កម្ពុជា ត្រូវការ ពង្រឹងឥទ្ធិពល ស្ថាប័ន ព្រះមហាក្សត្រ!
ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី (ស្តាំ) និងលោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង (ឆ្វេង)។
@rfi/siv channa
ដោយ ប៉ែន បូណា / RFI ខ្មែរ | ១០ មករា ២០១៤
ជាថ្មីម្តងទៀត នៅពេលដែលប្រទេសជាតិកំពុងមានវិបត្តិពិបាកដោះស្រាយ គេនាំគ្នាគិតដល់ស្ថាប័នព្រះមហាក្សត្រពីព្រោះតែស្ថាប័ននេះមានតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលដោះស្រាយវិបត្តិនយោបាយដែលកើតឡើង។ ព្រះមហាក្សត្រត្រូវបានរដ្ឋធម្មនុញ្ញប្រគល់តួនាទីជានិមិត្តរូបនៃឯកភាពជាតិ ជាអ្នកធានាបូរណភាពទឹកដី និងជាអាជ្ញាកណ្តាលក្នុងការដោះស្រាយបញ្ហាជាតិ។ ប៉ុន្តែ ដើម្បីឲ្យព្រះមហាក្សត្រអាចបំពេញតួនាទីប្រកបដោយប្រសិទ្ធភាព អ្នកនយោបាយគួរស្រុះស្រួលគ្នាក្នុងការពង្រឹងស្ថាប័នព្រះមហាក្សត្រឲ្យមានឥទ្ធិពលពិតប្រាកដ។
ដោយគិតត្រឹមរយៈពេលពីរទសវត្សរ៍ចុងក្រោយ ចាប់តាំងពីព្រះរាជាណាចក្រទី២បានចាប់កំណើតឡើងវិញ ព្រះមហាក្សត្រមានតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហានយោបាយធំៗជាច្រើន។ ជាទូទៅ នៅពេលដែលអ្នកនយោបាយទ័លតម្រិះ ពួកគេតែងងាកទៅរកព្រះមហាក្សត្រឲ្យជួយ។ នៅពេលដែលប្រជារាស្ត្រជួបគ្រោះអាសន្ន ពួកគេក៏តែងតែដង្ហោយហៅរកអន្តរាគមន៍ពីព្រះមហាក្សត្រដែរ។
មានទិដ្ឋភាពសំខាន់ពីរដែលព្រះមហាក្សត្រស័ក្តិសមនឹងទទួលបានព្រះរាជតួនាទីជាអាជ្ញាកណ្តាលដើម្បីធានាឯកភាពជាតិ។ ទី១ គឺទិដ្ឋភាពខាងចិត្តសាស្ត្រ៖ ជាទូទៅមហាក្សត្រជាបុគ្គលដែលទទួលបានការគោរពយ៉ាងខ្លាំងពីប្រជារាស្ត្រខ្មែរគ្រប់មជ្ឈដ្ឋាន មិនថារាស្ត្រសាមញ្ញ អ្នកនយោបាយ រហូតដល់ព្រះសង្ឃទៀតផង។ ទី២ គឺទិដ្ឋភាពផ្លូវច្បាប់៖ រដ្ឋធម្មនុញ្ញមាត្រា៨ និងមាត្រា៩ បានផ្តល់ព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ដល់ព្រះមហាក្សត្រក្នុងនាមជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះអង្គក៏ជាអ្នកធានាឯករាជជាតិ អធិបតេយ្យ និងបូរណភាពទឹកដីផងដែរ។
ហេតុដូច្នេះហើយបានជាពលរដ្ឋខ្មែរចាត់ទុកមហាក្សត្រជាម្លប់និងជាក្តីសង្ឃឹមក្នុងការស្រាយបញ្ហាជាតិសំខាន់ៗ ដូចជាពេលមានវិបត្តិនយោបាយកើតឡើងធ្ងន់ធ្ងរដូចពេលនេះជាដើម។ គឺដោយសារក្តីសង្ឃឹមបែបនេះហើយបានជាមជ្ឈដ្ឋានជាច្រើនតែងគិតដល់ព្រះមហាក្សត្រនិងប្រាថ្នាចង់ឲ្យព្រះអង្គធ្វើព្រះរាជអន្តរាគមន៍ដើម្បីសម្របសម្រួលឲ្យគណបក្សជាប់ឆ្នោតទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី។
ម្យ៉ាងទៀត ស្ថាប័នព្រះមហាក្សត្រត្រូវគេមើលឃើញថាមានតួនាទីសំខាន់ដើម្បីទប់អ្នកនយោបាយមិនឲ្យងាកទៅពឹងបរទេសនៅពេលមានជម្លោះក្តៅគគុកជាមួយគ្នាផងដែរពីព្រោះពួកគេមានព្រះមហាក្សត្រជាទីពឹងសម្រាប់អន្តរាគមន៍ដោះស្រាយបញ្ហា។ ប៉ុន្តែ ដើម្បីឲ្យព្រះមហាក្សត្រអាចបំពេញព្រះរាជតួនាទីនេះឲ្យបានពេញលេញ ទាល់តែព្រះអង្គទទួលបានការគោរព និងផ្តល់តម្លៃពិតប្រាកដពីអ្នកនយោបាយ។
បច្ចុប្បន្ន អ្នកនយោបាយហាក់មិនទាន់មានឆន្ទៈក្នុងការផ្តល់«អំណាច»ពិតប្រាកដដល់ព្រះមហាក្សត្រនៅឡើយ។ ឥទ្ធិពលរបស់ព្រះរាជវាំងហាក់ដូចជាត្រូវបានគេប្រើប្រាស់ដើម្បីកេងចំណេញនយោបាយច្រើនជាងការផ្តល់តម្លៃពិតប្រាកដដល់ស្ថាប័ននេះក្នុងការដោះស្រាយបញ្ហា។
សម្រាប់ក្រសែភ្នែកក្រុមអ្នកវិភាគ ដើម្បីពង្រឹងស្ថាប័នព្រះមហាក្សត្រ ជាបឋម គេត្រូវធ្វើឲ្យស្ថាប័ននេះមានឯករាជភាពពិតប្រាកដនិងស្ថិតនៅពីលើបក្សនយោបាយទាំងអស់ដែលអនុញ្ញាតឲ្យព្រះមហាក្សត្របំពេញព្រះរាជតួនាទីពេញលេញតាមរដ្ឋធម្មនុញ្ញ។ តួនាទីដ៏សំខាន់មួយទៀតរបស់ព្រះមហាក្សត្រដែលមានចែងក្នុងរដ្ឋធម្មនុញ្ញមានត្រា២៣ និង២៤ គឺ ព្រះអង្គទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ និងជាអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិ។ ក្នុងន័យនេះ ព្រះមហាក្សត្រគឺជាអ្នកត្រួតកងទ័ពទៀតផង។ តួនាទីនេះសំខាន់ណាស់ដើម្បីការធានាឲ្យមានស្ថិរភាពនៃអំណាចរដ្ឋជាពិសេសនៅពេលដែលអ្នកនយោបាយឈ្លោះគ្នាបែកផ្សែងម្តង។
ប្រសិនបើអ្នកនយោបាយស្រុះស្រួលគ្នាប្រគល់ព្រះរាជតួនាទីតាមផ្លូវច្បាប់ក៏ដូចជាផ្លូវចិត្តដល់ព្រះមហាក្សត្រពិតប្រាកដនោះ ព្រះអង្គពិតជាអាចធ្វើឲ្យព្រះរាជវាំងមានឥទ្ធិពលដូចមានចែងក្នុងរដ្ឋធម្មនុញ្ញបានដោយគ្មានឧបសគ្គ។ ពេលនោះ ស្ថាប័នព្រះមហាក្សត្រអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានិរន្តរភាពជាតិនិងឯកភាពជាតិ។ នេះជាហេតុផលដែលបញ្ជាក់ថាការពង្រឹងស្ថាប័នព្រះមហាក្សត្រមានសារសំខាន់ណាស់សម្រាប់ឆាកនយោបាយកម្ពុជា។ សំខាន់ទី១ គឺដើម្បីរក្សានិរន្តរភាពនិងតម្លៃនៃរបបរាជានិយមនៅកម្ពុជាឲ្យដូចប្រទេសរាជានិយមផ្សេងទៀតដែលព្រះរាជវាំងមានឥទ្ធិពលយ៉ាងខ្លាំង។ ទី២ គឺដើម្បីអនុញ្ញាតឲ្យព្រះមហាក្សត្រមានតួនាទីនិងឥទ្ធិពលនៅក្នុងសង្គមពិតប្រាកដដោយមិនមែនគ្រាន់តែជានិមិត្តរូបនៃរាជានិយមនោះឡើយ។
ពិតហើយថា អស់ពីព្រះបរមរតៈកោដ្ឋ សម្តេចឳ នរោត្តម សីហនុ ទៅ ស្ថាប័នព្រះមហាក្សត្រ ត្រូវបានគេមើលឃើញថា អាចនឹងចុះខ្សោយថែមទៀតពីព្រោះតែតួអង្គក្សត្រដ៏ល្បីល្បាញរបស់កម្ពុជាបានលាចាកលោកនេះទៅហើយ។ នេះក៏ជាហេតុផលមួយទៀតដែលបញ្ជាក់ថាកម្ពុជាពិតជាត្រូវការពង្រឹងស្ថាប័នព្រះមហាក្សត្រជាចាំបាច់ដើម្បីបង្ហាញឲ្យឃើញថាប្រទេសនេះពិតជាកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក្នុងបរិបទប្រជាធិបតេយ្យ សេរី ពហុបក្សយ៉ាងពិតប្រាកដ៕

កាលជំនាន់មុនៗ ព្រះមហាក្សត្រ ឬព្រះស្តេច ជាឣ្នកដឹកនាំរាស្ត្រ ប្រទេសជាតិ។ ផ្ទុយពីមុន សម័យឥទ្បូវ ព្រះស្តេចកំពូជស្តេចកំពូជស្តេច (សីហមុនី) ល្ងីល្ងើ ឯបឣប រណេបរណប ឣាស្តេចកំពូជរាស្ត្រ (ហ៊ុន សែន) ។ ទុកឲ្យឣាស្តេចកំពូជរាស្ត្រត្រួតត្រា ជិះជាន់ ធ្វើបាបខ្លួនឯងផង ផ្លូវចិត្តតាមចិត្ត និងធ្វើបាបរាស្ត្រផងទាំងផ្លូវកាយ ទាំងផ្លូវចិត្ត តាមចិត្ត។ ទោះជារាស្ត្រឣង្វរ ណែនាំ ឲ្យជួយសង្គ្រោះជាតិ ក៏នៅតែមិនហ៊ានធ្វើ។ ព្រះស្តេចឣី ក៏ឣន់ ថោកទាបម្ល៉េះ?
ReplyDelete