Paris Peace Accords 23 Oct. 1991

Monday, February 24, 2014

នាយករដ្ឋមន្រ្តី​ បញ្ចប់ ​មុខងារ​ រដ្ឋមន្រ្តី​​ ៣រូប និង​ផ្លាស់ប្តូរ ការដឹកនាំ របស់​​ រដ្ឋមន្រ្តី​ ៥រូប | PM dismisses 3 ministers, reshuffled 5 others

នាយករដ្ឋមន្រ្តី​ បញ្ចប់ ​មុខងារ​ រដ្ឋមន្រ្តី​​ ៣រូប និង​ផ្លាស់ប្តូរ ការដឹកនាំ របស់​​ រដ្ឋមន្រ្តី​ ៥រូប

VOD | ១៨ មីនា ២០១៦​ (រាប់ពីធ្វេង) លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស លោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួង​ដែនដី និង​លោក មិន ឃិន រដ្ឋមន្រ្តីក្រសួង​ធម្មការ​និង​សាសនា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្រេច បញ្ចប់មុខ​ងារ​ រដ្ឋមន្រ្តី ចំនួន ​៣រូប និង​ផ្លាស់ប្តូរ​​ រដ្ឋមន្រ្តី ចំនួន ​៥រូប ឲ្យ​ទៅ​ដឹកនាំ​ ក្រសួង ផ្សេងវិញ​។​ ​ នេះ ​បើ ​យោង​តាម សំណើ​ របស់ នាយករដ្ឋមន្រ្តី​ ដាក់ទៅ រដ្ឋសភា ដើម្បី ​បោះ​ឆ្នោត​ ផ្តល់​សេចក្តី ទុកចិត្ត។
សំណើ​ចុះថ្ងៃ​ទី​១៦ខែមីនា លោក ហ៊ុន សែន បាន​បញ្ជាក់​ថា​បញ្ចប់មុខងារ​ លោក ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួងការបរទេស តាម​សំណើរបស់សាមីឥស្សរជន ដោយ​រក្សា​មុខងារ​ជា​ឧបនាយ​ករដ្ឋមន្រ្តីដដែល និង​តែង​តាំង​ លោក​ ប្រាក់ សុខុន ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ជា​​រដ្ឋមន្រ្តីក្រសួងការបរទស។ ចំណែក​លោក​ត្រាំ អ៊ីវតឹក បច្ចុប្បន្ន​ជារដ្ឋមន្រ្តីក្រសួង​សាធារណការនិងដឹកជញ្ចូន​ ត្រូវផ្លាស់ប្តូរ​ទៅ​ជា​រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ចំណែក​​លោក ស៊ុន ចាន់​ថុល​ ដែល​បច្ចុប្បន្ន​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ត្រូវ​បានតែ​ងតាំង​ជា​ រដ្ឋមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជំនួស​លោក ត្រាំ អ៊ីវតឹក ហើយ​លោក ប៉ាន សូរស័ក្តិ​ ដែល​បច្ចុប្បន្នជា​រដ្ឋលេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្រ្តី​មន្រ្តីក្រសួងពាណិជ្ជកម្ម។​

បើតាមសំណើនោះ លោក​នាយករដ្ឋមន្រ្តី​បាន​បញ្ចប់មុខងារ ​លោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម ​ តាមសំណើសាមី​របស់​ឥស្សរជន ហើយ​តែង​តាំង​លោក ជា សុផារ៉ា ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍​ជន​បទ ទៅ​ជា​​ក្រសួង​រៀបចំដែនដី នគររូបនីយកម្មនិង​សំណង់។

​បើ​តាម​សំណើនោះ នាយករដ្ឋមន្រ្តី​បាន​សម្រេច​បញ្ចប់​មុខងារ​រដ្ឋមន្រ្តី​ក្រសួងធម្មការ​និង​ សាសនា លោក មិន ឃិន ដោយ​ដាក់​ជំនួស​លោក ហ៊ឹម ឆែម អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រ​សិល្បៈ ទៅ​​ជារដ្ឋមន្រ្តីវិញ។ ចំណែក​លោក មិន ឃិន ដែលត្រូវបានតែងតាំង​ជា​ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចបេសកកម្មពិសេស។

ចំណែក​លោក វេង សាខុន រដ្ឋលេខាធិការក្រសួងធនធានទឹក ត្រូវបាន​តែង​តាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់និងនេសាទ ជំនួស​លោក អ៊ុក រ៉ាប៊ុន ដែលត្រូវផ្លាស់ប្តូរជា​រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៍ជនបទ។

បើតាមសំណើនោះ ក៏មាន​ការតែងតាំង​មន្រ្តីចំ​នួន​១១នាក់​​ទៅ​​ជា​រដ្ឋលេខាធិការតាម​ក្រសួង​មួយចំនួន​ផងដែរ។​

កាលពីថ្ងៃព្រហស្បតិ៍ លោក​នាយករ​ដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ថ្លែង​ថាការរុះរើគណៈរដ្ឋមន្រ្តីនេះ ​ដើម្បីធានា «ប្រសិទ្ធភាព​ ការងារ​» ​មិនមែន​ជា”កម្ចាត់ចោល​”នោះទេ។​ លោក​បញ្ជាក់​​ថា​ដោយ​សារ​រដ្ឋមន្រ្តីមួយចំនួនបានដឹង​ពីការផ្លាស់ប្តូរ ក៏បានដាក់ពាក្យ​សុំលាឈប់ផងដែរ​។​

លោកបាន​​​ស្នើ​​រដ្ឋមន្រ្តីដែល​​ បានដឹងខ្លួន​ថា​ទទួលការផ្លាស់ប្តូរ​ បន្ត​ការងារ​រហូត​ដល់​មាន​ព្រះរាជ​ក្រឹត្យពីព្រះមហាក្សត្រ​​តែងតាំង។ លោក​បញ្ជាក់ថា​ដំណើរ​ការនេះ​គឺ​​រង់​ចាំ​រដ្ឋសភាបោះឆ្នោត​ហើយ​ មានព្រះរាជក្រឹត្យ​តែងតាំង​និងពិធីផ្លាស់ប្តូរ​និង​តែងតាំង​រដ្ឋមន្រ្តីថ្មី។​

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌី(VOD)នៅ​ព្រឹកថ្ងៃ​សុក្រនេះ​ថារដ្ឋសភាមិនទាន់កំណត់​ កាលបរិច្ឆេតដើម្បីប្រជុំគណៈអចិន្ត្រៃយ៍នៃរដ្ឋសភានៅឡើយទេ ដោយលោកថាប្រធានរដ្ឋសភាលោក ហេង សំរិន កំពុងមានការងារមមា​ញឹក។ ទោះយ៉ាងណា លោកបន្ត​ថា​សភាបានយល់ព្រមតាមសំណើរបស់រដ្ឋាភិបាលដែលស្នើយកថ្ងៃទី៤ ខែមេសា សម្រាប់ប្រជុំសភាពេញអង្គដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាភាពគណៈរដ្ឋមន្ត្រីថ្មីនេះរួចហើយ។
លោក ឡេង ប៉េងឡុង ឲ្យដឹងដែរថា ការបោះឆ្នោត ផ្តល់សេចក្តី ទុកចិត្តនេះ ត្រូវ ការសំឡេង គាំទ្រ ពីសមាជិក សភា ចំនួន ៥០ភាគរយ បូក១, ហើយ ​រដ្ឋមន្រ្តី​ដែល​ត្រូវផ្លាស់ប្តូរ​និង​មាន​តួនាទី​ជាតំណាងរាស្រ្ត​ក៏​ អាច​ចូល​រួម​បោះឆ្នោត​បានដែរ ដោយ​លោក​បញ្ជាក់ថា​ជា​តួនាទីពីរផ្សេងគ្នា។

អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថាវាជារឿងល្អមួយដែលរដ្ឋាភិបាលបានបញ្ចប់មុខតំណែងរដ្ឋមន្ត្រីដែលមានវ័យចំណាស់មួយចំនួន ហើយលោកថាអ្នកកាន់តំ​ណែងថ្មីជាមនុស្សវ័យក្មេងមានថាម​ ពលនិងអាចធ្វើការបានរហ័សជាង។  ទោះយ៉ាងណា លោក ថា, ការផ្លាស់ប្តូរ តំណែង របស់ រដ្ឋមន្ត្រី ពីក្រសួង ចាស់ ទៅកាន់ ក្រសួង ថ្មីនេះ គឺជាការកំណែទម្រង់តិចតួចនៅឡើយ។ លោក ថា, រដ្ឋាភិបាល គួរតែ កាត់បន្ថយ ចំនួន សមាជិក គណៈរដ្ឋមន្ត្រី របស់ខ្លួន ឲ្យនៅតិច ជាងនេះ, ហើយ ​ក្រសួង និងស្ថាប័ន មួយចំនួន បានធ្វើ ការងារ ជាន់គ្នា និងមិនមាន តួនាទី ច្បាស់លាស់។
លោកមានប្រសាសន៍ថា៖ «ខ្ញុំ ថា, ក្រសួង ស្រុកខ្មែរ មានត្រឹម ១៧ អីល្មម។  ក្រសួង ធនធានទឹក, ក្រសួង កសិកម្ម, ក្រសួង អភិវឌ្ឍន៍ ​ជនបទ, ក្រសួង បរិស្ថាន គួរតែ ចូលតែមួយ។  មានក្រសួង ផ្សេងទៀត គួរតែ ចូលតែមួយ។  ក្រុមប្រឹក្សា អភិវឌ្ឍន៍ ​កម្ពុជា, លុបចោល តែម្តង, ហើយ ប្រគល់ តួនាតីនេះ ទៅក្រសួង ពាណិ​ជ្ជកម្ម តែម្តង, ទៅ វា ចប់ បាត់ទៅហើយ។»
គួរបញ្ជាក់ថាកាលពីថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកចំៗថាមា​ន​ រដ្ឋមន្រ្តីយ៉ាងតិចចំនួនពីរក្រសួងដែលអសកម្មនឹងការងារជាងគេគឺរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក និងរដ្ឋមន្រ្តីក្រសួងកសិកម្មដែលទើបតែចូលកាន់អំណាចនៅអាណត្តិទី៥នេះគឺលោក អ៊ុក រ៉ាប៊ុន៕ ដោយ ស៊ុន ណារិន និង​ទូច សុខា​




No comments:

Post a Comment