Paris Peace Accords 23 Oct. 1991

Sunday, February 23, 2014

កម្ពុជា​ មាន​មហិច្ឆតា​ ប្រែក្លាយ​ខ្លួន​ ជា​តួអង្គ​សេដ្ឋកិច្ ច​ដ៏​សំខាន់ ​ក្នុង​តំបន់

លោក គាត ឈន់ ​ឧបនាយក​​រដ្ឋមន្ត្រី​ប្រចាំការ។
លោក គាត ឈន់ ​ឧបនាយក​​រដ្ឋមន្ត្រី​ប្រចាំការ។
© លី​ ម៉េងហួរ

កម្ពុជា​ មាន​មហិច្ឆតា​ ប្រែក្លាយ​ខ្លួន​ ជា​តួអង្គ​សេដ្ឋកិច្ ច​ដ៏​សំខាន់ ​ក្នុង​តំបន់

ដោយ ឯម មាឃ / RFI | ២២ កុម្ភៈ​ ២០១៤
លោក គាត ឈន់ ដែល​ជា​ ឧបនាយក​ រដ្ឋមន្ត្រី​ ប្រចាំការ បាន​ថ្លែង​ថា កម្ពុជា​​ មាន​​មហិច្ឆតា​ ប្រែក្លាយ​​ខ្លួន​​ ជា​តួអង្គ​សេដ្ឋកិច្ច​សំខាន់ ​ក្នុង​តំបន់។ លោក គាត ឈន់ ដែល​​ជា​ សហប្រធាន​ ​​នៃ​​កិច្ចប្រជុំ​ពិភាក្សា​តុមូល ​នៃ​បណ្តា ​មេ​តួអង្គ​ ឧស្សាហកម្ម ​កម្ពុជា និង​ម៉ាឡេស៊ី កាល​ពី​ម្សិលមិញ បាន​ពន្យល់​ថា កម្ពុជា​ នឹង​ផ្តល់​ឱកាស ​​ដ៏​គាប់​ប្រសើរ ​សម្រាប់ ​វិនិយោគិន និង​ធុរជន ទាំងជាតិ ទាំង​អន្តរជាតិ។

លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ គាត ឈន់ ដែល​បាន​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​ពិភាក្សា​តុមូល​នៃ​បណ្តា​មេ​តួអង្គ​ឧស្សាហកម្ម​កម្ពុជា និង​ម៉ាឡេស៊ី កាលពី​ម្សិលមិញ ក្នុង​រាជធានី​ភ្នំពេញ ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី TAN SRI Muhyiddin Mohd Yassin បាន​ថ្លែងថា កម្ពុ​ជាមាន​មហិច្ឆតា​ប្រែក្លាយជា​តួអង្គ​សេដ្ឋកិច្ច​ដ៏​សំខាន់​ក្នុង​តំបន់ ដែល​ផ្តល់​កាលានុវត្តភាព​វិនិយោគ និង​ធុរកិច្ច ដ៏​គាប់ប្រសើរ​សម្រាប់​ទាំង​វិនិយោគិន​​ជាតិ​ និង​អន្តរជាតិ។


ក្នុង​កិច្ចប្រជុំ ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​ម៉ាឡេស៊ី ឲ្យ​កាន់តែ​រឹងមាំ និង​ប្រកប​ដោយ​​ផ្លែផ្កា​ថែមទៀត លោក​ឧបនាយករដ្ឋមន្ត្រី​កម្ពុ​ជាមាន​សុ​ទិ​ដ្ឋ​និយម​ចំពោះ​ទស្សនវិស័យ​នៃ​ធុរកិច្ច​កម្ពុជា ពេលដែល​ប្រទេស​នេះ​ខិត​កាន់តែ​កៀក​នឹង​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ២០១៥ ហើយ​បាន​ប្តេជ្ញាចិត្ត​មិន​រាថយ​ក្នុង​ការធ្វើ​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៅក្នុង​តំបន់។  

កម្ពុជា ដែល​បាន​ក្លាយជា​សមាជិក​ក្នុង​សមាគម​អាស៊ាន​នៅ​ឆ្នាំ១៩៩៩ និង​សមាជិក​​ក្នុង​អង្គការ​​ពាណិជ្ជកម្ម​​ពិភពលោក​​នៅ​ឆ្នាំ២០០៤ បានសម្រេច​នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំឆ្នាំ​ប្រមាណ​៨ភាគរយ ក្នុង​រយៈពេល១៥ឆ្នាំ​ចុង​ក្រោយនេះ។ លោក គាត ឈន់ បាន​អះអាងថា កម្ពុជា​អាច​គ្រប់គ្រង​អតិផរណា​បាន​ជោគជ័យ ថ្វីបើ​ប្រទេស​នេះ​បានទទួល​ឥទ្ធិពល​អាក្រក់​ពី​កល​យុគ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​អន្តរជាតិ​ក្នុង​ឆ្នាំ២០០៩ក៏ដោយ ហើយ​ថា សមាជិកភាព​របស់​ក​ម្ពុ​ជា​ក្នុង​អង្គការ​ទាំងពីរ​បាន​បើក​នូវ​ទីផ្សារ​ដ៏​ធំ​មួយ ដែលជា​កាតាលីករ​ជំរុញ​កំណើន​ប្រកបដោយ​និរន្តរភាព និង​ឈានមុខ​ក្នុង​តំបន់​អាស៊ី​បូព៌ា ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ៕


No comments:

Post a Comment