Paris Peace Accords 23 Oct. 1991

Wednesday, February 26, 2014

លោក ជា មុនី ស្នើ​នាយក រដ្ឋមន្ត្រី អន្តរាគមន៍​ រឿង​ក្រសួង​ការងារ មិន​ចុះ​បញ្ជកា​សហជីព​​

ប្រធានសហជីពសេរីកម្មការ លោក ជា មុន្នី ក្នុងពិធីរំឭកវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នាពេលកន្លងមក (រូបថត៖ តាត ឧត្តម)


លោក ជា មុនី ស្នើ​នាយក រដ្ឋមន្ត្រី អន្តរាគមន៍​ រឿង​ក្រសួង​ការងារ មិន​ចុះ​បញ្ជកា​សហជីព​​


ដោយ៖​ តាំង វីដា​ | ថ្ងៃពុធ ទី26 ខែកុម្ភៈ ឆ្នាំ2014

សហជីព​សេរី​កម្មករ​របស់​លោក ជា មុនី ស្នើ​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល ជុំវិញ​ការលើកឡើង​ថា ក្រសួង​ការងារ មិន​ចុះ​បញ្ជិកា​ឲ្យ​សហជីព​នេះ នៅតាម​បណ្តា​រោងចក្រ សហគ្រាស​ថ្មីៗ​មួយចំនួន​។​
​លិខិត​ផ្ញើជូន​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ចុះ​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤​នេះ ឲ្យដឹងថា កាលពី​ចុងឆ្នាំ​២០១៣ កម្មករ កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ​មួយ​ចំនួន បាន​នាំ​គ្នា​បង្កើត​សហជីព​សេរី​កម្មករ​នៅ​តាម​បណ្តា​រោងចក្រ ដោយ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជិកា​សហជីព ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​មាន​រយៈពេល​យ៉ាងតិច​៣​ខែ​មក​ហើយ ប៉ុន្តែ សហជីព​ទាំងនោះ មិនទាន់​ទទួលបាន​ការឆ្លើយតប​ជា​ផ្លូវការ និង​ជា​វិជ្ជមាន​ពី​ក្រសួង​សា​ម៉ី​នេះឡើយ​។​
លិខិត​នេះ បង្ហាញថា ការ​មិន​ទទួល​ចុះ​បញ្ជិកា​នេះ ធ្វើឲ្យ​សហជីព​សេរី​កម្មករ ប្រឈម​នឹង​ផលវិបាក ដូចជា ដំណើរការ​កាត់​ប្រាក់​ឈ្នួល​របស់​កម្មករ កម្មការិនី ជា​សមាជិក​សហជីព ដើម្បី​បង់​ភាគ​ទាន​ជូន​សហជីព ស្របតាម​ច្បាប់​ការងារ ត្រូវ​បាន​ជាប់គាំង​ទាំង​ស្រុង​។ លិខិត​នេះ ឲ្យដឹងទៀតថា ការមិនទទួលស្គាល់​នេះ នាំ​ឲ្យ​រាំងស្ទះ​ដល់​ការស្នើសុំ ឲ្យមាន​ការសម្រេច​ទទួលស្គាល់​ភាព​តំណាង​បំផុត​របស់​សហជីព​ស្របច្បាប់ បង្ក​ផលវិបាក ដល់​កម្មករ​ក្នុងការ​ទាមទារ​សិទ្ធិ​ចរចា ជាស​មូលភាព ដើម្បី​ចុះ​អនុសញ្ញា​រួម​នៅ​ថ្នាក់​សហគ្រាស គ្រឹះស្ថាន​ជាដើម​។​
VOD មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ជុំវិញ​បញ្ហា​នេះ​នៅឡើយ​ទេ​៕



No comments:

Post a Comment