Paris Peace Accords 23 Oct. 1991

Monday, February 3, 2014

អតីត​ តំណាងរាស្ត្រ​ ហ្វ៊ុន ស៊ីនប៉ិច​ មាន​សុទិដ្ឋិនិយម​ ចំពោះ​ដំណោះស្រាយ​ ការ​ជាប់​គាំង​ នយោបាយ

លោក ​ណាន់ ស៊ី​ ជា​អតីត​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ប្រ៊ុយណេ​ និង​ជា​អ្នក​ តំណាងរាស្ត្រ​គណបក្ស​ហ៊្វុនស៊ីនប៉ិច។
លោក ​ណាន់ ស៊ី​ ជា​អតីត​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ប្រ៊ុយណេ​ និង​ជា​អ្នក​ តំណាងរាស្ត្រ​គណបក្ស​ហ៊្វុនស៊ីនប៉ិច។


អតីត​ តំណាងរាស្ត្រ​ ហ្វ៊ុន ស៊ីនប៉ិច​ មាន​សុទិដ្ឋិនិយម​ ចំពោះ​ដំណោះស្រាយ​ ការ​ជាប់​គាំង​ នយោបាយ


សុខ ខេមរា / វីអូអេ | ០៣ កុម្ភៈ ២០១៤

វ៉ាស៊ីនតោន៖ អតីត​អ្នក​នយោបាយ​ម្នាក់​គឺ​លោក​ណាន់ ស៊ី​ បាន​អះអាង​ថា ​លោក​នៅ​តែ​មាន​ ជំនឿ​លើ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ថា ​អាច​នឹង​រក​ច្រក​បញ្ចប់​វិបត្តិ​នយោបាយ​ បាន ​ទោះ​ជា​លក្ខខណ្ឌ​របស់​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​គណបក្ស​នៅ​មាន​គម្លាត​ ធំ​ដែល​មិន​អាច​ចុះ​សម្រុង​គ្នា។​ លោក​អះអាង​ដូច្នេះ​ដោយ​យោង​ថា​ជា​ពេលវេលា​ដែល​លោក​បាន​អះអាង​ថា​ល្មម​ដល់​ពេល​ដែល​អ្នក​នយោបាយ​ត្រូវ​លះបង់​ទៅ​វិញ​ទៅមក​ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ​និង​ប្រជា​ពលរដ្ឋ​ដែល​បាន​បោះ​ឆ្នោត​ជូន​ គណបក្ស​នយោបាយ​ហើយ។


លោក ​ណាន់ ស៊ី​ ជា​អតីត​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ប្រ៊ុយណេ​ និង​ជា​អ្នក​ តំណាងរាស្ត្រ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០ ខែ​មករា ថា អ្នក​នយោបាយ​ទាំង​ពីរ​គណបក្ស​គួរ​គោរព​ពាក្យ​របស់​ខ្លួន​ដែល​ធ្លាប់​សន្យា​ថា​ ចង់​បាន​សន្តិភាព​ ប្រកាន់​អហិង្សា​និង​ខន្តី​ តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​ជា​ដើម។


«យើង​ដល់​ពេល​ដល់​វេលា​ដែល​យើង​ត្រូវ​ទុក​ផល​ប្រយោជន៍​រៀងៗ​ខ្លួន​ ហើយ​ តម្កល់​សេចក្តី​សុខ​និង​ផល​ប្រយោជន៍​ជាតិ​រួមគ្នា​ ព្រោះ​ទាំង​ពីរ​គណបក្ស​សុទ្ធ​តែ​ មាន​គោល​នយោបាយ​ស្មោះត្រង់​និង​បម្រើ​ជាតិ។​ ខ្ញុំ​គិត​ថា​ដល់​ពេល​ដែល​យើង ត្រូវ​តែ​លះបង់​ហើយ​ពេល​នេះ​ដើម្បីជាតិ​យើង​ទាំង​អស់គ្នា»។


លោក​ថ្លែង​ថា ​ដំណោះស្រាយ​នយោបាយ​គឺ​ជា​រឿង​ដែល​អាច​ដោះស្រាយ​លើ​អ្វីៗ​បាន​ទាំង​អស់។


«នេះ​ជា​កាតព្វកិច្ច​ ជា​បេសកកម្ម​ជាតិ​ ដែល​ជាតិ​បាន​ផ្តល់​ឲ្យ»។


លោក​បាន​ថ្លែង​រំឭក​ថា ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ធ្លាប់​បាន​លះបង់​ច្រើន​ដើម្បី​ផលប្រយោជន៍​ជាតិ​ សន្តិភាព​ និង​ភាព​សុខសាន្ត​ក្នុង​សង្គម​ដែរ។​ លោក​ថា​ការ​សម្រប​សម្រួល​នយោបាយ​ពេល​នោះ​ គឺ​មាន​ការ​លំបាក​ជាង​ពេល​នេះ​ទៀត​ ដោយសារ​តែ​គណបក្ស​ទាំង​ពីរ​មាន​កម្លាំងទ័ព​រៀងៗ​ខ្លួន។ ​តែ​លោក​ថា​ នៅ​តែ​អាច​រក​ដំណោះស្រាយ​បាន ហើយ​បង្ខំ​ចិត្ត​ធ្វើ​ការងារ​ជាមួយ​គ្នា​បាន។ ​លោក​បន្ថែម​ថា ​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិនមែន​ចង់​បាន​អ្វី​ ដែល​ហួសហេតុ​ពេក​ដែរ។​ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មិន​ខ្វះ​គន្លឹះ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​ដែរ​នៅ​ពេល​ដែល​មាន​ការ​អង្គុយ​ជជែក​គ្នា​លើ​តុ។


គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​កិច្ចប្រជុំ​សភា​ដើម្បី​ផ្តល់​ភាព​ស្របច្បាប់​នៅ​ឡើយ​ទេ​ ដោយ​បាន​ចោទ​ប្រកាន់​ថា ​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​គៃបន្លំ​សន្លឹក​ឆ្នោត​ដែល​ខ្លួន​ឈ្នះ។​ គណបក្ស​នេះ​បាន​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ បើ​គណបក្ស​ប្រជាជន​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​មិន​ព្រម​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​លទ្ធផល​ឆ្នោត​ទាំង​អស់។​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ​ថា​ គ្មាន​ការ​គៃ​បន្លំ ​និង​បដិសេធ​មិន​ធ្វើ​ការ​បោះឆ្នោត​ឡើង​វិញ​ទេ តែ​បើក​ឲ្យ​មាន​ការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ៕




No comments:

Post a Comment