មណ្ឌល បោះឆ្នោត នៅថៃ ចំនួន៤៥ ត្រូវក្រុមប្រឆាំង បិទទាំងស្រុង
ប្រែសម្រួលដោយ៖ ពៅ មេត្ដា / វីអូឌី | ថ្ងៃអាទិត្យ ទី2 ខែកុម្ភៈ ឆ្នាំ2014
លោកស្រីនាយករដ្ឋមន្ដ្រីចាំផ្ទះថៃ យីងឡាក់ ស៊ីណាវ៉ាត្រា នៅមណ្ឌលបោះឆ្នោត
មណ្ឌល បោះឆ្នោតចំនួន៤៥នៅថៃ ត្រូវ ក្រុមប្រឆាំងរដ្ឋាភិបាល លោកស្រី យីងឡាក់ បិទទាំងស្រុង នៅព្រឹកថ្ងៃអាទិត្យនេះ ខណៈកន្លែងផ្សេងៗទៀត កំពុងមានភាពតានតឹង រវាង ក្រុមប្រឆាំង និងក្រុមគាំទ្រដែលអាចនឹងមាន ហិង្សា កើតឡើង បន្ថែមទៀត។
អគ្គលេខាធិការរៀបចំការបោះឆ្នោតថៃលោក Puchong Nutrawong ថ្លែងថា នៅម៉ោងប្រមាណ១១ព្រឹកនេះ មណ្ឌលបោះឆ្នោតយ៉ាងតិច៤៥ត្រូវបិទ មិនអាចដំណើរបានដោយសារក្រុមប្រឆាំងបានបង្កការរំខាន។ ក្នុងចំណោមមណ្ឌលបោះឆ្នោតទាំង៤៥ ដែលបិទនោះ គឺ៤២មណ្ឌលនៅខេត្តភាគត្បូង។ នេះបើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានChannel News Asia។
មណ្ឌលបោះឆ្នោតនៅទូទាំងប្រទេសថៃមាន៣៧៥។ ក្រុមតវ៉ាប្រឆាំងរដ្ឋាភិបាលលោកស្រី យីងឡាក់ ដែលដឹកនាំដោយលោក ស៊ូថេប ថុងស៊ូបាន ប្តេជ្ញាបិទមណ្ឌលបោះឆ្នោត និង បង្កការរំខានដល់ការបោះឆ្នោតនៅទូទាំងប្រទេស។
នៅថ្ងៃសៅរ៍ម្សិលមិញមានការប៉ះទង្គិចគ្នារវាងក្រុមប្រឆាំង និងក្រុមគាំទ្ររដ្ឋាភិបាល ដោយគ្រាប់បែក និងបាញ់កាំភ្លើងនៅជាយក្រុងបាងកកដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។
បើទោះជាស្ថានការណ៍នយោបាយនៅបាងកកកំពុងតានតឹងប្រឈម និងហិង្សាដែលពិបាកស្មានក៏ដោយ គឺនៅព្រឹកថ្ងៃអាទិត្យលោកស្រី យីងឡាក់ បានបង្ហាញវត្តមាននៅការិយា ល័យឆ្នោត និងបោះសន្លឹកឆ្នោតរបស់លោកស្រីចូលក្នុងហិបនៅក្នុងទីក្រុងបាងកក៕
No comments:
Post a Comment