ជីវភាពរបស់ប្រជាជនកម្ពុជានៅតាមដងទន្លេមេគង្គក្បែរព្រំដែនឡាវ ដែលអាចត្រូវប៉ះពាល់ដោយទំនប់ដនសាហុង។
អ្នកជំនាញ នឹងជួបគ្នា និយាយ ពី ការវិវត្តទំនប់ ដនសាហុង នៅប្រទេសថៃសប្តាហ៍ក្រោយ
ក្រុមអ្នកស្រាវជ្រាវ អង្គការ សង្គមស៊ីវិល និងតំណាង រដ្ឋាភិបាលមកពី ប្រទេសកម្ពុជា ថៃ និងវៀតណាម នឹងជួបប្រជុំគ្នា នៅទីក្រុងបាងកក ប្រទេសថៃ សប្តាហ៍ក្រោយ ដើម្បីពិនិត្យមើលការវិវត្តន៍ថ្មីៗ នៃការសាងសង់ ទំនប់វារីអគ្គីសនី ដន សាហុង នៅប្រទេសឡាវ។ ទំនប់ ដន សាហុង ដែលមានប្រតិកម្មខ្លាំង ពីសង្គមស៊ីវិល នៃបណ្តាប្រទេស សមាជិក ទន្លេមេគង្គ ត្រូវគេសង្ស័យថា បានសាងសង់ នៅលើទីតាំង ដ៏សំខាន់ របស់ ទន្លេមេគង្គ បង្កឲ្យ ប៉ះពាល់ផលប្រយោជន៍ វិស័យជលផល ប្រទេសថៃ កម្ពុជា និងវៀតណាម និងគំរាម សន្តិសុខស្បៀងនៅតំបន់នេះ។
ក្រុមអង្គការសង្គមស៊ីវិល អ្នកស្រាវជ្រាវ និងតំណាងរដ្ឋាភិបាលនៃប្រទេសកម្ពុជា វៀតណាម និងប្រទេសថៃ នឹងជួបប្រជុំគ្នាថ្ងៃទី១៩កុម្ភៈខាងមុខ តាមរយៈសិក្ខាសាលាមួយនៅប្រទេសថៃ ដើម្បីបង្ហាញពីការវិវត្តិន៍ថ្មីៗ និងរិះរកវិធីដោះស្រាយទាក់ទងទៅនឹងកាសាងសង់ទំនប់ ដន សាហុង នៅប្រទេសឡាវ។ទំនប់ដនសាហុង ដែលប្រទេសឡាវគ្រោងទាញយកវារីអគ្គីសនីពីទីនោះ ត្រូវគេមើលឃើញថា មានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ប្រទេសដែលជាសមាជិកទន្លេមេគង្គឯទៀតរួមមាន កម្ពុជា វៀតណាម និងថៃ។
លោក យុក សេងឡុង ប្រធានកម្មវិធីសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ដែលនឹងត្រូវទៅចូលរួមពិភាក្សានៅប្រទេសថៃពីបញ្ហាទំនប់ដនសាហុងនេះថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ
RFI ថា ការជួបគ្នារបស់តំណាងផ្សេងៗមកពីប្រទេសដងទន្លេមេគង្គ គឺចង់បង្ហាញពីការវិវត្តន៍
ថ្មីៗបំផុតនៃការសាងសង់ទំនប់ដនសាហុងនៅប្រទេសឡាវដ៏ចំរូងចំរះ។
លើសពីនេះ ជំនួបនោះនឹងត្រូវគេព្យាយាមរកហេតុផលនិងភស្តុតាងផ្សេងៗបន្ថែមទៀត ដែលបង្ហាញថាគំរោងសំណង់វារីអគ្គីសនីដនសាហុង បានប្រព្រឹត្តិឡើងនៅលើដៃនៃទន្លេមេគង្គ ឬនៅលើផ្នែកសំខាន់នៃទន្លេមេគង្គ ដែលរងផលប៉ះពាល់ដល់ប្រទេសឯទៀត។ទំនប់ដនសាហុង មានកំពស់ជាង៣០ម៉ែត្រ ស្ថិតនៅចំងាយប្រមាណជាពីរគីឡូម៉ែត្រ ខាងលើខ្សែរទឹកនៃព្រុំដែនប្រទេសឡាវ-កម្ពុជា។ទំនប់នេះត្រូវបានចាប់ផ្តើមសាងសង់ឡើងកាលពីឆ្នាំ២០០៧ ដោយក្រុមហ៊ុនវិស្វកម្មនិងសំណង់ម៉ាឡេស៊ី Mega First Corporation Berhad ហើយបានផ្អាកសកម្មភាពម្តងហើយដោយសារមានការតវ៉ាពីប្រទេសតាមដងមេគង្គឯទៀត។
ក៏ប៉ុន្តែទំនប់នេះបានចាប់ផ្តើមឡើងវិញកាលពីឆ្នាំ២០១៣កន្លងទៅនេះ នៅពេលដែលប្រទេស ឡាវបានប្រកាសក្នុងសេចក្តីជូនដំណឹងរបស់គេថា ទំនប់ ដន សាហុង មិនមានផលប៉ះពាល់ទៅដល់ត្រី និងផ្នែកផ្សេងៗទៀតនោះទេ ព្រោះមានទីតាំងស្ថិតនៅលើដៃទន្លេ មិនមែននៅលើទន្លេមេនោះទេ។ នៅក្នុងកិច្ចព្រមព្រៀងទន្លេមេគង្គ ឬ Mekong Agreement ឆ្នាំ១៩៩៥ កាលណាការសាងសង់ទំនប់អ្វីមួយនៅក្នុងដៃទន្លេ គេមិនតម្រូវឲ្យមានការសិក្សារួមគ្នានឡើយ។
ទោះជាយ៉ាងនេះក្តីអង្គការក្រៅរដ្ឋាភិបាលនៃប្រទេសទាំងបីដែលមានការជំទាស់ខ្លាំងនៅតែអះអាងថាទំនប់ ដន សាហុងនៅតែស្ថិតក្នុងភាពសង្ស័យដដែល។ សម្រាប់ពេលនេះ គេនៅមិនទាន់ដឹងនៅឡើយទេថា ការវិវត្តន៍ទៅមុខនៃការសាងសង់ទំនប់វារីអគ្គីសនី ដន សាហុង នឹងឈានដល់កំរិតណានៅឡើយទេ។ ក៏ប៉ុន្តែមន្ត្រីដែលមកពីរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ព្រមទាំងអ្នកជំនាញនានា សង្ឃឹមថា ពួកគេនឹងទទួលបានព័ត៌មានថ្មីៗ ពីគ្នាតាមរយៈជំនួបដែលមានការស្រាវជ្រាវកន្លងមក។

No comments:
Post a Comment