FIDH៖ ថ្កោលទោស ការបង្រ្កាប របស់ រដ្ឋាភិបាល ទៅលើ កម្មករ
ដោយ យន់ សាមៀន / វិទ្យុអាស៊ីសេរី | ០៦ មករា ២០១៤

កងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាល ដើរល្បាតតាមផ្លូវវ៉េងស្រេង ក្រោយបាញ់បង្ក្រាបបណ្ដាលឲ្យបាតុករស្លាប់ កាលពីថ្ងៃទី៣ មករា ឆ្នាំ២០១៤។
RFA/Sek Bandith
អង្គការការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រួមមានសមាគមអាដហុក លីកាដូ និងសម្ព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិ កាលពីថ្ងៃច័ន្ទ ទី៦ មករា បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសការប្រើអំពើហិង្សាបាញ់បង្ក្រាបបាតុករ ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល និងការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគំរាមកំហែងមេដឹកនាំគណបក្សប្រឆាំង។
ប្រធានសម្ព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិ (FIDH) លោក ការ៉ីម ឡាហ៊ីតជី (Karim Lahidji) ក្នុងសេចក្តីថ្លែងការណ៍នោះ គូសបញ្ជាក់ថា ការបាញ់សម្លាប់បាតុករ ដោយកងកម្លាំងអាជ្ញាធរ គឺមិនអាចទទួលយកបានទេ។ លោកស្នើឲ្យរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់វិធីចរចាជាជាងការប្រើកាំភ្លើងនិងដំបង ដើម្បីដោះស្រាយសំណើរបស់កម្មករ និងអ្នកប្រឆាំងនឹងរដ្ឋាភិបាល៕
No comments:
Post a Comment