Paris Peace Accords 23 Oct. 1991

Tuesday, February 11, 2014

សហគមន៍​ កសិក​រ​កម្ពុជា​ ដាក់​ញត្តិ​ ទៅ​សាលាខេត្ត​តាកែវ ឲ្យ​រដ្ឋាភិបាល​ ដោះលែង​បាតុករ​ ២១​នាក់​​

សហគមន៍​ កសិក​រ​កម្ពុជា​ ដាក់​ញត្តិ​ ទៅ​សាលាខេត្ត​តាកែវ ឲ្យ​រដ្ឋាភិបាល​ ដោះលែង​បាតុករ​ ២១​នាក់​​


ដោយ៖​ ណុល ដា​រ៉ា​​ /​ វីអូឌី | ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014

ប្រជាពលរដ្ឋ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​ ខេត្ត​តាកែវ​ ជា​ង​១០០​នាក់ នៅ​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​អង្គារ​នេះ យក​ញត្តិ​ទៅ​ដាក់​នៅ​សាលាខេត្ត​តាកែវ សុំ​ឲ្យ​ដោះលែង​បាតុករ​២១​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​មន្ទីរ​ឃុំឃាំង​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ​។​
​ការប្រមូលផ្ដុំ​គ្នា មាន​សហគមន៍​កសិក​រ​ចំនួន​១០សហគមន៍ មកពី​ស្រុក​បាទី និង​ស្រុក​សំរោង ខេត្តតាកែវ និង​ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​សហគមន៍​កសិករ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​ផងដែរ​។​
មន្ត្រី​ចងក្រង​សហគមន៍ នៃ​សហគមន៍​កសិករ​កម្ពុ​ជា លោក ម៉ឺន រតនៈ ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា នាយក​រដ្ឋបាល​សាលាខេត្ត​តាកែវ លោក អ៊ុន វណ្ណា បាន​ចេញ​ទទួលយក​ញត្តិ​របស់​ប្រជា​សហគមន៍​កសិក​រ​កម្ពុជា​ ទាំង​មិន​ពេញចិត្ត ហើយ​ដោយ​មិន​បាន​ចុះហត្ថលេខា​ទទួល​ផងដែរ​។ លោក​បន្ថែមថា ដោយ​មិន​ចង់ឲ្យ​មាន​ការប៉ះទង្គិ​ច​គ្នា ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ ការជួបជុំ​របស់​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​ ត្រូវ​បាន​បំបែក​នៅ​ម៉ោង ១០ និង​៣០​នាទី ក្រោយពេល​មាន​ការពង្រាយ​កងកម្លាំង​ជាង​១០០​នាក់ និង​ដាក់​ឡាន​ទឹក​មួយ​គ្រឿង នៅ​មុខ​សាលាខេត្ត​។​
ក្រោយ​ការចាប់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស និង​បាតុករ​២៣​នាក់ ដែល​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​១៦០ដុល្លារ តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជាង​២០០ បាន​ដើរដាក់​ញត្តិតាម​ស្ថានទូត​នានា​នៅ​កម្ពុជា ដើម្បី​ឲ្យ​រដ្ឋាភិបាលដោះលែ​ង​បាតុក​រទាំង​២៣​នាក់​៕




No comments:

Post a Comment