Paris Peace Accords 23 Oct. 1991

Wednesday, February 19, 2014

ពលរដ្ឋ​ រងគ្រោះ​ ពី​ការ​ដុត​ផ្ទះ​ នៅ​ពោធិ៍សាត់ ឡើង​មក​ ដាក់​ពាក្យបណ្តឹង​ នៅ​សាលាឧទ្ធរណ៍​​

ពលរដ្ឋ​ រងគ្រោះ​ ពី​ការ​ដុត​ផ្ទះ​ នៅ​ពោធិ៍សាត់ ឡើង​មក​ ដាក់​ពាក្យបណ្តឹង​ នៅ​សាលាឧទ្ធរណ៍​​


ដោយ៖​ កាន់ វិច្ឆិកា​​ / វីអូឌី | ថ្ងៃពុធ ទី19 ខែកុម្ភៈ ឆ្នាំ2014

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ការបណ្តេញចេញ​នៅ​ខេត្ត​ពោធិ៍សាត់ នាំគ្នា​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ពាក្យបណ្តឹង​នៅ​សាលាឧទ្ធរណ៍ ទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​ម្នាក់ និង​រក​យុត្តិធម៌​រឿង​អាជ្ញាធរ​ចុះ​ទៅ​រុះរើ និង​ដុត​បំផ្លាញ​ផ្ទះសម្បែង​អស់​ជាង​១០០​ខ្នង​។​
ការឡើង​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​សាលាឧទ្ធរណ៍​នេះ ធ្វើឡើង​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ខេត្តពោធិ៍សាត់​ប្រមាណ ៦០​នាក់ បាន​បណ្តេញ​ពួកគាត់​មិន​ឲ្យ​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ម្សិលមិញ ។​
​បើ​តាម​ពលរដ្ឋ​រងគ្រោះ លោក ស៊ិម វណ្ណី ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា រូបលោក រួម​នឹង​ពលរដ្ឋ ៣ ទៅ​៤​នាក់​ផ្សេង​ទៀត កំពុង​ប្រមូល​លុយ​ដើម្បី​ធ្វើដំណើរ​មក​ដាក់​ពាក្យបណ្តឹង​រក​យុត្តិធម៌​នៅ​សាលាឧទ្ធរណ៍ នា​រសៀល​នេះ ទាមទារ​ឲ្យ​សាលាដំបូង​ខេត្តពោធិ៍សាត់ ដោះលែង​ស្ត្រី​ម្នាក់ ឈ្មោះ ស៊ិន ស៊ាន ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ និង​ទាមទារ​រក​យុត្តិធម៌​ពី​ការរុះរើ និង​ដុត​លំនៅឋាន បណ្តេញចេញ​ដោយ​បង្ខំ​អស់​ជាង​១០០​ខ្នង កាលពី​ថ្ងៃ​ពុធ ទី​១២ ខែ​កុម្ភៈ​កន្លង​មក​។
កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​ប្រមាណ​ជាជាង​ ៨០ ​នាក់ បាន​តវ៉ា​នៅមុខ​សាលាដំបូង​ខេត្ត បន្ទាប់ពី​ស្ត្រី​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ដោយ​សមត្ថកិច្ច​ចោទថា​បាន​ប្តឹង​ឲ្យមាន​អន្តរាគមន៍ និង​ផ្តល់​ព័ត៌មាន​ទៅ​អ្នកសារព័ត៌មាន ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​ខេត្ត លោក ប៉ង់ ចាន់​សុ​យុទ្ធា​រ៉ា ចុះ​ទៅ​រុះរើ និង​ដុត​បំផ្លាញ​ផ្ទះ​របស់​ប្រជាពលរដ្ឋ យ៉ាងហោច​ណាស់​ជាង​១០០​ខ្នង នៅ​ភូមិ​អូរ​ធំ ហៅ​ភូមិ​ចម្ការចេក ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​ ១២ និង​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ កន្លងមក ក្រោម​ហេតុផល​ថា ជា​តំបន់​ការពារ​ព្រៃឈើ​នោះ ដែល​រហូត​មកដល់ពេលនេះ មិនទាន់​មាន​ការព្រម​ព្រៀង​ណាមួយ​រវាង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​៕





No comments:

Post a Comment