Paris Peace Accords 23 Oct. 1991

Tuesday, February 18, 2014

រដ្ឋមន្ត្រី​ ថ្មី ចាប់ផ្តើម​ យកចិត្តទុកដាក់​ លើ​គេហទំព័រ​ ក្រសួង​អប់រំ​​


គេហទំព័ររបស់ក្រសួងអប់រំ យុវជន និង កីឡា ដែលមានអាស័យដ្ឋាន www.moeys.com.kh

រដ្ឋមន្ត្រី​ ថ្មី ចាប់ផ្តើម​ យកចិត្តទុកដាក់​ លើ​គេហទំព័រ​ ក្រសួង​អប់រំ​​


ដោយ៖​ ស៊ុន ណារិន​ / វីអូឌី | ថ្ងៃអង្គារ ទី18 ខែកុម្ភៈ ឆ្នាំ2014

ក្រសួង​អប់រំ យុវជន និង​ កីឡា បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ដឹកនាំ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​លើ​គេហទំព័រ​ក្រសួង ដើម្បី​ជា​ការផ្តល់​ព័ត៌មាន និង​របាយការណ៍​ផ្សេង​ដល់​សាធារណជន​។​
​សេចក្តីសម្រេច​មួយ ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន ចេញផ្សាយ​នៅ​ថ្ងៃទី​១៧​ខែ​កុម្ភៈ ឲ្យ​ដឹងថា ក្រុម​ការងារ​នោះ ស្ថិតនៅក្រោម​អនុគណៈកម្មការ​ប្រមូល​ព័ត៌មាន​នៃ​សេចក្តីសម្រេច​របស់​ក្រសួង​កាលពី​ថ្ងៃ​ទី​០៣​ខែ​មករា ស្តីពី​ការបង្កើត​គណៈកម្មការ​តាមដាន ប្រមូល​ព័ត៌មាន និង​ដោះស្រាយ​បញ្ហា​អសកម្ម​ក្នុង​វិស័យ​អប់រំ​។​ក្រុម​ការងារ​ដឹក​នាំ​​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន មាន​សមាជិក​១៤​រូប ដែល​ដឹកនាំ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ លោកស្រី កឹម សេដ្ឋា​នី។
សេចក្តី​សម្រច​បន្តថា ក្រុមការងារ នឹង​ពិនិត្យ និង​សម្រេច​លើ​ព័ត៌មាន​របស់​អអ្គា​ភាំ​ពាក់ព័​ន្ធ​សម្រាប់​ការក់​បញ្ចូល​លើ​គេហ​ទំព័​ររបស់​ក្រសួង​ផ្តល់ព័ត៌មាន​ត្រឡប់​ចំពោះ​មតិ​សាធារណជន​ពាក់ព័ន្ធ​វិស័យ​អប់រំ យុវជន និង​កីឡា​។​
​គួរបញ្ជាក់​ថា កន្លងទៅ អ្នកសារព័ត៌មាន បាន​រិះគន់​ក្រសួង​អប់រំ​ថា មិន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​គេហទំព័រ​របស់ខ្លួន ឲ្យ​បាន​ជាប់លាប់​នោះទេ ហើយ​ថ្នាក់ដឹកនាំ​ក្រសួង ត្រូវ​បាន​រិះគន់​ថា មិន​បាន​ផ្តល់​ព័ត៌មាន ឬ​ការឆ្លើយតប​ណាមួយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​។ ក្នុង​អាណត្តិ​ទី​៥​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ចាស់ លោក អ៊ឹម សិទ្ធី ត្រូវបាន​ប្តូរ​ចេញ ដោយ​ដាក់​ជំនួស​ដោយ លោក ហង់ ជួន​ណារ៉ុន អតីត​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​ក្រោយ​ការផ្លាស់ប្តូរ​នេះ រដ្ឋមន្ត្រី​ថ្មី ចាប់ផ្តើម​ផ្តល់​​បទសម្ភាសន៍​ទៅកាន់​សារព័ត៌មាន​ផ្សេងៗ​៕




No comments:

Post a Comment