Paris Peace Accords 23 Oct. 1991

Monday, February 24, 2014

API៖​ ស្ថាប័ន​ សាធារណៈ​ តិចតួច​បិទ​ផ្សាយ ​ពី​តម្លៃ ​សេវា​សាធារណៈ​​

API៖​ ស្ថាប័ន​ សាធារណៈ​ តិចតួច​បិទ​ផ្សាយ ​ពី​តម្លៃ ​សេវា​សាធារណៈ​​


ដោយ៖​ ពៅ មេត្តា​ / វីអូឌី | ថ្ងៃចន្ទ ទី24 ខែកុម្ភៈ ឆ្នាំ2014

វិទ្យាស្ថាន ​តស៊ូ​មតិ និង​គោលនយោបាយ​ (API) បាន​រកឃើញថា ស្ថាប័ន​សាធារណៈ​ មាន​ចំនួន​តិចតួច​ ដែល​បាន​បិទ​ផ្សាយ​ ពី​តម្លៃ​ សេវា​សាធារណៈ ដែល​ជា​ឧបសគ្គ​ ក្នុង​ការអភិវឌ្ឍន៍​សង្គម​ តាម​គោលនយោបាយ​ អភិបាលកិច្ច​ល្អ​។
​ក្នុង​សេចក្តីជូនដំណឹង​របស់​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ ស្តី​ពី​សិក្ខាសាលា​លើ​ប្រធានបទ​សិទ្ធិ​ទទួលបាន​ព័ត៌មាន និង កាតព្វកិច្ច​របស់​រដ្ឋាភិបាល ចេញផ្សាយ​នៅ​ថ្ងៃទី​២៤​ ខែ​កុម្ភៈ​នេះ បានឲ្យដឹងថា ស្ថាប័ន​នេះ បាន​រកឃើញថា ស្ថាប័ន​សាធារណៈ​តិចតួច ដែល​បាន​បិទ​ផ្សាយ​តម្លៃ​សេវា​សាធារណៈ​។
សេចក្តីជូនដំណឹង​បន្តថា អភិបាលកិច្ច​ល្អ​របស់​សា្ថប័ន​សាធារណៈ នឹង​មិន​កើត​មាន​ពិតប្រាកដ​ទេ ប្រសិន​គ្មាន​ការបិទ​ផ្សាយ និង ការបើកចំហ​ព័ត៌មាន​ឲ្យបាន​ទូលំទូលាយ​ពី​តម្លៃ​សេវា​សាធរណៈ​នោះទេ​។​
​រដ្ឋាភិបាល​កម្ពុជា​បាន​ទទួលស្គាល់​សារៈសំខាន់​នៃ​សិទ្ធិ​ទទួលបាន​ព័ត៌មាន និង​ការប្តេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​សេវា​សាធារណៈ​កាន់តែ​មាន​តម្លាភាព និង​ឆ្លើយតប​នឹង​​តម្រូវការ​របស់​ប្រជាជន​ប្រកបដោយ​ប្រសិទ្ធិភាព ដូច​បាន​ចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤ ដល់​២០១៨​។
ប៉ុន្តែ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ រួម​ជាមួយ​អង្គការ​ដៃគូ​រកឃើញថា មាន​ឃុំ ស្រុក និង​ស្ថាប័ន​សាធារណៈ​តិចតួច​ណាស់​ដែល​បាន​បិទ​ផ្សាយ​ព័ត៌មាន​ពី​តម្លៃ​សេវាសាធារណៈ​។



No comments:

Post a Comment