Paris Peace Accords 23 Oct. 1991

Friday, February 7, 2014

សហជីព​ ការងារ​ អន្តរជាតិ ចំនួន៣ ទទូច​សុំ​ មានការ​សាមគ្គី​គ្នា​ ដើម្បីជំរុញ ដោះលែង​សកម្មជន​ ២៣​នាក់​​

សហជីព​ ការងារ​ អន្តរជាតិ ចំនួន៣ ទទូច​សុំ​ មានការ​សាមគ្គី​គ្នា​ ដើម្បីជំរុញ ដោះលែង​សកម្មជន​ ២៣​នាក់​​


ដោយ៖​ នួន បូរិន​ / វីអូឌី | ថ្ងៃសុក្រ ទី7 ខែកុម្ភៈ ឆ្នាំ2014

សហជីព​ការងារ​អន្តរជាតិ ចំនួន៣ ដែល​សហការ​ជាមួយ សហភាព​សហជីព​កម្ពុ​ជា បានទទូច​សុំឲ្យ​មាន​ការ​សាមគ្គី​គ្នា នៅ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ ​ដើម្បី​ជំរុញ​ឲ្យមាន​ការដោះលែ​ង​សកម្មជន​សិទ្ធិមនុស្ស និង​កម្មករ ​ចំនួន២៣ ដែល​កំពុង​ឃុំខ្លួន​នៅ ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម តាំងពី​ថ្ងៃ​ទី២ និង​ទី២​មករា។​
​នៅក្នុង​លិខិតចំហ ដែល​សហភាព​សហជីព​ការងារ របស់​លោក ​រ៉ុង ​ឈុន បាន​ផ្សព្វផ្សាយបន្តពីលិខិតអំពាវនាវ​របស់ សហព័ន្ធ​សហជីព​អន្តរជាតិ (ITUC , IndusrialALL , និង​UNI) ដោយបានរៀបរាប់ថា ត្រូវ​រួមគ្នាធ្វើការ​អំពាវនាវ ដល់​សម្ព័ន្ធ​អង្គការ​ដៃគូ​របស់​ខ្លួន ឲ្យចូល​រួម​នៅ​ថ្ងៃ​ទី​១០​កុម្ភៈ​ ដើម្បីរៀបចំ​សកម្មភាព​តវ៉ា​នៅតាម​ស្ថានទូត​នានា​នៅ​កម្ពុជា ដើម្បី​ឲ្យ​ដោះលែង សកម្មជនសិទ្ធិមនុស្ស ​និង​កម្មករ ទាំង​២៣​​នាក់ ដែល​កំពុងត្រូវបាន​ឃុំខ្លួន​នៅពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម តាំងពី​ថ្ងៃ​ទី២ និង​ទី​២​មករា។
លិខិត​បាន​បន្តថា សម្ព័ន្ធ​ការងារ​ដែល​មាន​សាខានៅក្នុងប្រទេស​កម្ពុជា ត្រូវ​ធ្វើ​លិខិត​សុំ​ណាត់ជួប ឯកអគ្គ​រដ្ឋទូត ដើម្បី​លើក​បញ្ហា​សុំ​ដោះលែង​អ្នក​ទាំង២៣​នេះ។  លិខិតដែលសុំឲ្យ​មាន​ការ​សាមគ្គី​គ្នា ដើម្បី​ជំរុញ​ឲ្យមាន​ការដោះលែ​ង​សកម្មជន​សិទ្ធិមនុស្ស និង​កម្មករ​ ចំនួន២៣នាក់ គឺ​មាន​ចំណងជើង​ថា «ដោះលែង​កម្មករ​ទាំង២៣នាក់​! គោរព​សិទ្ធិ​កម្មករ​!»។​
​សូមជម្រាបថា សកម្មជន​សិទ្ធិមនុស្ស និង​កម្មករ​ ទាំង២៣​នាក់ ដែលត្រូវ​បានចាប់ខ្លួន យកទៅឃុំនៅ​មណ្ឌល​អប់រំ​កែប្រែ ម​៣ ឬ​ពន្ធ​នា​គារ​​ត្រពាំង​ផ្លុក​ ក្នុង​ខេត្ត​កំពង់ចា​ម បា​ន​កើតឡើង នៅ​អំឡុង​ការប៉ះទង្គិចគ្នា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខាង​មុខរោងចក្រយ៉ាក ជីង ថ្ងៃទី២ មករា និងនៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ កាលពី​ថ្ងៃ​ទី​៣ ខែ​មករា​ ដែលបណ្តាលឲ្យ​កម្មករ​៥​នាក់​ស្លាប់ ជិត​៤០​នាក់​រង​របួស​​។ សហគមន៍​អន្តរជាតិ សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង បាន​ហៅការឃុំខ្លួនលើ​មនុស្ស ២៣​នាក់​នេះថា ជាការបំពាន លើ​សិទ្ធិ​មនុស្ស យ៉ាងធ្ងន់ធ្ងរ​៕




No comments:

Post a Comment