Paris Peace Accords 23 Oct. 1991

Tuesday, February 25, 2014

ស សុខា អាច នឹងត្រូវ តែងតាំង ជាអភិបាលខេត្ដ ព្រះសីហនុ ជំនួស លោក ស្បោង សារ៉ាត់

លោក ស សុខា កូនប្រុស​ លោក ស ខេង


ស សុខា អាច នឹងត្រូវ តែងតាំង ជាអភិបាលខេត្ដ ព្រះសីហនុ ជំនួស លោក ស្បោង សារ៉ាត់


ដោយ ដើម​អម្ពិល | ២៤ កុម្ភៈ ២០១៤

-លោក ស្បោង សារ៉ាត់ ត្រូវតែងតាំង ជាប្រធានក្រុមប្រឹក្សា ខេត្ដព្រៃវែង រីឯ ប្រធានក្រុមប្រឹក្សា ខេត្ដព្រៃវែង ត្រូវតែង តាំង ជាប្រធានក្រុមប្រឹក្សា ខេត្ដព្រះសីហនុ

ព្រះសីហនុ ៖ បើទោះបីមិនទាន់បាន ឃើញ ព្រះរាជក្រឹត្យធ្លាក់មកដល់ដៃអ្នក កាសែតក៏ដោយ ប៉ុន្ដែ ប្រភពព័ត៌មានជា ច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានឱ្យដឹង ថា លោក ស សុខា តំណាងរាស្ដ្រគណបក្ស ប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាកូន ប្រុសរបស់លោកឧបនាយករដ្ឋមន្ដ្រី ស ខេង អាចនឹងត្រូវតែងតាំង ជាអភិបាល ខេត្ដព្រះ សីហនុ ជំនួសលោក ស្បោង សារ៉ាត់ ហើយ ការប្រកាសតែងតាំងជាផ្លូវការ អាចនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ។
ជាមួយគ្នានេះ លោក ស្បោង សារ៉ាត់ បច្ចុប្បន្នជាអភិបាលខេត្ដព្រះសីហនុ ត្រូវ បានថ្នាក់លើ តែងតាំងជាប្រធានក្រុមប្រឹក្សា ខេត្ដព្រៃវែង រីឯប្រធានក្រុមប្រឹក្សាខេត្ដ ព្រៃវែង លោក ជាម ហ៊ីម ត្រូវបានផ្លាស់ ទៅជាប្រធានក្រុមប្រឹក្សា ខេត្ដព្រះសីហនុ ជំនួសលោកសូ ជុនហួរ ។
យ៉ាងណាក៏ដោយ សម្រាប់ព័ត៌មាននៃការតែងតាំងលោក ស សុខា អតីតស្នងការរងនគរបាលរាជធានីភ្នំ ពេញ និងជាប្រធានសហភាពសហព័ន្ធយុវ ជនកម្ពុជាខេត្ដព្រៃវែងខាងលើនេះ មិនទាន់ មានការបញ្ជាក់ជាផ្លូវការ ពីថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងសាម៉ីខ្លួនក៏ដោយនោះ ប៉ុន្ដែ ព័ត៌មាននេះអាចជាការពិត ។

មន្ដ្រីសាលាខេត្ដព្រះសីហនុ និងមន្ដ្រី ជាន់ខ្ពស់មួយរូប នៅក្រសួងមហាផ្ទៃបាន និយាយថា តាមព័ត៌មានដែលទទួលបានគឺ លោក ស សុខា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ជាអភិបាលខេត្ដព្រះសីហនុ ជំនួសលោក ស្បោង សារ៉ាត់ ដែលត្រូវតែង តាំងជាប្រធានក្រុមប្រឹក្សា ខេត្ដព្រៃវែង ។
ជុំវិញព័ត៌មាននេះ លោក ស សុខា បច្ចុ ប្បន្នជាតំណាងរាស្ដ្រ គណបក្សកាន់អំណាច មណ្ឌលព្រៃវែង បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលតាមទូរស័ព្ទ នៅរសៀលថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ថា “ខ្លួនខ្ញុំផ្ទាល់ មិនបានដឹងពីព័ត៌មាននេះទេ វាអាស្រ័យលើ ថ្នាក់ដឹកនាំ ”។
ជាមួយគ្នានេះ ចំពោះព័ត៌មាននៃការ ផ្លាស់ប្ដូរ តំណែងស្នងការនគរបាលខេត្ដព្រះ សីហនុ ក៏មិនទាន់ក្លាយជាការពិតដែរ ពី ព្រោះបើតាមលោកឧត្ដមសេនីយ៍ តាក វណ្ណ ថា ស្នងការខេត្ដព្រះសីហនុ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា លោកមិនបានទទួលព័ត៌មាននៃការផ្លាស់ប្ដូរតំណែងរបស់ខ្លួននោះទេ ។ យ៉ាងណាក៏ដោយ ព័ត៌មានជាផ្លូវការប្រហែលជាមានការ បញ្ជាក់ពីសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងឱកាសដែលសម្ដេច អញ្ជើ្ជញជាអធិបតី ភាព នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ រោងចក្រផលិតអគ្គិសនី ដើរដោយធ្យូងថ្ម នៅខេត្ដព្រះសីហនុនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ ៕



No comments:

Post a Comment