Paris Peace Accords 23 Oct. 1991

Friday, February 7, 2014

មេធាវី​ របស់​ បក្ស​ប្រឆាំង​ ត្រូវ​ការ​ ភស្តុតាង​បន្ថែម​ ពី​ការ​បាញ់​សម្លាប់​ កម្មករ​ ដើម្បី​ប្ដឹង​ ទៅ​ICC

កម្មករ វ៉េងស្រេង ៦១០
១៦-មករា-១០១៤៖ ពលរដ្ឋ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ឧទិស​កុសល​ដល់​អ្នក​ស្លាប់ ៤​នាក់ ដោយសារ​ការ​បង្ក្រាប​របស់​កម្លាំង​អាជ្ញាធរ​នៅ​ផ្លូវ​វ៉េងស្រេង។
(RFA / Sek Bandith)

មេធាវី​ របស់​ បក្ស​ប្រឆាំង​ ត្រូវ​ការ​ ភស្តុតាង​បន្ថែម​ ពី​ការ​បាញ់​សម្លាប់​ កម្មករ​ ដើម្បី​ប្ដឹង ​ទៅ​ICC

មេធាវី​ គណបក្ស ​សង្គ្រោះ​ជាតិ លោក រីឆាដ រ៉ចជើរ (Richard Rogers) បាន​ដាក់​ លិខិត​ពីរ​ ដាច់​ដោយ​ឡែក​ពី​គ្នា​ ទៅ លោក សៅ សុខា មេ​បញ្ជាការ​ កង​រាជ​អាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស និង​លោក រ័ត្ន ស្រ៊ាង មេ​បញ្ជាការ​ កង​រាជ​អាវុធហត្ថ​ រាជធានី​ភ្នំពេញ សុំ​ឯកសារ​ ភស្តុតាង​ មួយ​ចំនួន ពាក់ព័ន្ធ​ នឹង​ការ​បង្ក្រាប​ ដោយ​ហិង្សា បណ្ដាល​ឲ្យ​កម្មករ​ ស្លាប់ ៥​នាក់ និង​រង​របួស​ មួយ​ចំនួន​ទៀត។
Chief of ECCC Defense Support Section Richard J. Rogers explains the role of the defense and need for fair trial rights at CSD public forum on Justice & Reconciliation

ដោយ យន់ សាមៀន / អាស៊ីសេរី | ០៦ កុម្ភៈ ២០១៤
លិខិត លោក រីឆាដ រ៉ចជើរ ផ្ញើ​ទៅ​កាន់ លោក សៅ សុខា និង​លោក រ័ត្ន ស្រ៊ាង បញ្ជាក់​ថា គោល​បំណង​នៃ​ការ​ស្នើសុំ​ឯកសារ​ភស្តុតាង​ទាំង​ឡាយ​នេះ ដើម្បី​ស្វែង​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ ដើម្បី​ប្ដឹង​បន្ត​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)។ លិខិត លោក រីឆាដ រ៉ចជើរ បន្ត​ថា ដើម្បី​ជា​ជំនួយ​ការ​ស៊ើប​អង្កេត​របស់​លោក ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ លោក​ស្នើ​ឲ្យ លោក សៅ សុខា បង្ហាញ​ជា​សាធារណៈ​ពី​បទ​បញ្ជា កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ ទៅ​កាន់ លោក រ័ត្ន ស្រ៊ាង ចំពោះ​ព្រឹត្តិការណ៍​ប្រើប្រាស់​អាវុធ​គ្រាប់​ពិត​បាញ់​ទៅ​លើ​ក្រុម​កម្មករ។ លោក​ក៏​ចង់​ដឹង​ដែរ​ថា តើ​កង​កម្លាំង​ប្រដាប់​មាន​បំណង​ចង់​ការពារ​មិន​ឲ្យ​មាន​កម្មករ​បាត់​បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​នោះ​ទេ ហើយ​ថា តើ​មាន​ការ​ដាក់​ពិន័យ​ដល់​មន្ត្រី​ណា​ដែល​បាន​បាញ់​សម្លាប់​កម្មករ​ដែរ​ទេ?

លិខិត​ចុះ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ព្រមាន​ថា ប្រសិន​បើ​រយៈពេល ១៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ ក្រុម​មេធាវី​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ណា​មួយ​ទេ ក្រុម​មេធាវី​នឹង​សន្មត​ថា កង​រាជ​អាវុធហត្ថ​មិន​សហការ​នឹង​ការ​ស៊ើប​អង្កេត​នេះ។
នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី លោក សៅ សុខា មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក រ័ត្ន ស្រ៊ាង មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចំពោះ​លិខិត​ស្នើសុំ​របស់​មេធាវី​គណបក្ស​សង្គ្រោះ​ជាតិ នោះ​នៅ​ឡើយ​ទេ៕


1 comment:

  1. Anonymous2:58 PM

    MR ROGER You ask criminal like fuckhead sao sokha to give you evident YOU better ask DOG cause they might understand better than this cunt.

    ReplyDelete