Paris Peace Accords 23 Oct. 1991

Wednesday, January 22, 2014

អង្គការ សង្គមស៊ីវិល ១៨១ ស្ថាប័ន ប្រកាស បើកយុទ្ធនាការ ដាក់ញត្តិ នៅស្ថានទូត បរទេស ទាមទារ ដោះលែង លោក វន់ ពៅ និងបាតុករ ២២ នាក់

ថ្ងៃទី 22 មករា 2014 | ដោយ: លី សិលា / CEN
ភ្នំពេញ: ក្រុម​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ សរុប​ចំនួន ១៨១ ស្ថាប័ន បានរួម​គ្នា ធ្វើ​ញត្តិ ហើយ​គ្រោង​នឹង​យកទៅដាក់ តាម​ស្ថានទូត​បរទេស​នានា ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៤​។ ញត្តិ​ទៅកាន់​ស្ថានទូត​នោះ ដើម្បី​សុំ​អន្តរាគមន៍ ឲ្យ​រដ្ឋាភិបាល បញ្ឈប់​អំពើហិង្សា អំពាវនាវ​ឲ្យ​មានការ​ដោះលែង ការស៊ើបអង្កេត និង​ផ្តល់​សំណង ដល់​ជនរងគ្រោះ ក្នុង​អំពើ​បង្ក្រាប​បាតុកម្ម កម្មករ​កាត់ដេរ កាលពី​ថ្ងៃទី​២ និង​ថ្ងៃទី​៣ មករា​។​

សេចក្តីប្រកាស​ព័ត៌មាន បាន​លើកឡើងថា ញត្តិ​ដូចគ្នានេះ ត្រូវបាន​សហគមន៍​ដីធ្លី និង​សហគមន៍​សិទ្ធិមនុស្ស នាំយកទៅ​ដាក់ នៅ​ស្ថានទូត​អាមេរិក បារាំង និង​ស្ថានទូត​អង់គ្លេស កាលពី​ព្រឹក​ថ្ងៃទី​២១ មករា ហើយ​មានការ​ឃាត់ខ្លួន មួយរយៈ​ខ្លី នូវ​មនុស្ស​ចំនួន ១១ នាក់​។ 

​ក្រុម​សង្គម​ស៊ីវិល ក៏បាន​ប្រកាសថា យុទ្ធនា​ការដាក់​ញត្តិ​ដដែល​នេះ នឹង​ធ្វើឡើង​ម្តងទៀត ទៅកាន់​ដៃគូ​អភិវឌ្ឍន៍ ឬ​ម្ចាស់ជំនួយ នៅ​ថ្ងៃទី​២៣ មករា ថ្ងៃទី​២៤ មករា និង​ថ្ងៃទី​២៧ ព្រមទាំង​ថ្ងៃទី​២៨ មករា​។ ក្នុងនោះ នៅ​ថ្ងៃទី​២៣ មករា គឺ​ចាប់ផ្តើម​ដាក់​ញត្តិ នៅ​ព្រឹក​ម៉ោង ៨ និង ៣០ នាទី នៅ​ស្ថានទូត​អាល្លឺម៉ង់ បន្ទាប់មក​ទៅ​ទូត​កូរ៉េខាងត្បូង ទូត​អូស្ត្រាលី ទូត​ថៃ និង​ទូត​ភូមា​៕


No comments:

Post a Comment