Paris Peace Accords 23 Oct. 1991

Saturday, February 15, 2014

កម្ពុជា ក្លាយជា​ កន្លែង​ប្រជុំ​ គណៈមេធាវី​ ទីក្រុង​ប៉ារីស​ ចាប់ពី​ថ្ងៃ​ទី​១៦​ ដល់​១៨​ខែ​ កុម្ភៈ​​

កម្ពុជា ក្លាយជា​ កន្លែង​ប្រជុំ​ គណៈមេធាវី​ ទីក្រុង​ប៉ារីស​ ចាប់ពី​ថ្ងៃ​ទី​១៦​ ដល់​១៨​ខែ​ កុម្ភៈ​​


ដោយ៖​ ស៊ុន ណារិន​ / វីអូឌី | ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014

ប្រទេស​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​គណ​:​មេធាវី​ទីក្រុង​ប៉ារីស ដែល​ជា​កិច្ចប្រជុំ​អន្តរជាតិ​លើក​ទី​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១៦​​ដល់​ថ្ងៃ​ទី​១៨ ខែ​កុម្ភ​: ឆ្នាំ​២០១៤​។​
សេចក្ដីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​បារាំង ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ ឲ្យដឹងថា បន្ទាប់ពី​មាន​ការរៀបចំ​ធ្វើឡើង​លើក​ទីមួយ​នៅ​ប្រទេស​​វៀតណាម​កាលពី​ឆ្នាំ​២០១៣ គណ​:​មេធាវី​ទីក្រុង​ប៉ារីស នឹង​ប្រារព្ធ​ជំនួប​អន្តរជាតិ​អាស៊ី​របស់​ខ្លួន​លើក​ទី​២​សម្រាប់​ឆ្នាំ​២០១៤ (Campus International Asie 2014) នៅ​រាជធានី​ភ្នំពេញ  ដោយ​សហការ​ជាមួយ​គណ​:​មេធាវី​កម្ពុជា​។
​ពិធី​ប្រារព្ធ​បើក​កម្មវិធី​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​វត្ត​មាន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ​វង្ស វឌ្ឍនា និង​ប្រធាន​គណ​:​មេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ប៊ុន ហុន ។​
សេចក្តីប្រកាស​ព័ត៌មាន​បន្តថា  ជំនួប​នេះ​គឺជា​ឱកាស​សម្រាប់​មេធាវី​ជនជាតិ​បារាំង​មក​ពី​ប៉ារីស នៅ​ភ្នំពេញ ឬ​នៅក្នុង​តំបន់ ធ្វើ​ការផ្លាស់ប្តួរ​បទ​ពិសោ​ធន៍​គ្នា​ទៅវិញទៅមក លើ​ប្រធានបទ​នានា​ពាក់ព័ន្ធ​នឹង​បរិយាកាស​គតិយុត្តិ​នៃ​ធុរកិច្ច​នៅ​ប្រទេស​កម្ពុជា និង​តំបន់​អាស៊ាន ការ​ប្រកប​​អាជីព​មេធាវី​នៅ​បរទេស  ក៏ដូចជា​តម្រូវកា​ររ​បស់​សហគ្រាស​និង​វិនិយោគិន បរទេស​ក្នុង​ផ្នែក​ការផ្តល់​ប្រឹក្សា​ច្បាប់​។ ប្រទេស​កម្ពុជា​បាន​ក្លាយទៅជា​ទិសដៅ​នៃ​ការរៀបចំ​ជំនួប​របស់​អ្នក​ប្រកប វិជ្ជាជីវ​:​មេធាវី ដោយសារ​ប្រទេស​នេះ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ មាន​ទីតាំង​នៅ​ចំ​កណ្តាល​បេះដូង​សមាគម​អាស៊ាន ព្រមទាំង​មាន​អ្នក​ច្បាប់​ជាច្រើន​ចេះ​ភាសា​បារាំង ។​
​សេចក្តីប្រកាស​បន្ត​ថា នៅក្នុង​កម្មវិធី មាន​មុខវិជ្ជា​បណ្តុះបណ្តាល និង​បម្លាស់ប្តូរ​បទពិសោធន៍​ដែល​មិន​ដែល​ធ្លាប់មាន រវាង​មេធាវី​បារាំង និង​មេធាវី​អាស៊ី រវាង​វិនិយោគិន​និង​អំណាច​សាធារណ​:​។ ជំនួប​នេះ​នឹង​មាន​អ្នកចូលរួម​ជិត​១០០​នាក់ រួម​ទាំង​ក្រុម អ្នកជំនាញ​ច្បាប់​ល្បីៗ​មក​ពី​សមាគម​ហង់​រី​កា​ពី​តង់ ដែល​ថ្មីៗ​នេះ​បាន​បង្កីត​សាខា​មួយ​នៅ​ប្រទេស​កម្ពុ​ជា​។ ក្រៅពីនេះ នឹង​មាន​កិច្ចពិភាក្សា​មួយ​ស្តីពី​បច្ចុ​ប្បន្ន​ភាព​ដ៏​គួរអោយ​ចាប់អារម្មណ៍​មួយ ពោល​គឺ​ការប្រៀបធៀប​គ្នា​រវាង​ប្រព័ន្ធ​ច្បាប់ ស៊ីវិល និង​ប្រព័ន្ធ​ច្បាប់​អង់គ្លោ​សាក់សុង តាមរយ​:​ការ​លើក​​ឧទាហរណ៍​អំពី​សាលាក្តី​ខ្មែរក្រហម​៕




No comments:

Post a Comment