រដ្ឋាភិបាល ផ្សព្វផ្សាយ អនុក្រឹត្យ ស្ដីពី ក្រមសីលធម៌ ឱសថការី
រដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី៦ ផ្សព្វផ្សាយជាសាធារណៈអនុក្រឹត្យ ស្ដីពី ក្រមសីលធម៌ ឱសថការី សំដៅលើកកម្ពស់មនសិការ វិជ្ជាជីវៈ ស្មារតី ទទួលខុសត្រូវ ការគោរពច្បាប់ ក្នុងការប្រកបវិជ្ជាជីវៈ ឱសថសាស្ត្រ ប្រកប ដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដើម្បីសុខុមាលភាព របស់ ប្រជាជន។ អនុក្រឹត្យ នេះ មានវិសាលភាព អនុវត្តចំពោះឱសថការី ទាំងអស់ ដែលទទួលបានការអនុញ្ញាត ឲ្យប្រកបវិជ្ជាជីវៈ ឱសថសាស្ត្រ ពីក្រសួងសុខាភិបាល។
ដោយ យន់ សាមៀន / អាស៊ីសេរី | ០៦ កុម្ភៈ ២០១៤
អនុក្រឹត្យក៏បានកំណត់ករណីយកិច្ចទូទៅរបស់ឱសថការី ត្រូវប្រកាន់ខ្ជាប់នូវករណីយកិច្ចការពារសុខភាពសាធារណៈ ដោយត្រូវគោរពជីវិត រាងកាយ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ឱសថការីមិនត្រូវបង្កនូវអំពើដែលនាំឲ្យប៉ះពាល់ដល់សុខភាពសាធារណៈឡើយ។ ឱសថការីក៏ត្រូវជៀសវាងផលិត ចែកចាយ និងធ្វើអាជីវកម្មនូវផលិតផលឱសថក្លែងក្លាយ និងអន់គុណភាព ហួសកំណត់ពេលប្រើប្រាស់ ឬមិនឲ្យប្រើប្រាស់៕
No comments:
Post a Comment