សកម្មជនគណបក្សនយោបាយជិះរថយន្តនិងម៉ូតូឃោសនាបោះឆ្នោត។
ស៊ីវ ចាន់ណា
ការចរចា និងអនុវត្តន៍ខសន្យា ដោយចិត្តស្មោះ ជាកូនសោអច្ឆរិយៈសម្រាប់គណបក្សជាប់ឆ្នោត
បន្ទាប់ពី ល្បងឫទ្ធិគ្នា អស់ចិត្ត គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ បានងាកមក ចរចាគ្នា ជាថ្មី ដើម្បីដោះស្រាយ វិបត្តិនយោបាយ នៅកម្ពុជា ក្រោយការបោះឆ្នោត រើសតំណាងរាស្ត្រ។ ម្សិលមិញ ក្រុមការងារចរចា នៃគណបក្សទាំងពីរ បានព្រមព្រៀងគ្នា លើសំណើមួយចំនួន សម្រាប់កែទម្រង់ ការបោះឆ្នោត នៅកម្ពុជា។ ការចរចា នៅមានដំណើរវែងឆ្ងាយទៀត មុននឹងឈានដល់លទ្ធផល ដែលជួយឱ្យភាគីទាំងពីរអាចធ្វើការជាមួយគ្នាបាន។ ស្ថិតក្នុងការរង់ចាំ អ្នកជំនាញយល់ថា ពេលនេះមានតែការចរចា និងអនុវត្តន៍កិច្ចព្រមព្រៀងដោយចិត្តស្មោះទេ ទើបជាមធ្យោបាយល្អបំផុត។ ការប្រើប្រាស់សម្ពាធ ឬល្បិចកល ចំពោះគ្នាទៅវិញទៅមក លែងមានប្រសិទ្ធភាពហើយ ចាប់ពីពេលនេះទៅ។
No comments:
Post a Comment