Paris Peace Accords 23 Oct. 1991

Thursday, January 2, 2014

ព្រះចៅអធិការ​វត្ដ​ មួយ ប្រឈម​ នឹង​ការដក​មុខតំណែង បន្ទាប់​ពី​ ចូលរួម​បាតុកម្ម​

ព្រះចៅអធិការ​វត្ដ​ មួយ ប្រឈម​ នឹង​ការដក​មុខតំណែង បន្ទាប់​ពី​ ចូលរួម​បាតុកម្ម​


ដោយ៖​ បូ សា​វី និង អ៊ឹង ប៊ុនថន / វិទ្យុ វីអូឌី​ | ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014

ព្រះចៅអធិការ​វត្ដ ក្រចាប់ ស្ថិត​ក្នុង​ក្រុង​ស្ទឹងសែន ខេត្ដ​កំពង់ធំ ត្រូវបាន​មេភូមិ ស្នើ​ឲ្យ​ដក​ព្រះអង្គ​ចេញ​ពីតំណែង បន្ទាប់ពី​ព្រះអង្គ​ឲ្យ​សមាជិកគណ​បក្ស​ជំទាស់​ធ្វើបុណ្យ​នៅ​វត្ដ​នោះ និង​ចូល​រូ​ម​មហា​បាតុកម្មអហិង្សា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ​។​
​ព្រះចៅអធិការ​វត្ដ ក្រចាប់ ហៅ​វត្ដ​ក្រពុំ​រតន៍ ក្នុង​សង្កាត់​អាចារ្យ​លាក់ ព្រះនាម អាន មុន្នី ប្រាប់​VOD​ថា មេភូមិ​នេះ លោក ខេង ឃាន និង​អនុ​ភូមិ បាន​ដើរ​ប្រមូល​ស្នាម​ដៃ ពី​ពុទ្ធ​បរិ​ស័​ទ​​ចំណុះ​ជើង​វត្ដ​ឲ្យ​ដក​ព្រះអង្គ​ចេញពី​ព្រះចៅអធិការ​វត្ដ បន្ទាប់ពី​ព្រះអង្គ​ឲ្យ​បក្សប្រឆាំង​ធ្វើបុណ្យ​សាមគ្គី​នៅ​វត្ដ​នោះ​។ ព្រះអង្គ​មាន​ថេរៈ​ដីកា បន្ដថា ព្រះអង្គឲ្យ​គណបក្សប្រឆាំង​ធ្វើ​បុណ្យ​នោះ​ព្រះអង្គ​បាន​សុំច្បាប់​ត្រឹមត្រូវ​ពី​អាជ្ញាធរ ហើយ​ការ​ធ្វើ​បុណ្យ​មិន​ប្រកាន់​គណបក្ស​​ឡើយ​។ ព្រះ​អង្គ​បន្ថែមថា ព្រះអង្គ​មាន​ការព្រួយបារម្ភ ព្រោះ​ពលរដ្ឋ​មួយចំនួន​មាន​ការ​រើស​អើ​ស​និន្នាការ​នយោបាយ​ ​៖

ចំណែក​ពលរដ្ឋ​នៅ​ភូមិ ក្រចាប់ អ្នកស្រី គឹម សូ​សាល មានប្រសាសន៍ថា អ្នកស្រី​គាំទ្រ​ឲ្យ​ព្រះអង្គ​ធ្វើ​ជា​ចៅអធិការ​វត្ដដ​ដែល ព្រោះ​វត្ដ​ក្រចាប់​នេះ មុន​ពេល​ព្រះ​សង្ឈ អាន មុន្នី មក​គង់​ធ្វើជា​ចៅអធិការ​នោះ មិន​មាន​សមិទ្ធិផល​ក្នុង​វត្ដ​ឡើយ​។ ​អ្នកស្រី​បន្ដ​ថា មេ​ភូមិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​យក​ស្នាម​មេដៃ ដើម្បី​ដក​ព្រះអង្គ​ពី​ចៅអធិការ​នោះ ព្រោះ​តែ​ចង់​ឲ្យ​សាច់ញាតិ​ខ្លួន​ធ្វើ​ជា​ចៅអធិការ​វត្ដ​ជំនួស​ ​៖
​ករណីនេះ មេភូមិ ក្រចាប់ លោក ខៀវ ឃាន បកស្រាយ​ថា ការ​ដែល​ចង់​ដក​ចៅអធិការ​វត្ដ​នេះ​ ដោយសារ​ព្រះសង្ឃ​អង្គ​នោះ មិនសូវ​ចេះ​សហការ​ជាមួយ​​អាចារ្យ និង​គណៈកម្មការ​វត្ដ និង​មិន​មាន​ភាពស្មោះត្រង់​ជាមួយ​ពុទ្ធបរិស័ទ​។ ប៉ុន្ដែ​លោក​បដិសេធ ពី​ការរើសអើង​គណបក្សប្រឆាំង​ធ្វើបុណ្យ​នៅ​វត្ដ​នោះ​ ​៖
​ទោះជា​យ៉ាងណា អភិបាលក្រុង​ស្ទឹងសែន លោក ហុក រិន មានប្រសាសន៍ថា លោក​មិន​ដឹង​ព័ត៌មាន​នោះ​ទេ​។
​សមាជិក​ក្រុមប្រឹក្សា មកពី​គណបក្ស​សម រង្ស៊ី លោក សុខ ប៉េង សេង មានប្រសាសន៍ថា​ ព្រះចៅអធិការ​វត្ដ ព្រះនាម អាន មុន្នី ជា​ព្រះសង្ឃ​យ៉ាង​សកម្ម​​ដែល​​ព្រះ​ចូលរួម​ទាមទារ​រក​យុត្ដិធម៌​នៅក្នុង​មហា​បាតុកម្ម ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ​ជា​បន្ដបន្ទាប់​ផងដែរ​។​
 ​កាលពី​ថ្ងៃ​ទី​៨ ​ខែ​ធ្នូ​ ឆ្នាំ​២០១៣ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បុណ្យ​សាមគ្គី នៅ​វត្ដ​ក្រចាប់ ហៅ​ក្រពុំ​រតន៍ ស្ថិតនៅ​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ដោយ​ដាក់​ឈ្មោះ ប្រធាន លោក សម រង្ស៊ី និង​អនុប្រធាន លោក កឹម សុខា ជា​អ្នក​ផ្ដើម​បុណ្យ ប៉ុន្តែ បន្ទាប់ពី​ធ្វើ​បុណ្យ​រួចរាល់ ព្រះ​ចៅ​អធិការ​​វត្ត ឲ្យ​ដឹង​ថា ពុទ្ធិ​បរិស័ទ​ចំណុះ​ជើង​វត្ដ​មួយ​នេះ រង​ការ​គំរា​ម​កំហែង​ពី​អាជ្ញាធរ​មូលដ្ឋាន ​ជា​បន្ដ​បន្ទាប់​៕

1 comment:

  1. Anonymous12:44 PM

    You do the right thing for your country.You have giving up everything and becoming a monk .Why worry about accommodation.Ask Pres ang NOURN SAVAT or TITH BUN TING>

    ReplyDelete