Paris Peace Accords 23 Oct. 1991

Friday, February 14, 2014

មេធាវី​កម្ពុជា​​ នឹង​ទទួល​អត្ត​ប្រយោជន៍​ ពី​កិច្ច​ប្រជុំ​ មេធាវី​ អន្តរជាតិ នៅ​ចុង​សប្តាហ៍​នេះ​

រូបសញ្ញា នៃ​គណ:មេធាវី​ទីក្រុង​ប៉ារីស៍។
រូបសញ្ញា នៃ​គណ:មេធាវី​ទីក្រុង​ប៉ារីស៍។
@Google

មេធាវី​កម្ពុជា​​ នឹង​ទទួល​អត្ត​ប្រយោជន៍​ ពី​កិច្ច​ប្រជុំ​ មេធាវី​ អន្តរជាតិ នៅ​ចុង​សប្តាហ៍​នេះ​

ដោយ ញឹម សុផល / RFI | ១៤ កុម្ភៈ ២០១៤
គណ:មេធាវី​ ទីក្រុង​ប៉ារីស នឹង​រៀបចំ​ កិច្ចប្រជុំ​អន្តរជាតិ ​លើក​ទី​២ នៅ​កម្ពុជា ពី​ថ្ងៃ​ទី ១៦ ដល់ ​ថ្ងៃទី ១៨​ កុម្ភៈ ​ខាងមុខ។ បន្ទាប់​ពី​មានការ​រៀបចំ ធ្វើ​ឡើង ​លើក​ទី​មួយ នៅ​ប្រទេស​វៀតណាម កាលពី​ឆ្នាំ​២០១៣ គណ:មេធាវី ​ទី​ក្រុង​ប៉ារីស​ នឹង​ប្រារព្ធ ​ជំនួប​អន្តរជាតិ​អាស៊ី ​របស់​ខ្លួន​ លើក​ទី​២ សំរាប់​ឆ្នាំ​២០១៤ (Campus International Asie 2014) នៅ​ទី​ក្រុង​ភ្នំពេញ ដោយ​សហការ ជាមួយ​ គណ:មេធាវី​ កម្ពុជា។  ជំនួប​នេះ គឺ​ជា​ឱកាស ​សំរាប់​មេធាវី​ ជនជាតិ​បារាំង​ មក​ពី​ប៉ារីស នៅ​ភ្នំពេញ ឬ​នៅ​ក្នុង​តំបន់ ​ធ្វើ​ការ​ផ្លាស់​ប្តូរ ​បទ​ពិសោធន៍​ គ្នា​ទៅ​វិញ​ទៅ​មក។

ប្រទេស​កម្ពុជា​នឹង​ទទួល​កិច្ចប្រជុំ​អន្តរជាតិ​លើក​ទី​ពីរ​ដែល​រៀបចំឡើង​ដោយ​គណៈមេធាវី​ទីក្រុង​ប៉ារីស។ជំនួប​របស់​មេធាវី​ជា​លក្ខណៈ​អន្តរជាតិ​នេះ​នឹងត្រូវ​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី១៦ ដល់​ថ្ងៃទី១៨ ខែកុម្ភៈ​ដែលមាន​ឈ្មោះថា ជំនួប​អន្តរជាតិ​អាស៊ី​លើក​ទី​ពីរ​សម្រាប់​ឆ្នាំ​២០១៤ ឬ Campus International Asie 2014 ដោយមាន​វត្តមាន​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្ពុជា លោក អង្គ វង្ស​វ​ឌ្ឍ​នា​ផងដែរ។

លោក​មេធាវី ប៊ុន ហ៊ុន ប្រធាន​គណៈមេធាវី​នៃ​ប្រទេស​កម្ពុជា​បាន ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា​ព្រឹត្តិការណ៍​នេះ ក្រៅពី​ផ្តល់​កិត្តិយស​ដល់​ប្រព័ន្ធ​ច្បាប់​ប្រទេស​កម្ពុជា បាន​ជួយ​ជា​បទពិសោធន៍​សម្រាប់​មេធាវី​កម្ពុជា តាមរយៈ​ការជជែក​គ្នា ដែល​រួមមាន​ប្រធានបទ​ច្បាប់​សំខាន់ៗ​​ជាច្រើន។លោក​ប្រធាន​គណមេធាវី​បន្តថា វា​ជា​ឱកាស​ដែល​មេធាវី​កម្ពុជា បាន​ផ្លាស់ប្តូរ​បទ​ពិសោធន៍​គ្នា​ជាមួយ​មេធាវី​បរទេស នឹង​ជាការ​បង្ហាញ​នូវ​ភាពទូលំទូលាយ​ក្នុង​ប្រព័ន្ធ​ច្បាប់​កម្ពុជា ដើម្បី​ជាការ​ទាក់ទាញ​អ្នកវិនិយោគ​ផងដែរ។

សម្រាប់​មេធាវី​កម្ពុជា សិក្ខាសាលា​នេះ​ក៏​ជា​ឱកាស​ផងដែរ​ក្នុងការ​ឈានទៅ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​រវាង​គ​ណៈ​មេធាវី​កម្ពុជា​និង​គណៈមេធាវី​បរទេស  ដោយ​គណៈមេធាវី​កម្ពុជា​បាន​ត្រៀម មេធាវី​របស់ខ្លួន​ចំនួន​ប្រមាណ​ជា២០ទៅ៣០នាក់​ក្នុងចំណោម​អ្នកចូលរួម​ប្រមាណ​ជា​១០០នាក់ រួមទាំង​អ្នកជំនាញ​ច្បាប់ល្បីៗមកពី​សមាគម​ហង់​រី​កា​ពី​តង់ ដែលមាន​សាខា​កាល​ពី​ពេលថ្មីៗនេះ​នៅក្នុង​ប្រទេស​កម្ពុជា  នេះ​បើតាម​លោក​មេធាវី ប៊ុន ហ៊ុន។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា និង​គណៈមេធាវី​ក្រុង​ប៉ារីស​នៅ​ថ្ងៃទី១៤កុម្ភៈ​បង្ហាញថា ការជ្រើសរើស​កម្ពុជា​ជា​កន្លែង​ធ្វើ​កិច្ចប្រជុំ​អន្តរជាតិ​នៃ​គណៈ​មេធាវី​ទីក្រុង​ប៉ារីស​គឺ​ដោយសារ​កម្ពុ​ជាមាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ មាន​ទីតាំងនៅ​ចំ​បេះដូង​សមាគម​អាស៊ាន និង​សំបូរ​អ្នកច្បាប់​ជាច្រើន​ចេះ​ភាសា​បារាំង។

សូមបញ្ជាក់ថា គណៈមេធាវី​កម្ពុជា​និង​គណៈមេធាវី​ក្រុងប៉ារីស មាន​ទំនាក់ទំនង​ជាធម្មតា​ជា​យូរ​​មកហើយ​តាមរយៈ​ការបញ្ជូន​មេធាវី​កម្ពុជា​ទៅធ្វើ​កម្មសិក្សា​នៅ​ប្រទេស​បារាំង​ជា​បន្តបន្ទាប់​កន្លងមក៕




No comments:

Post a Comment