Paris Peace Accords 23 Oct. 1991

Thursday, January 9, 2014

ក្រុម​សន្តិសុខ​ សាលា​រាជធានី​ភ្នំពេញ ប៉ុន​ប៉ង​ រុះរើ​ តង់​ស្នាក់នៅ​ របស់​​ សហគមន៍​បុរី​កីឡា​

លោកស្រី ទឹម សាក់មន្នី ផ្តល់បទសម្ភាសន៍ដល់វីអូឌី ជុំវិញ បញ្ហាសន្តិសុខ ចង់មករុះរើតង់ របស់ អ្នកសហគមន៍បុរីកីឡា (រូបភាពដោយ តាត ឧត្តម)
លំនៅឋាននៅម្តុំបុរីកីឡា (រូបថតដោយ តាត ឧត្តម)

ក្រុម​សន្តិសុខ​ សាលា​រាជធានី ​ភ្នំពេញ ប៉ុន​ប៉ង​ រុះរើ​ តង់​ស្នាក់នៅ​ របស់​​ សហគមន៍​ បុរី​កីឡា​

ដោយ៖​ សុទ្ធ គឹមសឿន​ / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី8 ខែមករា ឆ្នាំ2014​


តង់ដែលអ្នកសហគមន៍បុរីកីឡាស្នាក់នៅ (រូបភាពដោយ តាត ឧត្តម)
ប្រជា​សហគមន៍​បុរី​កីឡា បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ចំនួន ៨​នាក់ បាន​ចុះ​ទៅ​រុះរើ​តង់​ស្នាក់នៅ​របស់​ពួកគេ ដោយ​​ពុំ​បាន​ផ្តល់​ដំណឹង​ជាមុន ប៉ុន្តែ​ការប៉ុនប៉ង​រុះរើ​នោះ​ត្រូវ​បរាជ័យ​។​
​អ្នកភូមិ​បុរី​កីឡា អ្នកស្រី ទឹម សាក់​មន្នី បានឲ្យដឹងថា នៅ​ម៉ោង​ប្រមាណ​០៩​ព្រឹក​ថ្ងៃ​ពុធ​នេះ កងកម្លាំង​សន្ដិសុខ​រាជធានី​ភ្នំពេញ ចំនួន​៨​នាក់ បាន​ចូល​ទៅ​រុះរើ​ឥ​វ៉ាន់​របស់​ពួកគាត់ បណ្តាលឲ្យ​មាន​ការប៉ះពាក្យ​សំដី និង​រុញច្រាន​គ្នា​រយៈពេល​ខ្លី​។ លោក​ស្រី​ថា ដោយ​កម្លាំង​ប្រជាពលរដ្ឋ​មាន​គ្នា​ច្រើន ក្រុម​សន្តិសុខ​ទាំង​៨​នាក់​នោះ ក៏​បាន​ផ្អាក​ការរុះរើ និង​បាន​ត្រឡប់​ទៅ​វិញ។​

ទាក់ទង​នឹង​ករណី​នេះ វី​អូ​ឌី មិនអាច​សុំ​ការអត្ថាធិប្បាយ ពី លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានទេ ដោយ​លោក​ប្រាប់ថា កំពុង​ជាប់​ប្រជុំ​។
ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា ជាមួយ​ក្រុមហ៊ុន ផាន អ៊ី​មិច បាន​កើត​មាន​រយៈពេល​ពីរ​ឆ្នាំ​មកហើយ ចាប់តាំងពី​មាន​ការបណ្តេញ​ពី​កាលពី​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១២​។ ប្រជា​សហគមន៍​បុរី​កីឡា​ជាង ១០០​គ្រួសារ ដែល​មិន​ព្រម​ចាកចេញ​តាម​ការបណ្ដេញ​ចេញ​របស់​អាជ្ញាធរ បាន​សុខ​ចិត្ត​​ទ្រាំ​​រស់​នៅ​ប្រជ្រៀត​គ្នា​ក្បែរ​គំនរ​សំរាម​ជិត​ដី​ចាស់​នោះ​៕

No comments:

Post a Comment