Paris Peace Accords 23 Oct. 1991

Wednesday, February 5, 2014

សាលា​រាជធានី​ ភ្នំពេញ ចាប់ផ្តើម​ រឹតបន្តឹង​ ការចត​រថយន្ត​ តាម​ដងផ្លូវ​​



សាលា​រាជធានី​ ភ្នំពេញ ចាប់ផ្តើម​ រឹតបន្តឹង​ ការចត​រថយន្ត​ តាម​ដងផ្លូវ​​


ដោយ៖​ ស៊ុន ណារិន​​ / វីអូឌី | ថ្ងៃពុធ ទី5 ខែកុម្ភៈ ឆ្នាំ2014,

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស នៅ​ថ្ងៃ​ពុធ​នេះ ឲ្យដឹងថា សាលា​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​រឹតបន្តឹង​ការចត​រថយន្ត​តាម​ដងផ្លូវ ចាប់ពី​ពេលនេះ​តទៅ ដើម្បី​សម្រួល​ដល់​ដំណើរការ​សេវា​ដឹកជញ្ជូន​សាធារណៈ​។​
​ក្នុង​ពិធី​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រាស់​រថយន្តក្រុង លោក ប៉ា សុជាតិ​វង្ស មានប្រសាសន៍ថា អាជ្ញាធរ​នៅ​តាម​ខណ្ឌ​និមួយៗ និង​កម្លាំង​សមត្ថ​កិច្ច ត្រូវតែ​គ្រប់គ្រង​ឲ្យបាន​ល្អ​នៅ​គ្រប់កន្លែង​ឈប់​សម្រាប់​រថយន្តក្រុង ដាក់​អ្នកធ្វើដំណើរ និង​កុំឲ្យ​មាន​ការរំខាន​ដល់​ចរាច​រណ៍ ដោយ​សារ​​ការចត​តាម​ចិញ្ចើមផ្លូវ​។ លោក​បន្តថា ការ​ដាក់​សេវា​ដឹកជញ្ជូន​ជា​សាធារណៈ​នេះ គឺ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​។​
លោក ប៉ា សុជាតិ​វង្ស ស្នើ​ឲ្យ​ពលរដ្ឋ ប្តូរ​មក​ជិះ​រថយន្តក្រុង ដោយសារ​ការចំណាយ មានតម្លៃ​ទាប​ជាង​ការប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន​។ លោក​បន្តថា ការដាក់​សាកល្បង​រថ​យន្ត​ក្រុង​នេះ ជា​ការសាកល្បង​ហើយ​រដ្ឋ​ជា​អ្នក​ចេញ​ថ្លៃ​ខាតបង់​។ លោក ជំរុញ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ នាំ​​រថយន្តក្រុង​ចូល​មក​បន្តទៀត ដើម្បី​បន្ត​ការងារ​ឲ្យបាន​ជាប់លាប់ ពេល​គម្រោង​សាកល្បង​ក្នុង​រយៈពេល​មួយ​ខែ​បានបញ្ចប់​។
​សេវា​រថយន្តក្រុង​សាធារណៈ និង​ព័ត៌មាន​លម្អិត​
​ខិតប័ណ្ណ​ផ្សព្វផ្សាយ ក្រោម​កិច្ចសហការ​រវាង​សាលា​រាជធានី​ភ្នំពេញ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) ឲ្យដឹងថា រថយន្តក្រុង​សាធារណៈ​ចំនួន ១០​គ្រឿង នឹង​ដំណើរ​សាកល្បង​រយៈពេល​១​ខែ លើ​កំណាត់​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ប្រហែល ៧,៥​គីឡូម៉ែត្រ ចាប់តាំងពី​រង្វង់​មូល​ស្តា​ត​ចាស់ លើ​បណ្តោយ​មហាវិថី ព្រះមុនីវង្ស រហូត​ដល់​ផ្សារ​ច្បារអំពៅ និង​ត្រឡប់​វិញ តាម​ទិសដៅ​ដដែល​។
Ø  តំលៃ ១៥០០​រៀល សម្រាប់​ម្នាក់ ក្នុង​១​ជើង​។​Ø  រថយន្តក្រុង​សាធារណៈ ១​គ្រឿង អាច​ផ្ទុក​អ្នកដំណើរ​បាន ចន្លោះ​ពី​៥០​នាក់ ទៅ​៦០​នាក់ សម្រាប់​ការ​អង្គុយ និង​ឈរ​។​
Ø  សេវា​ដឹក​អ្នកដំណើរ នឹង​ចាប់ផ្តើម​ពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ដល់​ម៉ោង​៨​និង​៣០​នាទី​យប់​។
o   ម៉ោង ០៥:៣០-០៦:០០​    ​ត្រូវ​រង់ចាំ​ប្រហែល ១៥​នាទី​
o   ម៉ោង ០៦:០០-០៩:០០​    ​ត្រូវ​រង់ចាំ​ប្រហែល ១០​នាទី​
o   ម៉ោង ០៩:០០-១៦:៣០​    ​ត្រូវ​រង់ចាំ​ប្រហែល ១៥​នាទី​
o   ម៉ោង ១៦:៣០-១៩:៣០​    ​ត្រូវ​រង់ចាំ​ប្រហែល ១០​នាទី​
o   ម៉ោង ១៩:៣០-២០:៣០​    ​ត្រូវ​រង់ចាំ​ប្រហែល ១៥​នាទី​



No comments:

Post a Comment