Paris Peace Accords 23 Oct. 1991

Friday, January 3, 2014

កម្មករ​ ៤​នាក់​​ស្លាប់ និង​១១​នាក់​ ចាប់​ខ្លួន ក្នុង​ការប៉ះទង្គិច​ ជាមួយ​ សមត្ថកិច្ច​ នៅ​ផ្លូវ​វ៉េងស្រេង​​

កម្មករ​ ៤​នាក់​​ស្លាប់ និង​១១​នាក់​ ចាប់​ខ្លួន ក្នុង​ការប៉ះទង្គិច​ ជាមួយ​ សមត្ថកិច្ច​ នៅ​ផ្លូវ​វ៉េងស្រេង​​


ដោយ៖​ ថុល ស្រីលក្ខណ៍​ / វិទ្យុវីអូឌី | ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014

យ៉ាងហោចណាស់ កម្មករ​៤​នាក់​​ត្រូវបាន​រាយការន៍​មក​​ថា​ស្លាប់ ៣០​នាក់​រងរបួស និង​១១​នាក់​ទៀត​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានី​​ភ្នំពេញ ខណៈ​​កម្លាំង​​សមត្ថកិច្ច​បង្ក្រាប​ទៅលើ​ក្រុមកម្មករ ដែល​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ នៅ​សួន​ឧស្សាហ​កម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង សង្កាត់​ចោមចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។


តាម​សេចក្តីរាយការណ៍ បានឲ្យដឹងថា ការប៉ះទង្គិច​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច និង​កម្មករ​មកពី​រោងចក្រ​នានា នៅ​រាជធានី​ភ្នំពេញ បានកើត​ចាប់តាំង​ពី​ម៉ោង​១០​​ព្រឹក​ថ្ងៃ​សុក្រ​​នេះ ហើយ​បាន​ឈាន​ទៅ​ដល់​ការ​​បាញ់រះ​មក​លើ​​កម្មករ បណ្តាល​ឲ្យ​កម្មករ​៤​នាក់​ស្លាប់ និង​៣០​នាក់​រង​របួសធ្ងន់​និង​ស្រាល និង​១១​នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​។ ជាមួយគ្នា​នោះ​ដែរ អ្នកសារ​ព័ត៌​មាន ត្រូវ​បាន​ហាម​មិន​ឲ្យ​​​ថត​​រូប ហើយ​សូម្បី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ ក៏​រង​ការបាញ់​បណ្តេញចេញ​ពី​ទីនោះ​ផងដែរ​។​
រហូត​មកដល់​ម៉ោង​ជាង​៣​រសៀល​នេះ ស្ថានការណ៍​បាន​ស្ងប់ស្ងាត់​បន្តិច ដោយ​កម្លាំង​សមត្ថកិច្ច​បាន​គ្រប់គ្រង​តំបន់​នោះ ហើយ​ក្រុមកម្មករ​បាន​បំបែក​គ្នា​ជា​បណ្តើរៗ ចេញ​ពី​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​៕

2 comments:

  1. Anonymous6:10 PM

    As a Khmer let me condemn this coward act from the so-called Hun Sen yuon puppet government.

    Enough is enough Ah Hun Sen must be forced to go and face justice for so many crimes that Hun Sen has had committed so far.

    ReplyDelete
  2. ហេតុដែលនាំឲ្យរដ្ឋាភិបាលជប៉ុនបានទទួលស្គាល់រាជរដ្ឋាភិបាលដែលមិនគ្រប់លក្ខណច្បាប់ខ្មែរ។ព្រោះ
    ប្រទេសជប៉ុនដឹងច្បាស់ណាស់ថារដ្ឋាភិបាលហ៊ុន សែននឹងជួយការពារផលប្រយោជន៍ជនជាតិជប៉ុន
    មិនខាន។បើតាមការផ្សាយវិទ្យុបារាំង(RFI) កាលពីថ្ងៃទី២ ខែមករា ២០១៤ ថា«លេខាធិការស្ថានទូក
    ជប៉ុន ខិតខំចេញផ្សាយលិខិតការពារតម្លៃនឹងកិត្តិយសស្ថានទូតជប៉ុនថាមិនបានប្ដឹងរាជរដ្ឋាភិបាល
    ខ្មែរឲ្យជួយការពារសហគ្រិសជប៉់នទេ។សំនួរសួរថា«តើមូលហេតុអ្វីបានជាស្ថានទូតជប៉ុនខិតខំការពារ
    តម្លៃស្ថានទូតខ្លួន?»ឬមួយទូតជប៉ុន«កើតគោដំបៅខ្នង ក្អែកហើររំលងរំសាយកន្ទុយ»៕សូមអរគុណ!

    ReplyDelete