Paris Peace Accords 23 Oct. 1991

Monday, February 17, 2014

ព្រះ​មហាក្សត្រ​ និង​សម្ដេច​ម៉ែ​ យាង​ទៅ​ចិន ​នៅ​ថ្ងៃ ​ទី​១៩ កុម្ភៈ

ស្ដេច សីហនមុនី ៦១០
ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ប្រទាន​ព្រះរាជ​អំណោយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់ នៅ​ឃុំ​កំពង់​ត្រឡាច ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៣។
RFA/Chin Chetha

ព្រះ​មហាក្សត្រ​ និង​សម្ដេច​ម៉ែ​ យាង​ទៅ​ចិន​ នៅ​ថ្ងៃ ​ទី​១៩ កុម្ភៈ

ដោយ ដែន អយុធ្យា / អាស៊ីសេរី | ១៧​ កុម្ភៈ ២០១៤
ព្រះករុណា​​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​សម្ដេច​ម៉ែ នឹង​យាង​​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​​ចិន នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព។
ប្រធាន​ខុទ្ទកាល័យ​ព្រះបរមរាជវាំង​ លោក អ៊ុំ តារាវុធ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​​កុម្ភៈ ថា ការ​យាង​របស់​ព្រះ​មហាក្សត្រ​និង​សម្ដេច​ម៉ែ នរោត្តម មុនីនាថ សីហនុ ទៅ​កាន់​ប្រទេស​​ចិន គឺ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ចិន។
លោក​ឲ្យ​ដឹង​បន្ថែម​ថា ការ​យាង​ទៅ​កាន់​ប្រទេស​ចិន របស់​ព្រះមហាក្សត្រ​ពេល​នេះ អាច​នឹង​មាន​រយៈ​​ពេល​ចន្លោះ​ពី ៣​សប្តាហ៍ ទៅ ៤​សប្ដាហ៍ ទៅ​តាម​ភាព​ជាក់ស្ដែង​នៃ​ព្រះរាជ​សុខភាព​ព្រះអង្គ ឬ​តាម​​វេជ្ជបញ្ជា​របស់​ក្រុម​​គ្រូពេទ្យ​ចិន កំណត់​ជូន៖ «បើ​សិន​ជា​ព្រះរាជ​សុខភាព​របស់​ព្រះអង្គ​អាច​មាន​បញ្ហា​អី បាន​អាច​ព្រះអង្គ​គង់​​​នៅ​ប្រទេស​ចិន រហូត​ដល់​រយៈពេល ១​ខែ ដើម្បី​ឲ្យ​គ្រូពេទ្យ​ចិន ពិនិត្យ​សុខភាព ឬ​ត្រូវ​ផ្ដល់​ថ្នាំ​ជូន​ព្រះ​អង្គ»
​លោក អ៊ុំ តារាវុធ បន្ថែម​ថា តាម​កម្មវិធី ការ​យាង​របស់​ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ឲ្យ​គ្រូពេទ្យ​ចិន ពិនិត្យ​​ព្រះរាជ​សុខភាព ត្រូវ​ធ្វើ​ឡើង​ជា​រៀងរាល់ ៦​ខែ​ម្តង ជា​រៀង​រាល់​ឆ្នាំ​ ទៅ​តាម​វេជ្ជបញ្ជា​របស់​ក្រុម​គ្រូពេទ្យ​ប្រទេស​ចិន៕



No comments:

Post a Comment