Paris Peace Accords 23 Oct. 1991

Tuesday, January 28, 2014

CNRP​ សុំ​ ការអនុញ្ញាត​ ម្តង​ទៀត​ ពី​តុលាការ ដើម្បី​ចូល​សួរសុខទុក្ខ​ អ្នក​ជាប់​ឃុំ​ ២៣​នាក់ នៅ​ត្រពាំង​ផ្លុង​​

CNRP​ សុំ​ ការអនុញ្ញាត​ ម្តង​ទៀត​ ពី​តុលាការ ដើម្បី​ចូល​សួរសុខទុក្ខ​ អ្នក​ជាប់​ឃុំ​ ២៣​នាក់ នៅ​ត្រពាំង​ផ្លុង​​


ដោយ៖​ សុទ្ធ គឹមសឿន​ / វីអូឌី | ថ្ងៃអង្គារ ទី28 ខែមករា ឆ្នាំ2014

ប្រធាន​ក្រុម​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) លោក សុន ឆ័យ ដាក់​លិខិត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចូល​សួរសុខទុក្ខ​ពលរដ្ឋ​២៣​នាក់​ដែល​កំពុង​ជាប់ឃុំ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​(​ម​៣) នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤​។​
​លិខិត​របស់​លោក​សុន ឆ័យ ចុះ​ថ្ងៃ​ទី​២៨ ខែ​មករា​នេះ ផ្ញើ​ជូន​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យដឹងថា រូបលោក​នឹង​ដឹកនាំ​សហការី និង​ក្រុមគ្រួសារ​ជន​ជាប់​ឃុំឃាំង​មួយចំនួន ទៅសួរសុខទុក្ខ​អ្នក​ទាំង​២៣​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​តាម សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១៣ ចុះ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ ចំនួន​១០​នាក់ និង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១៦ និង​១៩​ចុះ​ថ្ងៃ​ទី​៤​ខែ​មករា ឆ្នាំ​២០១៤ ចំនួន​១៣​នាក់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​គណបក្ស​ចំនួន​២០​រូប ទៅសួរសុខទុក្ខ​ជន​អ្នក​ជាប់​ឃុំ​។ ប៉ុន្តែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ជា សុខ​ហៀ​ង មិន​បាន​អនុញ្ញាត​នោះ​ទេ​ឲ្យចូល​ជួប​នោះ​ទេ​។​
​អ្នក​ទាំង​២៣​នាក់ ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​នោះ មាន​លោក​វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ចាន់ ពុទ្ធិ​ស័ក្ត ជា​តំណាង​សហគមន៍​បឹងកក់ លោក ថេង សាវឿន ប្រធាន​បណ្តាញ​កសិករ និង​កម្មករ​ចំនួន​២០​នាក់​ទៀត​។ ពួកគាត់​ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា នៅពេល​ដែល​ពួកគាត់​ចូលរួម​តវ៉ា​ជាមួយ​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ខាង​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​នៅ​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ​៕


No comments:

Post a Comment