លោក សម រង្ស៊ី និងលោក កឹម សុខា ក្នុងពេលជួបសំណេះសំណាលជាមួយអ្នកគាំទ្រនៅខេត្តព្រៃវែង នៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១៤។
ទាហាន ខេត្តព្រៃវែង អាម៉េកាំភ្លើង គំរាម មេបក្សប្រឆាំង
ដោយ ហ៊ុំ ចំរើន / អាស៊ីសេរី | ១៩ កុម្ភៈ ២០១៤
ទាហានខេត្តព្រៃវែង ពីរនាក់ បានអាម៉េកាំភ្លើងអាកាក្បែរលោក សម រង្ស៊ី និងលោក កឹម សុខា ពេលមេបក្សទាំងពីរកំពុងសំណេះសំណាលជាមួយអ្នកគាំទ្របក្សសង្គ្រោះជាតិ ថ្ងៃទី១៩ កុម្ភៈ នាខេត្តព្រៃវែង។
លោក សម រង្ស៊ី និងលោក កឹម សុខា បានបញ្ចប់វេទិកាសំណេះសំណាលជាបន្ទាន់ បន្ទាប់ការគំរាមនេះ។ កងកម្លាំងប្រដាប់អាវុធជាច្រើនត្រូវបានគេដាក់ពង្រាយនៅទីកន្លែងវេទិកាបក្សសង្គ្រោះជាតិ ក្នុងវត្តព្រែកត្បាល់ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
សូមរង់ចាំស្ដាប់សេចក្ដីរាយការណ៍របស់លោក ហ៊ុំ ចំរើន តាមការសាកសួររបស់លោក យន់ សាមៀន៖
No comments:
Post a Comment