រថយន្តក្រុង ដែលដាក់ឲ្យដំណើរការសាកល្បងក្នុងទីក្រុងភ្នំពេញ។
RFI/Siv Channa
សាលារាជធានី ភ្នំពេញ គ្រោងនឹង ដាក់សេវារថយន្តក្រុង ពីរខ្សែ បន្ថែមទៀត
បន្ទាប់ពី រថយន្តក្រុងសាធារណៈ ត្រូវបានដាក់សម្ពោធ ឲ្យប្រើប្រាស់សាកល្បង ជាផ្លូវការ កាលពី ដើមខែកុម្ភៈ ប្រកបដោយការគាំទ្រ ពីប្រជាពលរដ្ឋនោះ សាលារាជធានីភ្នំពេញ គ្រោងនឹងដាក់សេវារថយន្តក្រុង ចំនួនពីរខ្សែ ផ្សេងទៀត នៅលើ មហាវិថីម៉ៅសេទុង និងកម្ពុជាក្រោម ក្នុងពេលឆាប់ៗ ខាងមុខនេះ។ អ្នកនាំពាក្យ របស់ សាលារាជធានី ភ្នំពេញ បានបញ្ជាក់ថា គម្រោងនេះ គឺជាការវិនិយោគ របស់ ក្រុមហ៊ុនឯកជនមួយ ជាមួយនិងសាលារាជធានី ភ្នំពេញ ដោយផ្ទាល់ ដោយមិនស្ថិតក្រោម កិច្ចសហការ ពីទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន ( JICA) ទៀតនោះទេ។
សាលារាជធានីភ្នំពេញគ្រោងនឹងដាក់ឲ្យមានការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈជាបន្តទៀត បន្ទាប់ពីគម្រោងសាកល្បងរថយន្តក្រុងសាធារណៈ ជាលើកទី២ ដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន( JICA) នឹងត្រូវបញ្ចប់ នៅដើមខែមិនា ខាងមុខនេះ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញបានបញ្ជាក់ប្រាប់វិទ្យុបារាំង នៅថ្ងៃពុធទី ១៩ កុម្ភៈនេះថា គម្រោងដាក់ឲ្យប្រើប្រាស់សេវារថយន្តក្រុងជាបន្តទៀតនោះ មានចំនួន២ ខ្សែ ដែលនឹងត្រូវធ្វើឡើងនៅលើមហាវិថីម៉ៅសេទុង នឹងកម្ពុជាក្រោម។ នេះជាគម្រោងរបស់ក្រុមហ៊ុនឯកជនមួយដែលនឹងត្រូវវិនិយោគជាមួយនឹងសាលារាជធានីភ្នំពេញ។ គម្រោងនេះនឹងត្រូវអនុវត្តបន្ទាប់ពីគម្រោងសាកល្បងរថយន្តក្រុងសាធារណៈ ជាលើកទី២ ក្រោមកិច្ចសហប្រតិបត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ( JICA) នឹងឈានដល់ទីបញ្ចប់ នៅដើមខែមិនាខាងមុខ។
លោកឡុង ឌីម៉ង់បានលើកឡើងថា គម្រោងនេះ ត្រូវបានធ្វើឡើងដោយសារតែការមើលឃើញពីការ និយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ ដែលកំពុងដំណើរការសាកល្បង។ លោកបានបញ្ជាក់ឲ្យដឹងថា ចំនួនអ្នកជិះរថយន្តក្រុងនៅលើមហាវិថីព្រះមន្នីវង្សជារៀងរាល់ថ្ងៃ ជាមធ្បមមានចំនួនពី ១៦០០នាក់ ទៅ ១៧០០នាក់ ដោយក្នុងម្នាក់ត្រូវចំណាយអស់តែ១៥០០រៀល ក្នុងការធ្វើដំណើរម្តង ចាប់ពីរង្វង់មូលស្តាតចាស់ រហូតដល់ ផ្សារច្បារអំពៅ។
តម្លៃសេវារថយន្តក្រុងដែលនឹងគ្រប់គ្រងដោយក្រុមហ៊ុនឯកជនជាពេលខាងមុខនេះ ត្រូវបានលោក ឡុង ឌីម៉ង់ អះអាងថា នឹងមិនលើសពី ១៥០០ រៀល ដូចការយកតម្លៃសំបុត្រក្នុងការសាកល្បងនោះទេ។
គួរបញ្ជាក់ថាសេវារថយន្តក្រុងសាធារណៈ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់សាកល្បងជាផ្លូវការ ជាលើកទី២ កាលពីថ្ងៃទី ៥ កុម្ភៈ ឆ្នាំ ២០១៤ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី ៤មិនា ខាងមុខនេះ។ គម្រោងនេះជាកិច្ចសហប្រតិបត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ( JICA) ក្នុងរយៈពេល ១ខែ ដោយបានអនុវត្តនៅលើមហាវិថីព្រះមន្នីវង្ស ហើយមានរថយន្តក្រុងចំនួន ១០ ដើម្បីដាក់ឲ្យប្រើប្រាស់។ ការអនុវត្តត្រូវបានចាប់ផ្តើមពីរង្វង់ស្តាតចាស់ ដល់ផ្សារច្បារអំពៅ ហើយក្នុងនោះមានចំណតរថយន្តឈប់រង់ចាំភ្ងៀវចំនួន ៣៦កន្លែង៕

No comments:
Post a Comment