Paris Peace Accords 23 Oct. 1991

Wednesday, January 15, 2014

ជំ​នួប ​រវាង ​លោកនា​យក​រដ្ឋ​មន្ត្រី​ កម្ពុជា និងលោក ស៊ូ​បេ​ឌី​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក សូរិយា ប្រាសាទ ស៊ូបេឌី នៅវិមានសន្តិភាពនៅព្រឹកថ្ងៃពុធ ទី ១៥ មករា ឆ្នាំ ២០១៤។

ជំ​នួប ​រវាង ​លោកនា​យក​រដ្ឋ​មន្ត្រី​កម្ពុជា និងលោក ស៊ូ​បេ​ឌី​

RFI | ១៥ មករា ២០១៤

លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ទទួល ​ជួប​ពិភាក្សា​ ការ​ងារ​ ជា​មួយ​លោក សុរិយា ប្រា​សាទ ស៊ូ​បេ​ឌី នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​នៅ​ឯ​វិមាន​សន្តិ​ភាព ទី​ស្តី​ការ ​គណៈ​រដ្ឋ​មន្ត្រី​។  ជំនួប ដែល​បាន​ចាប់​ផ្តើម​ឡើង​ តាំង​ពី​ម៉ោង​ ៩​ព្រឹក​ នៅ​មិន​ទាន់​ ចប់​នៅ​ឡើយទេ រ​ហូត​ដល់ពេល​នេះ។  តើ​ ជំនួប​នេះ​ កំពុង​ប្រ​ព្រឹត្ត​ ទៅ​យ៉ាង ​ដូច​ម្តេច​ខ្លះ?  យើង ​ភ្ជាប់​ខ្សែ​ទូរ​ស័ព្ទ​ ជាមួយ ស៊ុន មេសា អ្នក​យក​ព័ត៌​មាន​ របស់​យើង​ ដែល​កំពុង​ស្ថិត​ នៅ​វិមាន​សន្តិ​ភាព​។

សេចក្តីរាយការណ៍ របស់ ស៊ុន​ មេសា
សួស្តី​មេសា! តើ​ ជំនួប​ រវាង​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោក ស៊ូ​បេ​ឌី កំពុងតែ ​ប្រព្រឹត្តទៅ​យ៉ាង ដូចម្តេច​ដែរ?


សូមបញ្ជាក់ថា លោក សុរិយា ប្រាសាទ ស៊ូ​បេ​ឌី កំពុង​បំ​ពេញ​ទស្សន​កិច្ច​រយៈ​ពេល​៥​ថ្ងៃ​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​១២​ ដល់​១៧​មក​រា​។ ក្នុង​អំឡុង​ពេល​នះ លោក​បាន​ជួប​ពិ​ភាក្សា​ការ​ងារ​ជា​មួយ​ភាគី​ពាក់​ពន្ធ័​នា​នា​ជា​ច្រើន​ដូច​ ជា​បាន​ទទួល​ញត្តិ​ពី​ក្រុម​ពល​រដ្ឋ​អ្នក​រងគ្រោះ​ដោយ​បញ្ហា​ដី​ធ្លី និង​បញ្ហា​ប្រាក់​ខែ​ទាប ជួប​ជា​មួយ​អង្គ​ការ​សង្គម​ស៊ីវិល បក្សប្រ​ឆាំង និង​ជា​មួយ​លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ បេសក​កម្ម​របស់​លោក ស៊ូ​បេ​ឌី គឺ​ដើម្បី​ស្វែង​យល់​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ វត្ត​មាន​របស់​លោក ស៊ូ​បេ​ឌី នៅ​កម្ពុជា​ពេល​នេះ កើត​ឡើង​ចំ​ពេល​ដែល​ស្ថាន​ការណ៍​នយោ​បាយ​កំពុង​តាន​តឹង​ខ្លាំង​រហូត​ដល់​ ផ្ទុះ​អំ​ពើ​ហិង្សា​កាល​ពី​ដើម​ខែ​មក​រា​នេះ​៕
 







No comments:

Post a Comment