សង្គមស៊ីវិល ១៣ យាង ព្រះមហាក្សត្រ អន្តរាគមន៍ លើរដ្ឋាភិបាល ឲ្យបញ្ឈប់ ប្រើហិង្សា លើពលរដ្ឋខ្មែរ
ដោយ៖ ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុនថន / វិទ្យុ វីអូឌី | ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014
ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីកិច្ចប្រជុំសភាលើកដំបូងថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៣/តាត ឧត្តម
សង្គមស៊ីវិលចំនួន១៣ នៅថ្ងៃចន្ទនេះ បានថ្វាយលិខិតយាងព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តមសីហមុនី អន្តរាគមន៍ទៅរដ្ឋាភិបាលឲ្យបញ្ឈប់ការប្រើអំពើហិង្សា លើប្រជាពលរដ្ឋខ្មែរ បណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងរបួស ខណៈពួកគេបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ។
សង្គមស៊ីវិលទាំងនោះរួមមាន អង្គការសីលការ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា អង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក សមាគមយុវជនខ្មែរ និងមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព (PDP)ជាដើម។
លិខិតចុះហត្ថលេខារួមរបស់តំណាងអង្គការទាំងនោះ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ និងដាក់ថ្វាយព្រះមហាក្សត្រនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ព្រឹត្តិការណ៍រវាងកម្មករ កម្មការនី និងកងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរជាច្រើននាក់ស្លាប់ និងរបួស ខណៈកម្មករទាំងនោះ បាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល១៦០ដុល្លារ។ លិខិតបន្តថា បញ្ហានេះមានតែវត្តមានព្រះមហាក្សត្រទេ ទើបអាចយាងផ្សះផ្សាបាន ព្រោះដើម្បីឲ្យកម្ពុជាមានឯកភាពជាតិ ស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេស។
កាលពីថ្ងៃទី២ និងទី៣ ខែមករាឆ្នាំ២០១៤ កម្មករនៅតំបន់សេដ្ឋកិច្ច២ផ្សេងគ្នា បានតវ៉ាតាមដងផ្លូវវ៉េងស្រេង ក្នុងតំបន់សួនឧស្សាហកម្មកាណាឌីយ៉ា និងរោងចក្រយ៉ាក់ជិន តាមដងផ្លូវជាតិលេខ៤ រាជធានីភ្នំពេញ តែត្រូវសមត្ថកិច្ចរបស់រដ្ឋាភិបាល បាញ់សម្លាប់យ៉ាងតិច៥នាក់ និងជាង២០នាក់រងបួស ខណៈ២៣នាក់ត្រូវបានចាប់ខ្លួន ដោយគ្រាន់តែពួកគេបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលដល់១៦០ដុល្លារ។
ដោយឡែក ក្រុមអ្នកឯករាជ្យ ក៏បានដាក់លិខិតទៅកាន់លោក ហ៊ុន សែន និងលោក សម រង្ស៊ី ស្នើយាងព្រះមហាក្សត្រ ជួយពន្លត់កម្តៅនយោបាយនៅគ្រានេះ។
លិខិតដាច់ដោយឡែកដែលចុះហត្ថលេខាដោយ លោកបណ្ឌិត ឡៅ ម៉ុងហៃ លោក បណ្ឌិត សុខ ទូច និង លោក បណ្ឌិត កែម ឡី បានបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ ប្រទេសជាតិពិតជាត្រូវការជាបន្ទាន់ ព្រះរាជតួនាទីព្រះមហាក្សត្រ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលព្រះអង្គជាអាជ្ញាកណ្តាល និង ជានិមិត្តរូបនៃឯកភាពជាតិ៕
Crazy stupid Cambodia king.
ReplyDeleteKing SihinSihoch is a Hun Sen's puppet, He is there to destroy the Khmer nation and the Khmer people. He signed all treaties with Viet government that Hun Sen gave orders to sign.
ReplyDeleteKing SihinSihoch is like a monkey in the golden palace.
ត្រូវហើយ ! ស្តេចខ្មែរជាទិមោងរបស់អាបីសាចកុម្មុយនិស្ត ហ៊ុនសែន ជាអណ្តើកក្នុងពាងរបស់ ពួកអា CPP តើអាចធ្វើអ្វីកើត ខ្លាចពួកអាបីសាចវាចាប់យកទៅស្ងោរ ។ អាហ៊ុនសែន បញ្ជាឲទៅលិច មិនហ៊ាន
ReplyDeleteទៅកើត វាឲអង្គុយ មិនហ៊ានឈរ គួរឲអនិច្ចារណាស់ មិនគួរខមែរមានវាសនាបែនហ្នឹងទាល់តែសោះ មានស្តេច ដូចគ្មាន ទុកឲពួកបីសាច ពួកព្រាយជញ្ជក់ឈាម អសុរិការ កាប់បាញសម្លាប់រាស្រ្គដោយ
សេរី ។ រស់នៅបែបហ្នឹង តើមានន័យអ្វីទៅ ជីវិតអន់ជាងសត្វទៅទៀត សត្វវនៅមានសេរីភាពហោះ
ហើរបានតាមចិត្ត ពេលកូនពួកវាមានទុក្ខ មានគ្រោះថ្នាក់ពួកវាមានសេរីភាពជួយកូនវាឲរួចផុតពី
សត្វដទៃយាយី ។ ឯស្តេចខ្មែរបែជាជាប់ទ្រុងរបស់បីសាចកុម្មុយនិស្ត មិនអាចជួយប្រជារាស្រ្គខ្លួន
ដែលត្រូវរងគ្រោះដោយសារពួកសត្រូវយាយី រហូតដល់បាត់បង់ជីវិតយ៉ាងខ្លោចផ្សាជាទីបំផុតនោះ ។
តើអន់ជាងសត្វទេ ? តើធ្វើស្តេចបែបហ្នឹងមានតម្លៃ គួរឲប្រជារាស្រ្គគោរពបូជាទេ ? គួរឲអាម៉ាស់
ណាស់ ។
BROTHERS We should proud that we have a poufter king .The only work he could do is ballet dancing .
ReplyDelete