Paris Peace Accords 23 Oct. 1991

Friday, February 14, 2014

បទ​ពិពណ៌នា ស្តី​ពី​ ប្រវត្តិ​នៃ​ មាឃបូជា​​

បទ​ពិពណ៌នា ស្តី​ពី​ ប្រវត្តិ​នៃ​ មាឃបូជា​​


ដោយ៖​ នួន បូរិន​​ / វីអូឌី | ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014

នៅ​ថ្ងៃ សុក្រ ទី​១៤ ខែ​កុម្ភៈ​នេះ គឺជា ថ្ងៃ មាឃបូជា   ជា​ថ្ងៃ​ដែល​ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង  ព្រះអង្គ​ទ្រង់​ដាក់​អាយុសង្ខា​ចូល​ព្រះ បរិនិពាន្ត​និង​ជា​ថ្ងៃ​ ដែល​ព្រះអង្គ​ធ្វើ​វិ​សុទ្ធុ​បោសថ សន្និបាទ​នៃ​សាវ័ក​របស់​ព្រះអង្គ​ហៅ​ថា​ចតុរង្គសន្និបាត ដែល​ថ្ងៃនេះ​ហើយ ពុទ្ធបរិស័ទ  នៅ​ទូទាំង ពិភពលោក នៃ​ចក្រ​វា​ឡ នៃ យើង  នៅ តាម ទី​វត្ត​អារាម​នានា   រួមទាំង ប្រជាជន សាមញ្ញ ប្រុស ស្រី ចាស់ ក្មេង  អ្នកមាន អ្នកក្រ មន្ត្រី តូចធំ នឹង​នាំ គ្នា ជា គ្រួសារ ជា ក្រុម ធ្វើដំណើរ​ទៅ​កាន់​ទី​វត្ត​អារាម ដើម្បី ថ្វាយ ចង្ហាន់ និង គ្រឿង សក្ការបូជា​ទាំងឡាយ​ប្រគេន ព្រះសង្ឃ​មាន ទៀន ធូប ជាដើម ដើម្បី សុំ សេចក្ដី សុខ សេចក្ដីចំរើន ដើម្បី ជា​ប្រយោជន៍  ដើម្បី សេចក្ដី សុខ ដល់​អ្នក​ដ៍​មានគុណ  ទាំងឡាយ មាន​មាតាបិតា​ជា​ដើម​ផង​ដល់​ខ្ញុំ​ព្រះករុណា ជា​ដើម​ផង អស់កាល​ជា​យូរអង្វែង ទៅ ហោង ។
ថ្ងៃនេះ​ជា​ថ្ងៃ​ពេញ​បរ​មី​ខែមាឃ​ព្រះ​ចន្ទ​ពេញវង់​ប្រកប​ដោយ​នក្ខត្ត​ប្ញ​ក្ស ដែល​ព្រះ​តថាគត​អរហន្ត​សម្មាសម្ពុទ្ធ​ទ្រង់​សំដែង​ឱវាទបាតិមោក្ខ​នៅពេល​ទ្រង់​ជួបជុំ​សាវ័ក​ប្រកប​ដោយ​អង្គ​បួន​នៅ​វេលា​រសៀល​ថ្ងៃនោះ ។កាល​នោះ​អរហន្ត​ទាំងអស់​ចំនួន​មួយ​ពាន់​ពីរ​រយ​ហាសិប​អង្គ  សុទ្ធតែ​ជា​ឯ​ហិ​ភិក្ខុបាន​និមន្ត​ទៅ​កាប​ន់​សំណាក់​ព្រះ​ភគវន្តមុនី​ឯ​វត្ត​វេឡុ​ដោយ​ឥត​មាន​ណាត់​ទុកជា​មុន​ហើយ​ខណៈនោះ​ព្រះ​ចន្ទ​កំពុង​ពេញវង់​ផង​។​នៅពេល​សន្និបាត​នោះ​ព្រះ​ភក្ត្រ​វា​ទ្រង់​ធ្វើ​វិសុទ្ធ​បោស​ថ។
មួយវិញទៀត​សម្តេច​ព្រះពុទ្ធ​ជា​អង្គ​ម្ចាស់​នៃ​យើង ទ្រង់​ប្រថាប់​នៅ​បា​វាល​ចេតីយ៍ ទ្រង់​មាន​ព្រះ​សតិ​ស​ម្ប​ជ្ជះ​ដាក់ចុះនូវ​ព្រះ​ជន្មាយុ​សង្ខារ​ថា​កន្លង​ទៅ​៣​ខែ​ទៀត​រាប់​តាំងពី​ខែ​នេះ​តទៅ​តថាគត​នឹង​បរិនិព្វពាន​ក្នុង​ព្រះជន្ម​គម្រប់​៨០​ព្រះវស្សា​គត់​។​
​លុះ​ទ្រង់​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​ហើយ​ក៍កើត​ញ័រ​កក្រើក​ផែនដី​ហេតុ​នេះ​ឥឡូវ​នេះ​យើង​ទាំងឡាយ​បើ​ដល់​ថ្ងៃពេញបូណ៌មី​ជា​នក្ខត្ត​សម័យ​ប្រហែល​ដូចជា​មាឃ​នក្ខត្ត​សម័យ​នោះ ក៏​រំលឹក​នូវ​កាល​ទាំងបី​នោះ  របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទើប​មក​ជុំគ្នា​ក្នុង​ទីនេះ   ធ្វើ​សក្តារៈបូជា​ចំពោះ​ព្រះ​រតនត្រ័យ ដោយ​គ្រឿង​សក្ការៈ​ទាំងឡាយ មាន​ទៀនធូប និង កម្រងផ្កា​ជាដើម  ។
​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ព្រមទាំង​ព្រះសង្ឃ​សាវ័ក​សូម្បី​បរិនិព្វាន​ទៅ​ហើយ​ដោយ​យូរអង្វែង​សូម​ទទួលយក​នូវ​គ្រឿង​សក្ការៈ​ទាំងឡាយ​នេះ​ដើម្បី​ប្រយោជន៍​ដើម្បី​សេចក្តីសុខ​ដល់​យើងខ្ញុំ​ទាំងឡាយ អស់កាល​ជា​យូរអង្វែង​ទៅ​ហោង។​
​នៅ​មុន​ថ្ងៃ​ដែល​ព្រះអង្គ​ដាក់​ព្រះ​ជន្មាយុ​សង្ខា ពោល​គឺ មុន​ថ្ងៃ ១៥ កើត ពេញ​បូរ​មី នៃ​ខែមាឃ ឆ្នាំ ម្សាញ់​បញ្ជ​ស័ក    នៅពេលនោះ មហា មា​នៃ ព្រះ អង្គ​បាន បង្ខំ អោយ ព្រះ​ចូល​បរិនិព្វាន នៅ​គ្រានោះ  តែ នៅ​ខណៈនោះ ព្រះ អង្គ មាន​ពុទ្ធដីកា ថា ៖
តថាគត បាន​សម្រេច​ដាក់ អាយុ​សង្ខា  ហើយ  ក៍​ប៉ុន្តែ ព្រះអង្គ បាន ត្រាស់ បញ្ជាក់ថា ម្នាល​អានន្ទ ធម៌ ណា វិន័យ​ណា ដែល​តថាគត បាន​សំដែង​ហើយ  បាន​បញ្ញាត្តិ​ហើយ​ចំពោះ អ្នក​ទាំងឡាយ  កាល​បើ​អំ​ណេះ អត់​ពី​តថាគត ទៅ ធម៌​វិន័យ​ទាំងនោះ ជា​សាស្ដា ជា​គ្រូ​ប្រៀនប្រដៅ របស់ អ្នក​ទាំងឡាយ ហើយ ។​
​ពុទ្ធ​ឪ​វា​ទ ខាងលើនេះ គួរ​ពុទ្ធបរិស័ទ​ទាំងឡាយ ចងចាំ​ក្នុង​ចិត្ត​ហើយ​យល់​ច្បាស់​ថា ធម៌​វិន័យ ដែល​ព្រះសមាសម្ពុទ្ធ ទ្រង់​បាន​ត្រាស់​សំដែង​ហើយ បាន​បញ្ញត្តិ​ហើយ សិង​មាន​នៅក្នុង​ព្រះ​ត្រៃបិដក ទាំងអស់ ។ ព្រះ​ត្រៃបិដក​នេះ ហើយ ជា​សាសនា​របស់​ព្រះពុទ្ធ ជា​តំណាង​អង្គ​នៃ​ព្រះពុទ្ធ ជា​ព្រះ​បរម​សាស្ដា ។
​ត្រង់​ន័យ​នេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បាន​សំដែង​ទៅកាន់​អន​ន្ទថា ម្នាល​អន​ន្ទ  បុគ្គល​ណា ទោះជា ភិក្ខុ​ក្ដី ជា ភិក្ខុនី​ក្ដី ឧបាសក​ក្ដី  ឧបាសិកា​ក្ដី បាន​ប្រតិបត្តិ​នូវ​ធម៌​ដ៍​សមគួ​រហើយ និង ប្រត្តិបត្តិ​ដោយ​សេចក្តី​កោតក្រែង ជា​អ្នកប្រព្រឹត្ត​តាម​ធម៌​ជា​ប្រក្រតី បុគ្គល​នោះ​ឈ្មោះថា ធ្វើ​សក្ការៈ​គោរព​រាប់អាន បូជា​នូវ​តថាគត​ដោយ​គ្រឿង​បូជា​ដ៏​ឧត្តម ។​
ត​ថគ​ត មាន​សង្សដីកា ទៀតថា ជីវិត​កើត​រស់​កើត​ស្លាប់ នោះ​គឺជា វាល​វដ្ត​សង្សា​របស់​មនុស្ស     ហេតុដូចនេះ  ម្នា​ល អនន្ទ​គួររំងាប់​អា​ម្មណ៍ទៅ។​
បើទោះជា ព្រះពុទ្ធ  ទ្រង់​បាន រំងាប់​ចិត្ត អាន​ន្ទ យ៉ាងនេះ ក្ដី ក៍​អានន្ទ មិន​អស់​​ចិត្ត នៅតែ បន្ត​ចិត្ត​ចង់អោយ ព្រះ សមាសម្ពុទ្ធ​នៃ យើង បន្ត​គង់ លើ ផែនដី ដល់​
​ទៅ ៥០០០ វស្សា ។​

បើទោះជា​យ៉ាងណា  អតថ​គ​ត ព្រះអង្គ ទ្រង់ បាន ត្រាស់​ជា​ព្រះសមាសម្ពុទ្ធ​ ​នៃ​យើង ដោយ ព្រះអង្គ​បាន ឆ្លងកាត់​ព្រឹត្តិការណ៍​ដ៏​អ​ស្ចរ្យ​ជា​ច្រើនសឹងតែ​រាប់​មិន​អស់​ដូចជា​នៅ​ក្នុង​ព្រះជន្ម​២៩​ព្រះវស្សា ទ្រង់​បាន​ចេញ​សាង​ផ្នូស ហើយ​បួស​នៅត្រង់​ឆ្នេរ ស្ទឹង​អ​នោមានះ នៅ​គ​យាសី​ស​ប្រទេស ក្នុង​រដ្ឋ​ពិ​ហារ​សព្វថ្ងៃ។​
លុះ​ដល់​ព្រះជន្ម​បាន​៣៩​ព្រះវស្សា ទ្រង់​បាន​ត្រាស់​ជា​ព្រះសម្មាសម្ពុទ្ធ នៅ​ថ្ងៃ​ពុធ ទី​១៥​កើត ខែ​ពិសាខ ឆ្នាំ រកា ក្រោម ដើម​ពោធិ៍ព្រឹក្ស នៅ​ពុទ្ធ​គ​យា ក្នុង​រដ្ឋ​ពិ​ហារ​សព្វថ្ងៃ ។​
ទ្រង់​ប្រទាន​ធម៌​ទេសនា លើក​ដំបូង​បង្អស់​ឈ្មោះ ធម្មចក្កប្បវត្តនសូត្រ​ប្រោស​បញ្ច​វគ្គី​យ៍ នៅ​ព្រៃ​ឥសិបតន​មិគទាយវ័ន សព្វថ្ងៃ​ហៅថា សារ​ណាថ ក្បែរ​ក្រុង​ពារាណសី គឹ​នៅក្នុង​ថ្ងៃ ១៥​កើត ខែ​អាសាធ ឆ្នាំ រកា ។
​លុះ​ដល់​ព្រះជន្ម​៨០ ព្រះវស្សា​ទ្រង់​បាន​ចូល​បរិនិព្វាន ត្រង់​ចន្លោះ​សាលព្រឹក្ស​ទាំង​គូ​ក្នុងព្រៃ​សាល​វ័ន ក្បែរ​ក្រុង​កុសិនារា តាំង​នៅក្នុង​រដ្ឋ​ឧត្តរ ប្រទេស​សព្វថ្ងៃ គឺ​នៅក្នុង​ថ្ងៃ អង្គារ ទី​១៥​កើត​ខែ ពិសាខ ឆ្នាំ ម្សាញ់​បញ្ច​ស័ក ហើយ​នៅ​មុន បី ខែ ដែល​ព្រះអង្គ​ចូល​ព្រះ​បរិនិព្វាន    ព្រះអង្គ​បាន​ឆ្លងកាត់​ព្រឹត្តិការណ៍ ដ៍​អស្ចារ្យ នោះ គឺ នៅ​ថ្ងៃ​១៥​កើត ពេញ​បូរ​មី​នៃ​ខែ មាឃបូជា៕




No comments:

Post a Comment