ថ្ងៃទី 10 មករា 2014 | ដោយ: មជ្ឈមណ្ឌលឯកសារកម្ពុជា / CEN
ភ្នំពេញ: នៅថ្ងៃសៅរ៍ ទី១១ ខែមករា ស្អែកនេះ ខ្សែភាពយន្ដឯកសារ “កុំស្មានបងភ្លេចៈ ខ្មែរបាត់ បង់តន្ដ្រីរ៉ក” និងចាក់បញ្ចាំង ក្នុងកម្មវិធីបញ្ចាំងខ្សែភាពយន្ដ កម្រិតអន្ដរជាតិ នៅសាល ចតុមុខ ទីក្រុងភ្នំពេញ។ ខ្សែភាពយន្ដឯកសារនេះ ជីកកកាយ នូវលក្ខណៈធាតុផ្សំ របស់តន្ដ្រីខ្មែរ ដែលបានប្រែក្លាយទៅជាតន្ដ្រី រ៉ក់ អេន រ៉ូល ហើយបានរីកចំរើន ឆ្ពោះ ទៅមុខ ប៉ុន្ដែស្ទើរតែត្រូវបានបំផ្លិចបំផ្លាញ ចោលទាំងស្រុង នៅក្នុង របបខ្មែរក្រហម។
ខ្សែភាពយន្ដឯកសារនេះ បានផ្ដល់គំហើញថ្មី ស្ដីពីប្រទេសមួយ ដែលយើងធ្លាប់តែឮពីសង្គ្រាម និងអំពើប្រល័យពូជសាសន៍។ ខ្សែភាពយន្ដឯកសារនេះ គឺជាពិធីប្រារឰអបអរ អំពីសិល្បៈតន្ដ្រីដ៏អស្ចារ្យ មកពីប្រទេសកម្ពុជា និងស្វែងយល់ អំពីសារសំខាន់របស់សិល្បៈតន្ដ្រី មកលើសង្គម ពីអតីតកាល និងបច្ចុប្បន្ន។
ក្នុងអំឡុងទសវត្សរ៍ ៦០ និងដើមទសវត្សរ៍ ៧០ នៅពេលដែលសង្គ្រាម ក្នុងប្រទេសវៀតណាម បានគំរាមកំហែង នៅតាមព្រំដែន តន្ដ្រីបែបថ្មី បានលេចឡើង ក្នុងប្រទេសកម្ពុជា ដែលចម្លងយកតន្ដ្រី រ៉ក់ អេន រ៉ូល មកពីបស្ចិមប្រទេស ដោយមានឫសគល់ នៃទម្រង់តន្ដ្រីដើមរបស់ខ្លួន ក៏បានបង្កើតជាតន្ដ្រីមួយ បែបថ្មីខុសពីតន្ដ្រីដទៃទៀត។
តន្ដ្រីករខ្មែរ បានបង្កើតតន្ដ្រីមួយបែបនេះ ចេញពីក្បួនខ្នាតដ៏សំខាន់នៃតន្ដ្រីរ៉ក់ផ្សេងៗ របស់អាមេរិក, អង់គ្លេស និងបារាំង ដោយដាក់បញ្ចូលសំឡេង និងចង្វាក់តន្ដ្រីប្រពៃណីខ្មែរ តែមួយគត់របស់ខ្លួន។ សំឡេងដ៏ពិរោះរបស់អ្នកចម្រៀងស្ដ្រី ដែលល្បីឈ្មោៈ បានក្លាយជាចំណុចទាក់ទាញ ហើយធ្វើឱ្យតន្ដ្រីច្នៃប្រឌិតមួយនេះ ទទួលបានការពេញនិយម យ៉ាងខ្លាំងពីសាធារណជន។
ចំពោះនិន្នាការឆ្វេងនិយម សម្ដេចព្រះ នរោត្ដម សីហនុ បានចូលរួមជាមួយនឹងខ្មែរក្រហម ហើយបានបង្រួបបង្រួមប្រជាជន តាមជនបទប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាល ដែលបានបណ្ដេញព្រះអង្គ។ ចំពោះនិន្នាការស្ដាំនិយម ក្រោមជំនួយទំនុកបម្រុង របស់យោធាសហរដ្ឋអាមេរិក កងកម្លាំងយោធាកម្ពុជា បានបង្កសង្គ្រាមដែលមានយុទ្ធនាការទម្លាក់គ្រាប់បែក ក្នុងទ្រង់ទ្រាយធំ នៅតាមទីជនបទ។ ចុងក្រោយ បន្ទាប់ពីខ្លួនបានទទួលជ័យជម្នះលើសង្គ្រាម ខ្មែរក្រហម បានកំណត់ទិសដៅកម្ទេចវប្បធម៌ខ្មែរ។
បន្ទាប់ពីខ្មែរក្រហមត្រួតត្រាប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហម បានចាប់ផ្ដើមលុបបំបាត់ចោល សញ្ញាណនៃឥទ្ធិពល របស់បស្ចិមប្រទេស និងភាពទាន់សម័យទាំងអស់។ បញ្ញាវន្ដ សិល្បករ និងតន្ដ្រីករ ត្រូវបានដៅជាមុខសញ្ញាជាក់លាក់ និងត្រូវកម្ចាត់ចោលជាប្រព័ន្ធ។ ដូច្នេះហើយ អំពើប្រល័យពូជសាសន៍មួយ ក្នុងចំណោមអំពើដ៏ឃោរឃៅបំផុត ក្នុងប្រវត្ដិសាស្ដ្រមនុស្សជាតិ ក៏បានចាប់ផ្ដើមឡើង ដោយខ្មែរក្រហម ដែលបានសម្លាប់ប្រជាជន ប្រមាណពីរលាននាក់ ស្មើនឹងមួយ ភាគបួននៃប្រជាជនកម្ពុជា។
ផលិតករ ខ្សែភាពយន្ដ ចន ពីរ៉ូហ្ស៊ី បាននិយាយថាៈ " នៅពេលដែលខ្ញុំចាប់ផ្ដើមស្រាវជ្រាវ ដើម្បីថតខ្សែភាពយន្ដនេះ លើកដំបូង អ្នកណាក៏ប្រាប់ខ្ញុំដែរថា ខ្ញុំនឹងមានការលំបាក ក្នុងការស្វែងរក ឯកសារ និងសំនៀងដើម របស់អ្នកចម្រៀង កាលពីមុនរបបខ្មែរក្រហម ព្រោះរាល់ឯកសារទាំងអស់នោះ ត្រូវបានបំផ្លាញ ដោយរបបខ្មែរក្រហមអស់ហើយ ហើយឯកសារមួយចំនួនទៀត បានបាត់បង់ទាំងស្រុង ដោយ សារពេលវេលា។ ក៏ប៉ុន្ដែ អ្វីដែលអ្នកទាំងនោះ ប្រាប់ខ្ញុំនោះ មិនមែនជារឿងពិតទាំង ស្រុងនោះទេ។ ខណៈពេលដែលឯកសារមួយចំនួន ត្រូវបានបាត់បង់ គម្របថាសចម្រៀងដើម និងថាសចម្រៀងដើម ជាច្រើនទៀត ត្រូវបានរកឃើញ សល់ពីការបំផ្លិច បំផ្លាញ នៃរបបខ្មែរក្រហម "។
ចន ពីរ៉ូហ្ស៊ី បានបន្ថែមទៀតថាៈ " ខ្ញុំសូមថ្លែងអំណរគុណ ដល់អ្នកចងក្រងឯកសារ និង អ្នកប្រមូលទុកថាសចម្រៀងទាំងអស់ ដែលមានក្ដីស្រលាញ់ យ៉ាងជ្រាលជ្រៅ ដល់តន្ដ្រី និងចម្រៀងខ្មែរ និងបានលាក់ទុកឯកសារ និងថាសចម្រៀងទាំងអស់នេះ និងបានថែរក្សា រហូតដល់សព្វថ្ងៃ។ គម្របថាសចម្រៀងទាំងអស់ បានបង្កប់នូវរសជាតិ និងលម្អរចនានៃតន្ដ្រី និងចម្រៀងខ្មែរ កាលពីសម័យដើម និងជាទ្រព្យសម្បត្ដិ មិនអាចកាត់ថ្លៃបាន ដែលបង្ហាញផ្លូវយើង ឱ្យដឹងអំពីប្រវត្ដិ រឿងរ៉ាវរបស់អ្នកចម្រៀង និងតន្ដ្រីករ កាលពីអតីតកាល។ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់អ្នកថែរក្សា បណ្ណសារថាសចម្រៀង និង ថាសចម្រៀងទាំងអស់ ដែលមានចិត្ដសប្បុរស ចែករំលែករបស់ដ៏មានតម្លៃនេះ ដល់ក្រុមផលិតខ្សែភាពយន្ដយើងខ្ញុំ "។
វាជាការពិតមួយ ដែលជនរងគ្រោះក្នុងរបបខ្មែរក្រហមត្រូវយល់ថា អ្វីដែលបាត់ យើងត្រូវតែរកឲ្យ ឃើញ, អ្វិដែលបាក់បែកយើងត្រូវតែកែ ឬជួលជុលប្រើការឡើងវិញ។កាលណាយើងយល់ពាក្យនេះ គឺដូចយើងយល់នូវសុភាសិតខ្មែរតែងរំលឹកដល់កូនចៅថា ប្រហេសវាបាត់ ប្រយត្ន័វាគង់ដូច្នេះដែរ។
ReplyDelete...ឥឡូវចូរយើងក្រឡេកមើលនៅសមយ័នេះ តើវាដូចគ្នានិងសមយ័កាលឆ្នាំ១៩៧៥ដល់១៩៧៩ដែរឬទេ?។វាច្បាស់ណាស់ទៅហើយថាវាមិនដូចគ្នានោះទេ ព្រោះអ្វី? ព្រោះតែជាសមយ័ប្រពន្ធ័ បច្ចេកវិទ្យា(ថតច្បាស់ណាស់ទុកជាភស្តុតាង)មិនអាចឲ្យអ្នកណាមកឆ្នៃឬបន្លំពីការពិតនេះបានទេ ព្រោះការពិតបានបង្ហាញភស្តុតាងឲ្យ យល់និងធ្វើការវិភាគបាន។ ដូច្នេះសារុបសេចក្តីមក លើកលែងតែយើងមិនចង់រកទេដែលថា មិន ឃើញការពិត, តែបើយើងតស៊ូព្យាយាមរកការពិតនិងភស្តុតាងដើម្បីបញ្ជាក់ជូនទៅចៅក្រមក្នុង តុលាការ យើងច្បាស់ជាបាត់នូវអារម្មណ៍មួម៉ងក្នុងចិត្ត ហើយពេលនោះប្រវត្តិសាស្រ្តនិងកត់ត្រាថា
យើងជាខ្មែរចេះតស៊ូមិនបណ្តោយឲ្យខ្លួនយើងស្ថិតនៅក្រោមការជិះជាន់ពីជនណា ឬបុគ្គលណាបានទេ៕