ទិដ្ឋភាពក្នុងសវនាការនាថ្ងៃទី២៩ មិថុនា ២០០៩ នៅសាលាក្ដីខ្មែរក្រហម។ Photo courtesy of ECCC
សាលាក្ដី ខ្មែរក្រហម នឹងបើកកិច្ចប្រជុំ រៀបចំសវនាការ លើសំណុំរឿង ០០២ នៅថ្ងៃទី១១
សេចក្ដីប្រកាសព័ត៌មាន របស់ សាលាក្ដី ខ្មែរក្រហម នៅថ្ងៃទី៦ កុម្ភៈ អោយដឹងថា អង្គជំនុំជម្រះ សាលាដំបូង គ្រោងនឹងបើកកិច្ចប្រជុំ រៀបចំ សវនាការ ស្ដាប់ហេតុផល ដោយផ្ទាល់មាត់ នៅថ្ងៃទី១១ កុម្ភៈ លើសំណុំរឿង០០២ ក្នុងនោះ មានជនជាប់ចោទ ពីររូប គឺលោក ខៀវ សំផន និងលោក នួន ជា។
ដោយ អាន ស៊ីថាវ / អាស៊ីសេរី | ០៧ កុម្ភៈ ២០១៤
គោលបំណងនៃសវនាការរបស់អង្គជំនុំជម្រះសាលាដំបូង គឺចង់ស្ដាប់នូវភាគីពាក់ព័ន្ធនានាលើការអនុវត្តផែនការសកម្មភាព មុននឹងឈានដល់បើកការជំនុំជម្រះក្ដីក្នុងសំណុំរឿង០០២។
អ្នកនាំពាក្យនៃសាលាក្ដីខ្មែរក្រហម លោក នេត ភក្ដ្រា បានឲ្យដឹងថា សវនាការនោះមានចំណុចសំខាន់បី។ ទីមួយ គឺកំណត់វិសាលភាពនៃសំណុំរឿងនោះត្រូវមានកម្រិតណា។ ទីពីរ គឺតម្រូវឲ្យភាគីពាក់ព័ន្ធ ត្រូវផ្ដល់ឲ្យបញ្ជីឈ្មោះ ក្នុងនោះរួមមានសាក្សី និងអ្នកឡើងបកស្រាយនៅក្នុងអង្គសវនាការ និងទីបី ស្ដាប់ការវាយតម្លៃអំពីស្ថានភាពសុខភាពរបស់ជនជាប់ចោទ ថាត្រូវវាយតម្លៃឡើងវិញ ឬយ៉ាងណា។
លោក នេត ភក្ដ្រា បានបន្ថែមថា សវនាការនឹងអាចបន្តទៅថ្ងៃបន្ទាប់ទៀតក្នុងករណីចាំបាច់។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសវនាការស្ដាប់ហេតុផលដោយផ្ទាល់មាត់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១១ កុម្ភៈ នោះ មានជនជាប់ចោទ លោក ខៀវ សំផន ចូលរួម ប៉ុន្តែជនជាប់ចោទ លោក នួន ជា មិនបានចូលរួមទេ៕
និយាយដល់តុលាការខ្មេរក្រហមនេះឡើងគួរឲអសើសំណើចពេកណាស់ ជាងល្បែងកូនក្មេងលេង ឬ ស្វា
ReplyDeleteសម្តែងប៉ាហីុ ទោទៀត ។ មើលចុះ តើអស់រយៈពេលប៉ុន្មានឆ្នាំ និង អស់ទឹកប្រាក់ប៉ុន្មានហើយ ? ទឹក
ប្រាក់ទាំងនោះ បានមកពីណាដែរ ? ។ អន្តរៈជាតិចចេះតែផ្តល់ប្រាក់មកឲពួកអាមេឃាតករគណៈ
បក្ស CPP ដាក់ហោប៉ៅពួកវាធ្វើសេដ្ឋីគ្រប់គ្នា ដល់ពួកវាមានប្រាក់ មានអំណាច ពួកវាកាន់តែក្លាយ
ជាបីសាចកំណាច ឃោឃៅ ព្រៃផ្សៃ សម្លាប់ប្រជាពលរដ្ឋខ្លួនឯងបំពេញចិត្តចៅហ្វាយដាច់ថ្លៃយួនកុម្មុយ
និស្តរបស់ពួកវា ។ មិនតែប៉ុណ្ណោះ ពួកវាយកប្រាក់ដ៏មហាសាល ដែលបានមកពីការលួចកេងប្រវាញ់
ប្រាក់ជំនួយរបស់ជាតិគ្រប់ទាំងនោះ ការលក់សម្បត្តិជាតិ សម្បត្តិរដ្ឋ អំពើពុករលួយ រកសីុជួញដូរជា
មួយពួកឈ្មួញទុច្ចរិត ប្លន់ដីធ្លីប្រជាពលរដ្ឋ ។ល។ យកទៅដើរទិញទឹកចិត្តគេឯងគ្រប់គ្នា ទាំងក្នុង និង ក្រៅប្រទេស ឲជួយគាំទ្រពួកវា ជួយបិទបាំងការពិតដែលជាអំពើឪក្រិដ្ឋដ៏ធ្ងន់ធ្ងងររបស់ពួកវា
ដើម្បីជួយទប់ជើងកៅអីអំណាចរបស់ពួកវា ។
ការអូសបន្លាយពេលវេលានៃការកាត់ក្តីខ្មែរក្រមកាន់យូរកាន់តែប្រសើសំរាប់ពួកវា ទីមួយ វាទុកដល់
ពួកជាប់ចោទទាំអស់ស្លាប់បាត់អស់ គ្មានអ្នកណាឆ្លើយការពិតគឺចប់ ព្រោះការពិតវាមានទាក់ទង
ដល់ពួកវា និង អ្នកផ្សេងជាច្រើនទៀត ។ ប្រហែលជាអង្គការសហប្រជាជាតិទទួលបន្ទុកករណិយ
ហ្នឹងក៍ដឹងរឿងហ្នឹងយ៉ាងច្បាស់ដែរ ទើបចេះតែបណ្តោយតាមការជ្រៀតជ្រែករបស់ពួកវាតាមចិត្ត
ហើយ ចេះតែបង្ខំឲសហគមអន្តរៈជាតិទាំអស់ផ្តល់ប្រាក់ជំនួយឲតុលាការកូនកាត់បីសាចមួយនេះមិន
ចេះចប់ មិនចេះហើយ ។ លទ្ធផលជាវិជ្ជមានគឺគ្មាន តែពួកវាចេះតែមានឡើង ៗ តើអស់លោកសហ
គមអន្តរៈជាតិដែលជាម្ចាស់ជំនួយគ្មានការឆ្ងល់បន្តិចណាសោះ ? ។ ហេតុអ្វីបានជាបំផ្លាញទឹកប្រាក់ដ៏
ច្រើនមហិមានេះមកធ្វើការដែលគ្មានបានការ ដែលគ្មានយុត្តិធម៌ទាល់តែសោះបែបហ្នឹង ? ។ តាមដឹង
ប្រាក់ទាំងនេះ ភាគច្រើនជាប្រាក់ពន្ធរបស់ប្រជាពលរដ្ឋនៃប្រទេសអស់លោក ហេតុអ្វីបានជាយកមក
ចំណាយទៅលើការចិញ្ចឹមពួកបីសាចឲពួកវាធំធាត់ ហើយ បែមកខាំសីុជនស្លូតត្រង់ទៅវិញ ? ។ នេះមិនខុសពីអស់លោកជួយចិញ្ចឹម ឬ ជួយសង្រ្គោះក្រពើ នៅពេលពួកវាធំឡើង ឬ ជារបួស ពួកវា
បែមកខាំមនុស្សវិញទេ តើអ្នកណាអ្នកទទួលបាប នៅពេលក្រពើវាមានកម្លាំងហើយដើរខាំសីុមនុស្ស
នោះ ? ។ សូមអស់លោកពិចារណាឡើងវិញចំពោះរឿងហ្នឹងផង កុំចេះតែចាញ់បោកពួកបីសាច ពួក
ក្រពើអស់ទាំងនេះ ស្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់អស់ហើយ គ្មានសល់ទេ បើអស់លោកនៅតែ
ចិញ្ចឹមបីសាច ឬ ក្រពើតទៅទៀតនោះ ។