វើបាតុកម្មបិទផ្លូវ នៅមុខសាលារាជធានីភ្នំពេញ នាពេលកន្លងមក (រូបថត RFI/Im Rachna)
អាជ្ញាធរ រាជធានីភ្នំពេញ មិនអនុញ្ញាត ឲ្យ អង្គការ សមាគម ៩ ជួបជុំ ធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ ទេ
តាមរយៈកិច្ចប្រជុំរយៈពេល ២ ម៉ោង រវាងអាជ្ញាធរសាលារាជធានីភ្នំពេញ និងតំណាងសមាគមអង្គការចំនួន ៩ នៅព្រឹកថ្ងៃទី២៣មករានេះ គឺអាជ្ញាធរ បានសម្រេចថា មិនអនុញ្ញាតឲ្យអង្គការសមាគមទាំង ៩នោះ ជួបជុំ ធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃអាទិត្យ ទី២៦មករាឡើយ។
មូលហេតុ ដែលអាជ្ញាធរសម្រេច មិនឲ្យមានបាតុកម្ម ត្រូវបានលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ គូសបញ្ជាក់យ៉ាងដូច្នេះថា កន្លងមក យើងបានអនុញ្ញាតឲ្យមានបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ បង្កបញ្ហាក្នុងសង្គម រហូតដល់មានមនុស្សស្លាប់ និងរបួសមួយចំនួន។ ដូច្នេះបានជាសាលាក្រុង បានជូនដំណឹងដល់សាធារណៈ និងអង្គការសង្គមស៊ីវិលមួយចំនួន ឲ្យផ្អាកការជួបជុំ នៅទីតាំងណាមួយ ដោយរង់ចាំសភាពការណ៍ឲ្យវិលមកសភាពធម្មតាឡើងវិញ។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា “ចំពោះការស្នើសុំឲ្យមានការលើកលែងទោសដល់ជនអាណាធិបតេយ្យ ដែលបង្កឲ្យមានអំពើហិង្សា ប៉ុន្មាននាក់នោះ មិនមែនជា សមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញ យើងទេ។ ដូច្នេះយើងស្នើឲ្យសហព័ន្ធសហជីពទាំង៩របស់គាត់នឹង បង្វែរពីការតវ៉ា មកធ្វើការដោះស្រាយតាមផ្លូវច្បាប់វិញ”។
កាលពីថ្ងៃទី២០មករា អង្គការសមាគមចំនួន ៩ បានសរសេរលិខិតរួមគ្នា ដាក់ទៅសាលារាជធានីភ្នំពេញ ដើម្បីជូនដំណឹងអំពីគម្រោងបាតុកម្មរបស់ពួកគេ។ លិខិតលើកឡើងថា បាតុកម្មនោះ គ្រោងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដើម្បីទាមទារ ឲ្យដោះលែងសកម្មជន ២៣ នាក់ ដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនក្នុងពន្ធនាគារ និងទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យកម្មករចំនួន ១៦០ ដុល្លារក្នុងមួយខែ។
យ៉ាងណាក៏ដោយ បន្ទាប់ពីកិច្ចប្រជុំ លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានបញ្ជាក់ថា សហជីពសមាគម និងអង្គការទាំង ៩ នៅតែរក្សាគម្រោងជួបជុំមនុស្ស ១ម៉ឺននាក់ ដើម្បីធ្វើបាតុកម្ម នៅព្រឹកថ្ងៃអាទិត្យ ទី២៦មករា នៅទីលានប្រជាធិបតេយ្យដដែល។
លោក ស ម៉ូរ៉ា បានលើកឡើងថា “យើងនៅតែរក្សាជំហរក្នុងការជួបជុំដដែល ហើយយើងសង្ឃឹមថា ក្រសួងមហាផ្ទៃ តាមរយៈការស្នើរបស់សាលារាជធានីភ្នំពេញ នឹងអនុញ្ញាតឲ្យយើងជួបជុំ។ តែបើសិនជា មិនអនុញ្ញាតឲ្យយើងជួបជុំ បានន័យថា សិទ្ធិរបស់យើង ក្នុងការជួបជុំ សិទ្ធិរបស់យើងដែលមានក្នុងរដ្ឋធម្មនុញ្ញ គឺត្រូវបានរំលោភ ហើយអាជ្ញាធររដ្ឋ គឺអសមត្ថភាពក្នុងការការពារសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ”។
ជាការកត់សម្គាល់ កាលពីថ្ងៃអាទិត្យ ទី១៩មករា ក្រុមសមាគមរបស់លោកវនពៅ បានជួបជុំ បួងសួងនៅមុខព្រះអង្គដង្កើ មុខព្រះបរមរាជវាំង។ ប៉ុន្តែត្រូវបានអាជ្ញាធរសមត្ថកិច្ច រារាំង បំបែក និងចាប់ខ្លួនតំណាងម្នាក់។ អាជ្ញាធរសំអាងថា ការជួបជុំនោះ មិនបានជូនដំណឹង និងសុំច្បាប់ពីអាជ្ញាធរ។ ចុះពេលនេះ នៅពេលសមាគមអង្គការទាំង ៩ បានជូនដំណឹង និងសុំច្បាប់ ជួបជុំ ធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ បែរជាអាជ្ញាធរ បដិសេធ និងមិនអនុញ្ញាតឲ្យជួបជុំដោយសន្តិវិធីទៅវិញ?

No comments:
Post a Comment