Paris Peace Accords 23 Oct. 1991

Saturday, February 1, 2014

មន្ទីរពេទ្យ​ មិត្តភាព​ ខ្មែរ-សូវៀត​ ផ្ដល់​ ការ​ព្យាបាល​ភ្នែក​ ដោយ​ឥត​គិត​ថ្លៃ​ ចាប់​ពី​ថ្ងៃ​៣​ កុម្ភៈ

ជំងឺ​ភ្នែក ៦១០
គ្រូពេទ្យ​ពិនិត្យ​ភ្នែក​កុមារ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៣។
(RFA / Uon Chhin)

មន្ទីរពេទ្យ​ មិត្តភាព​ ខ្មែរ-សូវៀត​ ផ្ដល់​ ការ​ព្យាបាល​ភ្នែក​ ដោយ​ឥត​គិត​ថ្លៃ​ ចាប់​ពី​ថ្ងៃ​៣​ កុម្ភៈ

ក្រុម​គ្រូពេទ្យ​ ផ្នែក​ព្យាបាល​ជំងឺ​ភ្នែក​ នៃ​មន្ទីរពេទ្យ​ មិត្តភាព​ ខ្មែរ-សូវៀត បាន​អំពាវនាវ​ ដល់​ ប្រជាពលរដ្ឋ​ ទាំងអស់​ ដែល​មាន​ជំងឺ​ភ្នែក ជាពិសេស​ ប្រជាពលរដ្ឋ​ក្រីក្រ​ នៅ​តាម​ខេត្ត-ក្រុង​នានា ឲ្យ​អញ្ជើញ​រួស​រាន់​ មក​ទទួល​ ការ​វះ​កាត់​ ព្យាបាល​ភ្នែក​ នៅ​មន្ទីរពេទ្យ​ មិត្តភាព​ ខ្មែរ-សូវៀត ដោយ​ឥត​គិត​ថ្លៃ។
ដោយ អ៊ួន ឈិន / អាស៊ីសេរី​ | ៣១ មករា ២០១៤
ការ​ទទួល​ព្យាបាល​មាន​រយៈពេល ៥​ថ្ងៃ ដែល​នឹង​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
ប្រធាន​អគារ​ផ្នែក​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត គ្រូពេទ្យ ឱ ធីតា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ថា អ្នក​មាន​ជំងឺ​ភ្នែក​គ្រប់​វ័យ​តាំង​ពី​កុមារ​ដល់​មនុស្ស​ចាស់​ជរា អាច​មក​ទទួល​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ រួម​ទាំង​ថ្លៃ​បាយ និង​ថ្លៃ​បន្ទប់​សម្រាក​ផង។
ដោយ​ឡែក សម្រាប់​អ្នក​មាន​ជំងឺ​បាត​ភ្នែក​ដែល​បណ្ដាល​មក​ពី​ជំងឺ​ទឹក​នោម​ផ្អែម ពួក​គាត់​អាច​អញ្ជើញ​មក​ទទួល​ការ​ពិនិត្យ​ព្យាបាល​នៅ​សប្ដាហ៍​បន្ទាប់​ពី​យុទ្ធនាការ​នេះ។
អ្នកស្រី ឱ ធីតា បញ្ជាក់​ថា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​នៃ​មូលនិធិ​ក្រុម​គ្រូពេទ្យ​ប្រទេស​អូស្ត្រាលី ហៅ​ថា ហ្វ្រេដហាឡូស៍ (Fred Hallows Foundation) និង​មាន​ការ​ចូល​រួម​របស់​ក្រុម​គ្រូពេទ្យ​ពី​ប្រទេស​សិង្ហបុរី ផង ក្នុង​ការ​យុទ្ធនាការ​ព្យាបាល​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​លើក​នេះ៕


1 comment: