Paris Peace Accords 23 Oct. 1991

Monday, February 10, 2014

សហគមន៍​ ដីធ្លី ដាក់​ញត្តិ​ នៅ​​ក្រសួង​យុត្តិធម៌ ឲ្យ​ជួយ​​ អន្តរាគមន៍​ ដោះលែង​អ្នកជាប់​ឃុំ​ ២១នាក់​​

សហគមន៍ធីធ្លី ប្រមូលផ្តុំគ្នានៅមុខក្រសួងយុត្តិធម៌ ដើម្បីដាក់ញត្តិ សុំអន្តរាគមន៍ដោះលែងអ្នកជាប់ឃុំទាំង២១នាក់ (រូបថត៖ សាមាន)


សហគមន៍​ ដីធ្លី ដាក់​ញត្តិ​ នៅ​​ក្រសួង​យុត្តិធម៌ ឲ្យ​ជួយ​​ អន្តរាគមន៍​ ដោះលែង​អ្នកជាប់​ឃុំ​ ២១នាក់​​


ដោយ៖​ ឡាយ សាមាន​ / វីអូឌី | ថ្ងៃចន្ទ ទី10 ខែកុម្ភៈ ឆ្នាំ2014

អ្នក​មាន​ជម្លោះ​ដីធ្លី បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ និង​និសិត្សបញ្ញវន្ត នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ជាង​១០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​យុត្តិធម៌ ដើម្បី​ដាក់​ញត្តិ​សុំអន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​​យុត្តិធម៌ ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ ​ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម ឲ្យមាន​សេរីភាព ដោយ​សំអាង​ថា អ្នក​ទាំងនោះ​មិន​មាន​កំហុស​ទេ​។​
​អ្នក​មាន​ជម្លោះ​ដីធ្លី​ទាំងនោះ មានប្រជា​​សហគមន៍​បឹងកក់ អតីត​សហគមន៍​បឹងកក់ ថ្មគោល អ្នក​បុរី​កីឡា អតីតអ្នកបុរីកីឡា ជាដើម​។​
​អ្នកស្រី ទេព វ​ន្នី តំណាង​សហគមន៍​បឹងកក់ មានប្រសាសន៍ថា អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ និង​កម្មករ​២​នាក់​ដែល​ត្រូវបាន​តុលាការ​ដោះលែង​បណ្តោះ​អាសន្ន កាលពី​ពេល​ថ្មីៗ​នេះ មិន​មាន​កំហុស​ដូច​ការចោទប្រកាន់​ទេ​។ អ្នកស្រី ស្នើ​ឲ្យ​លោក​អង្គ វង្ស​វឌ្ឍនា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ជួយ​រក​យុត្តិធម៌ និង​ស្នើ​​ឲ្យ​សាលាឧទ្ធរណ៍ ទម្លាក់​បទ​ចោទ​លើ​អ្នក​ទាំង២៣​នាក់​​នោះ ព្រមទាំង​​ដោះលែង​ពួកគេ​ឲ្យមាន​សេរីភាព​វិញ ចាប់ពី​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ ស្អែក​នេះ​តទៅ​។​
នៅម៉ោង ៩:២០នាទីនេះ លោក អ៊ួង សុភារិន្ទ មន្ត្រីរដ្ឋបាល​នៃ​ក្រសួង​យុត្តិធម៌ បាន​ទទួល​យក​ញត្តិ​របស់​អ្នក​សហ​គមន៍​ដីធ្លី​ទាំង​នោះ​ហើយ ហើយ​សកម្មជន​ដីធ្លី បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ និង​និស្សិតបញ្ញវន្ត បាន​បន្តហែក្បួន​ទៅ​ដាក់​ញត្តិ​នៅ​មុខ​សាលាឧទ្ធរណ៍ ដែលនៅក្បែរ​នោះ ទាមទារ​ឲ្យ​តុលាការសាលា​ឧទ្ធរណ៍​ ​ទម្លាក់បទ​ចោទលើ​អ្នកទាំង​២៣នាក់នោះ។​
តាម​ការ​ឲ្យដឹង​ពី​ក្រុម​មេធាវីកា​រពា​រជន​ត្រូវ​ចោទ​ទាំង​២៣​នាក់ សាលាឧទ្ធរណ៍ នឹង​បើក​សវនាការ​ជំនុំជម្រះ បណ្តឹង​ប្រឆាំង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ របស់​អ្នក​ទាំង​២១​នាក់ នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ស្អែក​នេះ​។​
​អ្នក​ទាំង​២៣​នាក់ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន នៅក្នុង​ការប៉ះទង្គិច​ដោ​យ​ហិង្សា រវាង​កម្លាំង​សមត្ថកិច្ច និង​កម្មករ កាលពី​ថ្ងៃ​ទី​២​និង​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ ខណៈ​ដែល​ពួកគេ​ចូលរួម​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​១៦០​ដុល្លារ នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​នៅ​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ​។ អ្នក​ទាំង​២៣​នាក់ ដែល​ក្នុងនោះ​មាន​លោក​វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក​ថេង សាវឿន មន្ត្រី​សម្រប​សម្រួល​​បណ្តាញ​​កសិក​រ និង​លោក​ចាន់ ពុទ្ធិ​ស័ក្ក សកម្មជន​ដីធ្លី ផង​នោះ បាន​រង​នូវ​ការចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​​អ្នក​ដទៃ​៕​



No comments:

Post a Comment