បាតុករព្យាបាលរបួសដោយសារគ្រាប់កាំភ្លើងរបស់កម្លាំងប្រដាប់អាវុធ ពេលបង្ក្រាបបាតុកម្ម ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៤។ ©អ៊ឹម ណាវិន
រហូតមកទល់ ពេលនេះ មានសាច់ញាតិ អ្នករងគ្រោះ ដោយអំពើ
ហឹង្សា នៅផ្លូវ វ៉េងស្រេង ចំនួន បីករណីហើយ
ដែលបានពឹងពាក់ អង្គការសង្គមស៊ីវិល
ឲ្យជួយស្វែងរក សមាជិកគ្រួសារ របស់ពួកគេ។ មន្ត្រី អង្គការ សង្គមស៊ីវិល បានថ្លែងថា,
សម្រាប់ក្រុមគ្រួសារ ដែលមានសមាជិក ស្លាប់ និងរបួស ដែលពេលនេះ
បានទទួល ដំណឹងថា ពីរករណីហើយ ក្នុងចំណោម
អ្នកស្លាប់ ៤នាក់ បានដាក់ពាក្យប្តឹង ជនដៃដល់ ក្នុងអំពើហឹង្សា
ត្រូវ អង្គការ សង្គមស៊ីវិល ផ្តល់ជូន នូវជំនួយ ផ្នែកច្បាប់ ផងដែរ។
រហូតមកទល់ពេលនេះមានសាច់ញាតិអ្នករងគ្រោះដោយអំពើ ហឹង្សានៅផ្លូវវ៉េងស្រេង ចំនួនបីករណីហើយ ដែលបានពឹងពាក់អង្គការសង្គមស៊ីវិល ឲ្យជួយស្វែងរកសមាជិកគ្រួសាររបស់ពួកគេ។ មន្ត្រីអង្គការ សង្គមស៊ីវិល បានថ្លែងថា សម្រាប់ក្រុមគ្រួសារដែលមានសមាជិកស្លាប់និងរបួស ដែលពេល នេះបានទទួលដំណឹងថាពីរករណីហើយក្នុងចំណោម អ្នកស្លាប់៤នាក់ បានដាក់ពាក្យប្តឹងជនដៃដល់ក្នុងអំពើហឹង្សា ត្រូវអង្គការសង្គមស៊ីវិលផ្តល់ជូននូវជំនួយផ្នែកច្បាប់ផង ដែរ។
រហូតមកទល់ពេលនេះ ក្រុមគ្រួសារសាច់ញាតិដែលសង្ស័យថាបានបាត់ខ្លួនក្នុងហេតុ ការណ៍ប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងកម្មករ កាលពីថ្ងៃទី៣ ខែមករាកន្លងទៅនេះនៅផ្លូវវ៉េងស្រេង បានជូនដំណឹង និងដាក់ពាក្យជាបណ្តើរៗហើយទៅកាន់អង្គការ សង្គមស៊ីវិល ពីការបាត់ខ្លួន
សមាជិកគ្រួសាររបស់ពួកគេ។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្ស អាដហុក បានប្រាប់វិទ្យុបារាំង RFI ថាមានសាច់ញាតិ និងមិត្តភ័ក្តិអ្នកដែលសង្ស័យថាបានបាត់ ខ្លួននៅក្នុងព្រឹត្តិការណ៍នោះបីករណីហើយ។ លោក ចាន់ សុវ៉េត បញ្ជាក់ថាក្នុងបីករណីនោះ មានមួយករណីត្រូវបានសាច់ញាតិ មានឪពុកអ្នកបាត់ខ្លួនអាយុ១៦ឆ្នាំ នៅខេត្តស្វាយរៀង បានមកដាក់ពាក្យដោយផ្ទាល់ ដើម្បីស្នើសុំឲ្យអង្គការសង្គមស៊ីវិលជួយស្វែងរកកូនរបស់ គាត់។ ហើយមួយករណីទៀតជូនដំណឹងតាមរយៈមិត្តភក្តិថានឹងដាក់ពាក្យ ក្នុងពេលឆាប់ៗនេះ។ ហើយម្នាក់ទៀតគឺគ្រាន់តែផ្តល់ព័ត៌មានប្រាប់ពីការបាត់ខ្លួន ប៉ុណ្ណោះ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិលីកាដូបន្ថែមថា ក្រុមអង្គការ
សង្គមស៊ីវិល កំពុងតែរៀបចំដំណើរការស្វែងរកអ្នកបាត់ខ្លួន ដូចដែលអ្វីដែលមាននៅក្នុងការសុំផ្តល់ជំនួយពីគ្រួសារអ្នក រងគ្រោះហើយ។
ដោយឡែកចំពោះអ្នករងរបួស និងអ្នកស្ថាប់ចំនួនបួននាក់វិញ មន្ត្រីអង្គការសិទ្ធិមនុស្សរូបនេះ
ឲ្យដឹងថា ពួកគេមានសិទ្ធិដាក់ពាក្យប្តឹងបាន សម្រាប់អង្គការសង្គមស៊ីវិលបានត្រៀមខ្លួនជានិច្ចផ្តល់សេវា ផ្នែកច្បាប់ ដូចជាមេធាវី បន្ថែមពីលើអ្វីដែលពួកគេបានជួយរួចមកហើយនោះ គឺការផ្តល់ជំនួយផ្នែកសុខភាព ដូចជាការព្យាបាលអ្នករបួស និងអ្នកដែលជាប់ឃុំចំនួន២៣នាក់។
ទោះជាយ៉ាងនេះក្តីក្រុមអង្គការសង្គមស៊ីវិលបានត្រឹមតែទទួលព័ត៌មានស្តីពីការចង់ប្តឹងរកអ្នក
ទទួលខុសត្រូវពីការស្លាប់របស់មនុស្ស២នាក់ក្នុងចំណោមអ្នកស្លាប់៤នាក់នៅក្នុងព្រឹត្តិការណ៍
ផ្លូវវ៉េងស្រេង ដោយឡែកគ្រួសារអ្នកស្លាប់ពីរនាក់ផ្សេងទៀត នឹងមានគម្រោងប្តឹងនៅពេល
ពួកគាត់ច្រូតកាត់រួច ដោយពឹងពាក់សេវាផ្នែកច្បាប់ពីអង្គការសង្គមស៊ីវិល។
សូមបញ្ជាក់ថា បន្ទាប់ពីមានការផ្ទុះអំពើហិង្សាកាលពីថ្ងៃទី២ ទី៣ ខែមករា កន្លងទៅនេះ ដោយសារមានការទាមទារតម្លើងប្រាក់ខែអប្បបរមា១៦០ដុលា្លរ ក្នុង មួយខែ ដែលបណ្តាល
ឲ្យមានមនុស្សស្លាប់ និងរបួសនោះ រដ្ឋាភិបាលកម្ពុជាក៏បានបង្កើតគណៈកម្មការចំនួនបីដែរ
គឺគណៈកម្មការស៊ើបអង្កេតព្រឹត្តិការណ៍ហិង្សាកាលពីថ្ងៃទី២ និងទី៣ មករា គណៈកម្មការស្រាវជ្រាវទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដែលបានខូចខាត និងគណៈកម្មការស្រាវជ្រាវប្រាក់ខែ
កម្មករ៕
No comments:
Post a Comment