Paris Peace Accords 23 Oct. 1991

Thursday, February 20, 2014

តើ​ ការ​បោះ​ឆ្នោត​ មុន​អាណត្តិ ពិត​ជា ​ចំណុច​ស្លាប់​ រស់​ នៃ​វិ​ប​ត្ត​នយោ​បាយ​ នៅ​កម្ពុជា​?​

ពល​រដ្ឋ​កម្ពុជា​ទៅ​បោះឆ្នោត​ ដើម្បី​បំពេញ​កាតព្វ​កិច្ច​ជាពលរដ្ឋ​ ក្នុង​ការ​ជ្រើស​រើស​មេដឹក​នាំ​របស់​ខ្លួន។
ពល​រដ្ឋ​កម្ពុជា​ទៅ​បោះឆ្នោត​ ដើម្បី​បំពេញ​កាតព្វ​កិច្ច​ជាពលរដ្ឋ​ ក្នុង​ការ​ជ្រើស​រើស​មេដឹក​នាំ​របស់​ខ្លួន។

តើ​ ការ​បោះ​ឆ្នោត​ មុន​អាណត្តិ ពិត​ជា ​ចំណុច​ស្លាប់​ រស់​ នៃ​វិ​ប​ត្ត​នយោ​បាយ​ នៅ​កម្ពុជា​?​



ដោយ ស៊ុន មេសា / RFI | ២០ កុម្ភៈ ២០១៤
ថ្វី​ត្បិត​តែ​ស្ថាន​ការណ៍​នយោបាយ​នៅ​​កម្ពុជា ហាក់​​ដូច​​ជា​​ធូ​​ស្រាល​​មួយ​​កំរិត​​ហើយ​​ក៏​​ដោយ​ក្រោយ​​ពេល​​ជំ​នួប​​កាល​ពី​​ថ្ងៃ​ទី​១៨​កុម្ភៈ​​ដែល​ជា​​ជំនួប​​ថ្នាក់​​បច្ចេក​​ទេស​​ដើ​ម្បី​​និ​យាយ​​ពី​​កំណែ​​ទម្រង់​​នៃ​​ការ​​បោះ​ឆ្នោ​ត​។ ក៏​ប៉ុន្តែ​​ភាព​​ទាល់​​ច្រក​​នៃ​​នយោ​​បាយ​​នេះ​​នៅ​​មិន​​ទាន់​​បាន​​ដោះ​​ស្រាយ​​នៅ​​ឡើយ​​ទេ​។ មិន​​ទាន់​​បាន​​ដោះ​​ស្រាយ​​ព្រោះ​​ថា ​គណ​បក្ស​​សង្គ្រោះ​​ជាតិ​​នៅ​​មិន​ទាន់​​សម្រេច​​ការ​​ទាម​ទា​​រ​របស់​​ខ្លួ​ន​​ស្តីពី​​ការ​បោះ​ឆ្នោត​​មុន​​អាណត្តិ​​នោះទេ​។ តើ​​គណបក្ស​​កាន់​​អំ​ណាច​ ឬ​​បក្ស​​ប្រ​ឆាំង​​ខ្លួន​​ឯង​ ជា​​អ្នក​​ធ្វើ​​សម្ប​ទាន​​ស្តី​​ពី​​ចំណុច​ “ការ​​បោះ​​ឆ្នោត​​មុន​​អាណត្តិ​​នេះ​”?​ អ្នក​​វិភាគ​នយោ​បាយ​និង​អ្នក​តាម​ដាន​ស្ថានការណ៍​នយោ​បាយ មាន​យោបល់​ខុស​ៗ​គ្នា​លើ​ដំណោះ​ស្រាយ​នៃ​ភាព​ទាល់​ច្រក​នៃ​នយោ​បាយ​នេះ​។

No comments:

Post a Comment