Paris Peace Accords 23 Oct. 1991

Monday, February 17, 2014

មន្ដ្រីរាជការ និង​ពលរដ្ឋ នៅ​សៀមរាប ស្នើ​ឲ្យ​ ស្ថាប័ន្ធ​ពាក់ព័ន្ធ ពិនិត្យ​សញ្ញា​ទង់​ជាតិខ្មែរ​

រូបសណ្ឋាននៃទង់ជាតិកម្ពុជា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ

​មន្ដ្រីរាជការ និង​ពលរដ្ឋ នៅ​សៀមរាប ស្នើ​ឲ្យ​ ស្ថាប័ន្ធ​ពាក់ព័ន្ធ ពិនិត្យ​សញ្ញា​ទង់​ជាតិខ្មែរ​


ដោយ៖​ ​បូ សា​វី​​ / វីអូឌី | ថ្ងៃចន្ទ ទី17 ខែកុម្ភៈ ឆ្នាំ2014

មន្ដ្រីរាជការ និង​ប្រជាពលរដ្ឋ​មួយចំនួន នៅ​ខេត្ដ​សៀមរាប ស្នើឲ្យ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ និង​សា្ថប័​ន្ធពា​ក់ព័ន្ធ ត្រួតពិនិត្យ​ទង់​ជាតិខ្មែរ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្លួន​ស្គាល់​ច្បាស់ ពី​សញ្ញា​អត្ដ​សញ្ញាណ​ជាតិ ពិតប្រាកដ ដែល​ពួកគេ​អះអាងថា អ្នកប្រើប្រាស់​ទង់ជាតិ​ខ្លះ ខុសពី​នៅ​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​។
នៅក្នុង​សៀវភៅ​ច្បាប់រដ្ឋធម្មនុញ្ញ ត្រង់​ឧបសម្ព័ន្ធ​ទី​១ បង្ហាញថា ទង់​ជាតិខ្មែរ រចនា​ដោយមាន​កាំជណ្ដើរ​អង្គរវត្ដ​បី​ជួរ ដែល​បញ្ជាក់ថា ជា​ទង់ជាតិ​សម្រាប់​ប្រើ​ជា​ផ្លូវការ និង​ជា​និមិត្ត​សញ្ញា​ឲ្យ​ប្រទេស​កម្ពុជា​។ ក៏ប៉ុន្ដែ​ប្រភេទ​ទង់ជាតិ ដែល​គេ​យកមក​ប្រើប្រាស់​បច្ចុប្បន្ន មាន​ពីរ​ប្រភេទ គឺ​មួយ​មាន​កាំជណ្ដើរ និង​មួយទៀត​អត់​កាំជណ្ដើរ​។
តើ​សញ្ញទ​ង់​ជាតិ​ទាំងពី​រ​ប្រភេទ​នេះ មួយ​ណា​សម្រាប់​សម្គាល់​ជាតិ​ខ្មែរ​ពិតប្រាកដ​?
ពលរដ្ឋ​នៅ ក្រុង​សៀមរាប លោក ឃិន វណ្ឌី ឲ្យ​VOD ដឹង នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ទង់​ជាតិខ្មែរ ដែលសម្រាប់សម្គាល់​អត្ដ​សញ្ញាណ​ជាតិ មាន​ភាពច្របូកច្របល់ ដោយសារ​មាន​អ្នក​ប្រើប្រាស់ ទង់ជាតិ​មាន​សញ្ញា​អង្គរវត្ដ​មាន​កាំជណ្ដើរ​ផង និង​អត់​កាំជណ្ដើរ​ផង​។ លោក​អះអាង​ថា នៅក្នុង​សៀវភៅ​ច្បាប់​រដ្ឋធម្មនុញ្ញ​ត្រង់​ទំព័រ​៥៥ បង្ហាញថា ទង់​ជាតិខ្មែរ ដែល​តំណាង​ឲ្យ​ប្រទេស​គឺ​ ​ទង់ជាតិ មាន​សញ្ញា​ប្រាសាទ​កំពូល​បី​មាន​កាំជណ្ដើរ​បី​ជួរ ប៉ុន្ដែ​ត្រូវបាន​គេ​បោះពុម្ព​លក់​លើ​ទីផ្សារ និង​យក​ទៅ​ប្រើប្រាស់​ខុស​ពី​នោះ។ លោក​បន្ដថា នៅតាម​ស្ថាប័ន​ជាតិ អង្គការក្រៅរដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន បាន​ប្រើប្រាស់​ទង់ជាតិ មិន​ស្របតាម​ច្បាប់​រដ្ឋធម្មនុញ្ញ​នោះទេ ដែល​បង្ហាញ​ថា ពួកគេ​មិន​ស្គាល់​ច្បាស់​ទង់ជាតិ​ប្រភេទ​ណា​ត្រឹមត្រូវ​ «​ទីផ្សារ​យើង​រាល់ថ្ងៃ​មាន​លក់​ទង់ជាតិ​ពីរ​ប្រភេទ ទង់ជាតិ​អត់​មាន​កាំ​ង​ជណ្តើរ ទង់ជាតិ​មួយ​មាន​កាំ​ង​ជណ្តើរ ហើយ​យើង​ដឹង​ហើយ​ថា​ទង់ជាតិ​វា​ជា​អត្តសញ្ញាណ​របស់​ជាតិ​មួយ របស់​សាសន៍មួយ​ដែរ​យើង​អាច​ស្គាល់ ជាតិ​សាសន៍ ទង់ជាតិ​គឺជា​ផ្នែក​មួយ​អត្តសញ្ញាណ​របស់​ជាតិ​នេះ​ឯង យើង​ឃើញ​គេ​ដាក់​តាំង​នេះ​យើង​ឃើញ​មាន​រូប​អង្គរវត្ត មាន​ពណ៏​ក្រហម ពណ៏​ខៀវ ពណ៏​ស គឺ​ទង់ជាតិ​របស់​ខ្មែរ តែ​ផ្ទុយទៅវិញ តែ​នៅ​យើង​រាល់ថ្ងៃ​នេះ គឺ​ច្របូកច្របល់ រវាង​ទង់ជាតិ​មួយ​មាន​កាំ​ង​ជណ្តើរ និងមួយ​ជណ្តើរ​អត់​កាំ​ង​»
គ្រូ​បង្រៀន​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​១០​មករា ខេត្ដ​សៀមរាប លោក ជា សា​វី ថ្លែងថា ការប្រើប្រាស់​ទង់ជាតិ ដោយ​មិន​បាន​ពិនិត្យ​ត្រឹមត្រូវ និង​មិន​ច្បាស់លាស់​នោះ អាច​ធ្វើឲ្យប៉ះពាល់​ដល់​ដួងព្រលឹង​ជាតិ និមិត្ដ​សញ្ញាជាតិ និង​ធ្វើឲ្យ​បរទេស​យល់ច្រឡំ​។ លោក​ទទូច​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រួតពិនិត្យ និង​កំណត់ឲ្យយកទង់ជាតិ​ទម្រង់​មួយណា​ពិតប្រាកដ ជៀសវាង​ពលរដ្ឋ​ខ្មែរ​មាន​ការភ័នច្រឡំ​​ «​ដល់​ពេល​ឃើញ​ចឹង​ទៅ ខ្លះ​គេ​ចាប់​អា​រម្ម​ណ៍ ខ្លះ​ទៅ​គេ​មិន​ចាប់​អា​រម្ម​ណ៍ ហើយក៏​មិន​មួយណា​ពិត​ប្រក​ដ វា​ច្រឡំ​រៀងៗ​ខ្លួន កាលណា​ច្រឡំ​រៀងៗ​ខ្លួន មានការ​ប្រកែក​តវ៉ា​គ្នា រឺក៏មាន​ការជជែក​គ្នា​ជា​ពិសេស ធ្វើឲ្យខ្លួន​យើង ​និងកំណត់​ខ្លួនឯង​មិនបាន កាលណា​កំណត់​ខ្លួនឯង​មិន​បាន​គឺថា វ​ប្បធ​ម៌រលត់ ជាតិ​រលាយ​»
VOD មិនទាន់​អាច​ទាក់ទង​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​នៅឡើយ​ទេ​។ ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង មានប្រសាសន៍ថា បញ្ហា​នេះ ជា​កំហុសឆ្គង​របស់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បណ្ដោយ​ឲ្យ​រោង​ពុម្ព បោះពុម្ព​ដោយ​មិន​បាន​ត្រួតពិនិត្យ​ឲ្យបាន​ច្បាស់​។ លោក​បន្ដថា រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​ចំពោះ​អ្នក​បោះពុម្ព និង​ត្រួតពិនិត្យ​ឡើងវិញ ជាបន្ទាន់ «​បណ្តាល​រដ្ដមន្ត្រី​ចេញ​បទបញ្ជា​រមួយ សូមឲ្យមាន​ការទ​ទួលខុសត្រូវចំ​ពោះ​អ្នកដែរ​ធ្វើ​ការងារ​គ្រប់គ្រង​ខាង​និង ព្រោះ​ថា​ចំពោះ​រឿង​នេះ​យើង​មិន​ដែលទទួល​ការផ្សព្វផ្សាយ ក៏ដូចជា​ក្រសួង​សាសនា​ទេ គឺ​យើង​ឃើញថា តាំងពី​ឆ្នាំ១៩៩៣ រហូត ក្រសួង​មិន​ដែលចេញ​បទ​បញ្ញាតិ​ពី​រឿង​ហ្នឹង​ទេ ហើយ​អ្នក​ដែលជា​អ្នក​បោះពុម្ភ​គាត់​មិននិង​ដឹងថា ទង់ជាតិ​មាន​ជណ្តើរ​ប៉ុន្មាន​កាំ មាន​បា​វចនា​របៀប​មិច ហើយ​ទង់ជាតិ​និង​មាន​ក្បាច់​ក្បូ​រ​យ៉ាងមិច គាត់​អត់​…»
បញ្ហា​ទង់​ជាតិខ្មែរ​មាន​ពីរ​ប្រភេទ​ខុសគ្នា​នេះ ត្រូវបាន​បណ្ដាញ​សង្គម​លើកយក​មក​ពីភាក្សា​ជាង​មួយ​ឆ្នាំ​មកហើយ ប៉ុន្តែ​មិន​ទាន់​ឃើញ​ស្ថាប័ន​ជាតិ​ចេញ​មក​បកស្រាយ​ឲ្យ​សាធារណជន​អស់​ចម្ងល់​នោះទេ​៕



No comments:

Post a Comment