Paris Peace Accords 23 Oct. 1991

Friday, January 10, 2014

ក្រសួង​ការងារ និង​សមាគម​ រោងចក្រ​កាត់ដេ​រ ថា ​មិន​មាន​ ការប្រជុំ​ ដំឡើង​ប្រាក់​ឈ្នួល​ កម្មករ​ ឡើង​វិញ​ទេ​​

ក្រសួង​ការងារ និង​សមាគម​ រោងចក្រ​កាត់ដេ​រ ថា ​មិន​មាន​ ការប្រជុំ​ ដំឡើង​ប្រាក់​ឈ្នួល​ កម្មករ​ ឡើង​វិញ​ទេ​​


ដោយ៖​ ជន ស្រីណុច​  / វិទ្យុ វីអូឌី | ថ្ងៃសុក្រ ទី10 ខែមករា ឆ្នាំ2014

កម្មករតវ៉ាទាមទារប្រាក់ឈ្នួលដល់ទៅ១៦០ដុល្លារ កាលពីកន្លងទៅ/តាំង វីដា
មន្ត្រី​ក្រសួង​ការងារ និង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​(GMAC) បញ្ជាក់​ជំហរ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា នឹង​មិន​មាន​ការប្រជុំ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ឡើង​វិញ​នៅ​ឆ្នាំ​នេះ​បន្ត​ទៀត​ទេ ដោយ​​សម្រេច​យក​ប្រាក់​ឈ្នួល​ត្រឹម​១០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ បើទោះជា​សហជីព​ធំ​មួយចំនួន​ទាមទារ​ដល់​១៦០​ដុល្លារ​ក៏​ដោយ​។​
​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ុំ មាន ប្រាប់ VOD ថា ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​រួចហើយ ចំពោះ​ប្រាក់​ឈ្នួល​កម្មករ នៅ​ឆ្នាំ​២០១៤​នេះ​ត្រឹម​១០០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ប៉ុន្តែ​កម្មករ​អាច​ទទួលបាន​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ផ្អែក​លើ​ករណី​ពិសេស ៖
​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ មានប្រសាសន៍ថា កម្មករ​គួរតែ​ទទួលយក​បាន​ប្រាក់​ឈ្នួល​១០០​ដុល្លារ​នៅ​ឆ្នាំ​នេះ​ទៅ ព្រោះ មិន​មាន​ការពិភា​ក្សា​​ដំឡើង​ប្រាក់​ឈ្នួល​បន្តទៀត​ទេ​។ លោក​បន្តថា កម្មករ​ដែល​ធ្វើបាតុកម្ម​កន្លងមក​ត្រូវបាន​កាត់​ប្រាក់​ឈ្នួល ៖
លោក​ ខេន លូ ឲ្យដឹងទៀតថា គិត​មកដល់​ថ្ងៃនេះ​កម្មករ​ជាង​៩០​ភាគរយ បាន​ចូល​ធ្វើការ​ហើយ ប៉ុន្តែ​កម្មករ​នៅ​រោងចក្រ​តំបន់​ឧស្សា ហកម្ម​កាណាឌីយ៉ា បាន​ចូល​ធ្វើការ​បាន​តែ​៦០​%​ទេ​។​
​ប្រធាន​សហជីព​សេរី​កម្មករ លោក​ ជា មុនី មានប្រសាសន៍ថា លោក​មិន​ខ្វល់​នឹង​ការលើកឡើង​របស់​ក្រសួង​ការងារ និង​សមាគម​រោង ចក្រ​ទេ ព្រោះ​នេះ​គ្រាន់តែ​ជា​លេស​ដែល​មិន​ចង់​ដំឡើង​ប្រាក់​ឈ្នួល​ជួន​កម្មករ​តែប៉ុណ្ណោះ អ្វី​ដែល​សំខាន់​គឺ​លោក​និង​សហជីព​ផ្សេងទៀត នឹង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ជួយ​កម្មករ  ៖
​បន្ទាប់​ពី​ការតវ៉ា​របស់​កម្មករ​រាប់សែន​នាក់ មិន​ទទួលយក​ប្រាក់​ឈ្នួល​គោល​ត្រឹម​៩៥​ដុល្លារ​នោះ ក្រសួង​ការងារ បាន​សម្រេច​ផ្តល់​ប្រាក់​ឈ្នួល​គោល​ដល់​១០០​ដុល្លារ​អាមេរិក គិត​ពី​ខែ​កុម្ភៈ​ខាងមុខ​។ ចំណែក ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោម​ការបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ការដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ដល់​ទៅ​១៦០​ដុល្លារ​ភ្លាមៗ គឺ​មិន​អាច​អនុវត្ត​បាន​ឡើយ​៕


No comments:

Post a Comment