សន្និសីទសារព័ត៌មាន ដែលមានការចូលរួមពី ភ្ញៀវកិត្តិយសដូចជា លោក យ៉ង់ គិមអេង(ឆ្វេង) លោក សុខ ពិទូ(កណ្តាល) លោក ហូរ វ៉ាន់ (ស្តាំ) /រូបថត៖ ណាត សុភាព
បណ្តាញយុវជន ជំរុញឲ្យមាន ការបោះឆ្នោត ជាសកល សម្រាប់ក្រុមប្រឹក្សា ថ្នាក់ក្រោមជាតិ
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃពុធ ទី19 ខែកុម្ភៈ ឆ្នាំ2014
ក្រុមបណ្តាញយុវជនស្ម័គ្រចិត្ត សរុបចំនួន៥៧០នាក់ នៃអង្គការសមាគមយុវជន នៅថ្ងៃពុធនេះ បើកសន្និសីទស្តីពីការប្រគល់លិខិតសំណូមពរ ដល់គណបក្សនយោបាយជាប់ឆ្នោតចំនួនពីរ ដើម្បីជំរុញឲ្យមានការកែប្រែការបោះឆ្នោតថ្នាក់ក្រោមជាតិ ទៅជាការបោះឆ្នោតជាសកល។
បណ្តាញយុវជនទាំងនោះ រួមមានក្រុមប្រឹក្សាយុវជនកម្ពុជា(YCC) សមាគមយុវជនខ្មែរKYA និងសម្ព័ន្ធភាព ដើម្បីសុច្ចរិតភាព និងគណនេយ្យភាពសង្គម (CISA)ជាដើម។
សេចក្តីថ្លែងការណ៍របស់YCC ឲ្យដឹងថា ក្រុមយុវជន បាននឹងកំពុងផ្សព្វផ្សាយអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី/ខេត្ត ក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ និងស្នើសុំឲ្យប្រជាពលរដ្ឋ គាំទ្រក្នុងការជំរុញឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បញ្ចូលយុវជនជាសមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៤ និងកែប្រែប្រព័ន្ធបោះឆ្នោតបែបអសកល ទៅជាសកលសម្រាប់ការបោះឆ្នោតលើកក្រោយៗ។

នាយកប្រតិបត្តិក្រុមប្រឹក្សាយុវជនកម្ពុជា(YCC) លោក សុខ ពិទូរ្យ មានប្រសាសន៍ថា ការបោះឆ្នោតថ្នាក់ក្រោមជាតិឆ្នាំនេះ ជាឱកាសល្អដែលគណបក្សទាំងពីរ ត្រូវបង្ហាញដល់យុវជនថា ខ្លួនពិតជាបានផ្តល់ឱកាសដល់យុវជន នៅក្នុងតួនាទីជាតំណាងប្រជាពលរដ្ឋ។ លោកបន្តថា ដើម្បីធ្វើឲ្យក្រុមប្រឹក្សាមានការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ និងឲ្យប្រជាពលរដ្ឋសកម្មក្នុងការចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ការបោះឆ្នោតថ្នាក់ក្រោមជាតិ គួរតែត្រូវឲ្យប្រជាពលរដ្ឋជាអ្នកបោះ ឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន សម្រាប់អាណត្តិក្រោយៗ។
អគ្គលេខាធិការ គជប លោក ទេព នីថា មានប្រសាសន៍ថា គជប មិនមានរបាយការណ៍ទាក់ទងនឹងចំនួនយុវជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង/ស្រុក/ខណ្ឌ នោះទេ។ ប៉ុន្តែលោកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងមក យុវជនអាយុ១៨-៣០ឆ្នាំ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប្រមាណ៥២ ឬ ៥៣% ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ប្រមាណ៩លាន៧សែន នាក់៕
No comments:
Post a Comment