Paris Peace Accords 23 Oct. 1991

Sunday, February 2, 2014

កម្ពុជា​ នឹង​ប្រារ​ព្ឋ​ វប្បធម៌​ជាតិ​ លើក​ទី១៦ ផ្តោតលើ​ សុខដុមភាព​ វប្បធម៌

ទិដ្ឋ​ភាព​មួយ​ក្នុង​ឈុត​ឆាក​​នៃការសម្តែង​ក្នុងទិវាវប្បធម៌ជាតិលើកទី១៥ កាលពីឆ្នាំ២០១៣
ទិដ្ឋ​ភាព​មួយ​ក្នុង​ឈុត​ឆាក​​នៃការសម្តែង​ក្នុងទិវាវប្បធម៌ជាតិលើកទី១៥ កាលពីឆ្នាំ២០១៣
@rfi

កម្ពុជា​ នឹង​ប្រារ​ព្ឋ​ វប្បធម៌​ជាតិ​ លើក​ទី១៦ ផ្តោតលើ​ សុខដុមភាព​ វប្បធម៌

ដោយ ស៊ុន មេសា / RFI | ០២ កុម្ភៈ ២០១៤
ទិវា​វប្បធម៌​ជាតិ​លើក​ទី១៦ កំណត់​យក​ប្រធានបទ “អ្វីៗទាំងអស់​ដើម្បី​សុខដុមភាព​វប្បធម៌​ជាតិ។ ទិវា​ជាតិ​ស្តីពី​វប្បធម៌​នេះ​ចង់​បង្កើន​នូវ​ការដឹងគុណ​ពី​តំលៃ​វីរៈភាព​របស់​បុព្វបុរស និង​ស្គាល់​តំលៃពិត​នៃ​វប្បធម៌​ជាតិ រួមទាំង​ការប្រើប្រាស់​វប្បធម៌​ជាតិ​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ។ ក្រៅពី​ការរៀបចំ​នៅក្នុង​ស្រុក ទិវា​បុណ្យជាតិ​នេះ ក៏​នឹងត្រូវ​រៀបចំ​ប្រារ​ព្ឋ​នៅតាម​បណ្តា​ប្រទេស​ដែល​កម្ពុ​ជាមាន​ទូត ឬ​កុងស៊ុល​ផងដែរ។



ថ្ងៃទី៣ មីនា ឆ្នាំ២០១៤ខែក្រោយ​នេះ គឺជា​ទិវា​វប្បធម៌​ជាតិ​លើក​ទី១៦ដែល​ប្រារ​ព្ឋ​ក្រោម​ប្រធាន​បទ “អ្វីៗទាំងអស់​ដើម្បី​សុខដុមភាព​វប្បធម៌​ជាតិ។

ទិវា​ជាតិ​ស្តីពី​វប្បធម៌​នេះ មាន​គោលបំណង​ឧទ្ទិស​ដល់​គុណ​នូ​បការៈ​ចំពោះ​បុ​ព​បុរស​ខ្មែរ​ដែល​បាន​កសាង​ដ៏​សម្បូរបែប និង​ការចេះ​ប្រើប្រាស់​សក្តានុពល​វប្បធម៌​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​អ​ភ​វិ​ឌ្ឍ​សង្គម។ ទិវា​បុណ្យជាតិ​នេះ ក៏​ដើម្បី​លើកស្ទួយ​វប្បធម៌​ចម្រុះ​ឱ្យទទួល​បាន​នូវ​វឌ្ឍនភាព និង​ប្រកបដោយ​និរន្តរភាព​ដើម្បី​សុខដុម​រស់​មិន​ប្រកាន់​និន្នាការ ព៌​ណ​សម្បុរ និង​គ្មាន​ការរើសអើង​ផងដែរ។
 
សកម្មភាព​ជាច្រើន​នឹងត្រូវ​រដ្ឋាភិបាល​គ្រោង​បង្កើតឡើង​ដើម្បី​គាំទ្រ​ទិវា​បុណ្យជាតិ​ដែល​ប្រារ​ព្ឋ​មួយឆ្នាំ​ម្តងនេះ។ ក្នុង​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃទី៣០មករា ដែលមាន៣ទំព័រ គ្រប់​ក្រសួង ស្ថា​ប័​ន្ថ​អាជ្ញាធរ​ដែនដី និង​វិស័យ​ឯកជន​ទាំងអស់ ត្រូវ​លើក​ទង់ជាតិ ទង់ជ្វាលា និង​បដា​ផ្សព្វផ្សាយ​របស់ខ្លួន​តាំងពី​ថ្ងៃទី១ដល់​ថ្ងៃទី៧ មិនា ឆ្នាំ២០១៤ ។

ដោយឡែក​ក្រសួង​ព័ត៌មាន​វិញ ក៏ត្រូវ​ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​ទិវា​វប្បធម៌​នេះ​ឱ្យបាន​ផុលផុស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​និង​ឯកជន។ ក្រសួង​អប់រំ ក៏ត្រូវ​បើក​កម្មវិធី​ប្រកួតប្រជែង​សំណួរចម្លើយ។ ចំណែកឯ​ក្រសួងទេសចរណ៍ ត្រូវធ្វើ​ការផ្សព្វផ្សាយ​អំពី​ទេសចរណ៍រ​ប្ប​ធម៌​តាម​គ្រប់​រូបភាព​ឱ្យ​ទូលំទូលាយ​សំដៅ​បង្កើន​ភាព​ទាក់ទាញ។ ក្រៅពី​កា​ប្រ​រ​ព្ឋ​ពិធី​បុណ្យជាតិ​នេះ នៅក្នុង​ប្រទេស​នោះ ព្រឹត្តិការណ៍​នេះ ក៏​នឹងត្រូវ​ប្រារ​ព្ឋ​នៅតាម​បណ្តា​ប្រទេស​ជា​មិត្ត​មួយចំនួន​ដែលមាន​ស្ថានទូត ឬ​កុងស៊ុល​កម្ពុជា​ស្ថិតនៅ​ផងដែរ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ធម្មការ និង​សាសនា អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ រួមទាំង​កងក​ម្លាំ​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ក៏មាន​តួនាទី​ជួយ​ជ្រួ​ម​ជ្រែង​សម្រាប់​ព្រឹត្តិការណ៍​នេះ​ផងដែរ។ យ៉ាងណាក៏ដោយ ទិវា​វប្បធម៌​ជាតិ​លើក​ទី១៦នេះ ក៏មាន​ទិសដៅ​ឱ្យ​យុវជន​ស្គាល់​កាន់តែច្បាស់​ពី​តម្លៃពិត​នៃ​វប្បធម៌​ជាតិ​របស់​កម្ពុជា៕



No comments:

Post a Comment