Paris Peace Accords 23 Oct. 1991

Monday, January 27, 2014

លោក​ម៉ម សូណង់ដូ នឹង​ស្នើ​សុំ​ ហ្វ្រេ​កង់​ និង​កម្លាំង​ផ្សាយ​ ជា​ថ្មី​ នៅ​សប្តាហ៍​ក្រោយ បន្ទាប់​ពី​ រង​ការបង្ក្រាប​


លោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ថ្លែងនៅក្បែរ​ស្ពាន​នាគ ជិត​ទីលានប្រជាធិបតេយ្យ នៅ​ព្រឹកថ្ងៃ​ទី​២៧​ខែ​មករា​នេះ (រូបថត ឡាយ សាមាន)

លោក​ម៉ម សូណង់ដូ នឹង​ស្នើ​សុំ​ ហ្វ្រេ​កង់​ និង​កម្លាំង​ផ្សាយ​ ជា​ថ្មី​ នៅ​សប្តាហ៍​ក្រោយ  បន្ទាប់​ពី​ រង​ការបង្ក្រាប​


ដោយ៖​ ពេជ្រ សុធារី​ / វីអូឌី | ថ្ងៃចន្ទ ទី27 ខែមករា ឆ្នាំ2014

ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ឲ្យដឹងថា លោក​នឹង​បន្ត​ដាក់​លិខិត​ទៅ​ក្រសួង​ព័ត៌មាន​ជា​ថ្មី​ទៀត នៅ​សប្តាហ៍​ក្រោយ ដើម្បី​ស្នើសុំ​បង្កើត​ហ្វ្រេ​កង់ ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ​បន្ត​ទៅ​តាម​ខេត្ត បន្ទាប់​ពី​រង​ការបង្ក្រាប​ពី​កម្លាំង​សមត្ថកិច្ច នៅ​ព្រឹក​នេះ​។
ការលើកឡើង​របស់​លោក​ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ បាន​ធ្វើឡើង​បន្ទាប់​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជិត ៥០០​នាក់ បាន​បង្ក្រាប​ដោយ​បាញ់​គ្រាប់​​បែក​ផ្សែង ទៅលើ​ពលរដ្ឋ​ជាង​៣០០០​នាក់ ដែល​ហែ​ក្បួន​ទៅ​កាន់​ក្រសួង​ព័ត៌មាន ក្នុង​ខណ្ឌ​ដូនពេញ បណ្តាលឲ្យ​មនុស្ស ៧​នាក់​រងរបួស​។​
លោក ម៉ម សូណង់ដូ មានប្រសាសន៍​ប្រាប់​វី​អូ​ឌី​នៅ​ម៉ោង ១១:៣០​នាទី​ព្រឹក​នេះ​ថា ក្នុង​ហេតុការណ៍​បង្ក្រាប​នោះ លោក​ពុំ​មាន​របួស​នោះទេ ហើយ​លោក​​មាន​ការសោកស្តាយ​ដែល​អាជ្ញាធរ​បាន​ប្រើប្រាស់​ហិង្សា ទៅលើ​ពលរដ្ឋ​ដែល​មាន​ឆន្ទៈ​ចង់បាន​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​សម្រាប់​​​វិទ្យុ​សំបុក​ឃ្មុំ តាមរយៈ​ការហែក្បួន​ដោយ​សន្តិវិធី និង​អហិង្សា​នោះ​។ តែ​ទោះជា​យ៉ាងណា លោក​ថា ប្រជាពលរដ្ឋ​ទាំងនោះ នឹង​ផ្អាក​ការ​ទាម​ទារ​​នេះ​​មួយរយៈ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ចិន ក្នុង​សប្តាហ៍​នេះ ហើយ​លោក​នឹង​ដាក់​លិខិត​ស្នើ​សុំ​បង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​​វិទ្យុ​សំបុក​ឃ្មុំ​បន្ត​ទៅ​តាម​ខេត្ត ទៅ​ក្រសួង​ព័ត៌មាន​នៅ​សប្តាហ៍​ក្រោយ​ទៀត​។​
ទា​ក់ទឹង​នឹង​ហេតុការណ៍​នៅ​ព្រឹក​មិញ​នេះ វី​អូ​ឌី នៅ​ពុំទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អាជ្ញា​ធារ​រាជធានី​ភ្នំពេញ បាន​នៅឡើយ​ទេ​៕​


No comments:

Post a Comment