Paris Peace Accords 23 Oct. 1991

Friday, February 7, 2014

ចាប់តាំង​ពី​ បាន​បង្កើន​ម៉ោងផ្សាយ​ វិទ្យុ​បារាំង​ អន្តរជាតិ ​ជា​ខេមរភាសា​ មាន​អ្នក​ស្តាប់​ កើនឡើង ​១​គុណ ​នឹង​៩

ការិយាល័យ​វិទ្យុបារាំង RFI ប្រចាំក្រុង​ភ្នំពេញ
ការិយាល័យ​វិទ្យុបារាំង RFI ប្រចាំក្រុង​ភ្នំពេញ
RFI

ចាប់តាំង​ពី​ បាន​បង្កើន​ម៉ោងផ្សាយ​ វិទ្យុ​បារាំង​ អន្តរជាតិ ​ជា​ខេមរភាសា​ មាន​អ្នក​ស្តាប់​ កើនឡើង ​១​គុណ ​នឹង​៩

ដោយ អៀង សុខម៉ិញ / RFI | ០៧​ កុម្ភៈ ២០១៤
តាំង​ពី​មាន​ការ​បង្កើន​ម៉ោង​ផ្សាយ​​ចំនួន ១៣​ម៉ោង​មក វិទ្យុ RFI ជា​ខេមរភាសា បាន​ទទួល​ការ​ស្វាគមន៍ និង​ទាក់ទាញ​​អ្នក​តាម​ដាន​ស្តាប់​កើន​ឡើងយ៉ាង​ខ្លាំង​​គួរ​ឱ្យ​កត់​សម្គាល់ ទាំង​ផ្នែក​អ្នក​ស្តាប់​តាម​រលក​ធាតុអាកាស​វិទ្យុ និង​ទាំង​តាម​ប្រព័ន្ធ​អ៊ីនធ័រណែត។ នេះ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ ពី​ទីក្រុង​ប៉ារីស។

វិទ្យុ​បារាំង​អន្តរជាតិ ផ្សាយ​ជា​ខេមរភាសា នៅ​ក្នុង​ក្រុង​ចំនួន​៥ ប្រមូល​អ្នក​ស្តាប់​តាម​រលក​ធាតុអាកាស បាន​​៩ដង​ច្រើន​ជាង​ការ​អង្កេត​កាលពី​ឆ្នាំ​២០១១។ នេះយោងតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​វិទ្យុបារាំង​អន្តរជាតិ។


ការ​សិក្សា​ ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ TNS Sofres ប្រចាំ​ប្រទេស​កម្ពុជា កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៣​កន្លងទៅនេះ​ បង្ហាញ​ថា បច្ចុប្បន្ន​នេះ វិទ្យុបារាំង​អន្តរជាតិ​ជា​ខេមរភាសា មាន​អ្នក​ស្តាប់​ជិត ១លាន​នាក់ នៅ​តាម​ខេត្ត​ក្រុង​ទាំង ៥​ ក្នុង​ប្រទេស​កម្ពុជា
លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ទៀតថា​ នៅ​តាម​បណ្តា​ខេត្ត​ក្រុង​ទាំង ៥​នេះ មាន​បណ្តាជន​ខ្មែរ​​ជាង​ពាក់​កណ្តាល (៥២%) បាន​ស្គាល់​វិទ្យុ​បារាំង​អន្តរជាតិ (១៤% កាលពី​ឆ្នាំ​២០១១)។
អត្រា​អ្នក​ស្តាប់​និង​តាមដាន​ព័ត៌មាន តាម​វិបសែត៍ Khme.rfi.fr វិញ បាន​កើន​ឡើងដល់​ទៅ​ ១៤៨% ដោយ​មាន​អ្នក​ចូល​អាន​ជា​មធ្យម​ជិត​៧សែន​នាក់ ក្នុង​មួយ​ខែៗ។ លើស​ពីនេះ​ទៅទៀត វិទ្យុ​បារាំង​បាន​ស្គាល់​កំណើន​​​ស្ទុះ​ឡើង​ខ្លាំង ក្នុង​ប្រព័ន្ធ​សង្គម ​Facebook (៤០០%) ពោល​គឺ​ នៅ​ពេល​នេះ ទំពូរ ​RFI ខេមរភាសា មានអ្នក​គាំទ្រ​​ចំនួន​​​ជាង ១៨៧ ០០០នាក់៕

សូម​បញ្ជាក់​ថា​ វិទ្យុ​បារាំង​អន្តរជាតិ (Radio France Internationale) ដែល​មាន​ផ្សាយ​ជា​១៣​ភាសា​ ២៤​ម៉ោង​លើ​២៤​ម៉ោង បាន​បង្កើន​ម៉ោង​ផ្សាយ​ជា​ខេមរភាសា ចំនួន​១៣​ម៉ោង​ក្នុង​ថ្ងៃ តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០១៣​មក៕



No comments:

Post a Comment