ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ផ្ដល់បទសម្ភាសន៍ក្នុងពេលលោកដឹកនាំការតវ៉ាសុំឲ្យទំនិញចុះថោក កាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៣។ RFA Sek Bandith |
ក្រុមមេធាវី អង្គការ បន្ត តវ៉ា សូមដោះលែង លោក វន់ ពៅ
RFA | 15 Jan. 2014
លោក វន់ ពៅ ប្រធាន សមាគមប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ជាជនសង្ស័យម្នាក់ ក្នុងចំណោម ២៣នាក់ ដែលកងកម្លាំងចម្រុះ ចាប់ខ្លួន កាលពីថ្ងៃ ទី២ មករា នៅពេលតវ៉ា ដំឡើងប្រាក់ឈ្នួល កម្មករ ១៦០ដុល្លារ។ លោក ជាប់ចោទ ពីបទប្រើប្រាស់ ហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស បទបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ ដោយចេតនា មានស្ថានទម្ងន់ទោស។ លោក កំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម។
មេធាវី លោក វន់ ពៅ កាលពីថ្ងៃ ទី៨ មករា បានដាក់ពាក្យ ទៅតុលាការ ធានា នៅក្រៅឃុំ បណ្ដោះអាសន្ន ដោយយោង លើស្ថានភាព របួស ក្នុងពេលកងកម្លាំង អាជ្ញាធរ បង្ក្រាប, ហើយ លោក មានជំងឺប្រចាំកាយដែលនឹងត្រូវណាត់ជួបជាមួយគ្រូពេទ្យក្រៅ ប្រទេសថ្ងៃទី១៨ ខែមករា ខាងមុខនេះ។
No comments:
Post a Comment