ថ្ងៃទី 22 មករា 2014 | ដោយ: លី សិលា / CEN
ភ្នំពេញ: លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ បានប្រកាសរៀបចំ ធ្វើសន្និសីទកាសែត នាម៉ោង ៨ ព្រឹក ថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០១៤ ស្តីពីគម្រោងដឹកនាំធ្វើបាតុកម្ម អហិង្សា នៅថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០១៤ តទៅ ដើម្បីទាមទារឲ្យក្រសួងព័ត៌មាន អនុញ្ញាតឲ្យវិទ្យុសំបុកឃ្មុំ ដំឡើងកម្លាំងផ្សាយបន្ត ( Relay ) ទៅតាមខេត្ត និងមានហ្វ្រេកង់ទូរទស្សន៍ ឆ្លើយតបទៅតាមសំណូមពរ របស់ប្រជាពលរដ្ឋ រាប់លាននាក់ ដែលចង់បានទទួលព័ត៌មាន ជាសំឡេង និងរូបភាព ពីវិទ្យុសំបុកឃ្មុំ។
សេចក្តីប្រកាស របស់វិទ្យុសំបុកឃ្មុំ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ បង្ហាញថា សន្និសីទកាសែត នៅព្រឹកថ្ងៃទី២៤ មករា នឹងធ្វើឡើង នៅស្ថានីយវិទ្យុសំបុកឃ្មុំ នៅផ្ទះលេខ៣៣ ផ្លូវ ២៦BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកម៉ម សូណង់ដូ នឹងវិលត្រឡប់ មកពីប្រទេសបារាំង ហើយមកដល់រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ មករា។ នៅម៉ោង ២ រសៀល ថ្ងៃទី២៣ មករា លោកម៉ម សូណង់ដូ នឹងជួបជាមួយតំណាងក្រសួងព័ត៌មាន ពាក់ព័ន្ធនឹងការស្នើសុំដំឡើងកម្លាំងផ្សាយបន្ត ( Relay ) ទៅតាមខេត្ត និងហ្វ្រេកង់ទូរទស្សន៍។
កាលពីព្រឹកថ្ងៃទី២១ មករា សាលារាជធានីភ្នំពេញ បានកោះហៅលោក ម៉ម សូណង់ដូ ឲ្យជួបប្រជុំ អំពីគម្រោងធ្វើបាតុកម្ម រៀងរាល់សប្តាហ៍ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ដោយចាប់ផ្តើមពីថ្ងៃទី២៧ មករា។ ប៉ុន្តែលោក ម៉ម សូណង់ដូ ដែលកំពុងស្ថិត នៅប្រទេសបារាំង បានស្នើសុំលើកពេលប្រជុំ ដោយគ្មានកំណត់៕

No comments:
Post a Comment