Paris Peace Accords 23 Oct. 1991

Thursday, February 13, 2014

CNRP ខកចិត្ត​ ចំពោះ​ ការមិន​ដាក់​ សមាសភាព​ របស់​ខ្លួន​ ក្នុង​គណៈកម្មការ​ កែទម្រង់​ ការបោះឆ្នោត​



CNRP ខកចិត្ត​ ចំពោះ​ ការមិន​ដាក់​ សមាសភាព​ របស់​ខ្លួន​ ក្នុង​គណៈកម្មការ​ កែទម្រង់​ ការបោះឆ្នោត​


ដោយ៖​ ឡាយ សាមាន​ / វីអូឌី | ថ្ងៃពុធ ទី12 ខែកុម្ភៈ ឆ្នាំ2014

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ពុធ​នេះ សោកស្តាយ​ចំពោះ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បង្កើត​គណៈកម្មកា​រ​សិក្សា​ស្រាវជ្រាវ កែទម្រង់​លើ​ការបោះឆ្នោត ដោយ​មិន​បាន​ដាក់បញ្ចូល​សមាស​ភាព ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​។​
​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​១២ ខែកុម្ភៈនេះ បាន​ហៅ​សេចក្តីសម្រេច​បង្កើត​គណៈ​ក​ម្មការ កែទម្រង់​បោះឆ្នោត ដោយ​មិន​មាន​ការប្រឹក្សា​យោបល់ ឬ​ការព្រមព្រៀង​ជាមុន​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ផ្ទុយ​ទាំងស្រុង​នឹង​ស្មារតី​នៃ​សេចក្តីប្រកាស​រួម ថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ​២០១៣​។ សេចក្តីថ្លែងការណ៍ ក៏ស្នើសុំ​ឲ្យ​បង្កើត​គណៈកម្មការ​រួម​មួយ ដែល​មាន​សមាសភាព​ស្មើគ្នា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ស្រប​តាម​ស្មារតី​នៃ​សេចក្តីប្រកាស​រួម​នៃ​ជំនួប​កំពូល កាលពី​ថ្ងៃ​ទី ១៦ ​ខែ​កញ្ញា ឆ្នាំ២០១៣ ដើម្បី​សិក្សា​ស្រាវជ្រាវ លើ​ការកែទម្រង់​ការបោះឆ្នោត​។​
គួរបញ្ជាក់​ថា សេចក្តីសម្រេច​រួម​នៃ​ជំនួប​កំពូល​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី១៦​ ខែ​កញ្ញា ឆ្នាំ២០១៣ ត្រង់​ចំណុច​ទី២ បានចែង​ថា ភាគី​ទាំងពីរ បាន​ព្រមព្រៀង​គ្នា​នឹង​បង្កើត​យន្តការ​មួយ ដើម្បី​កែ​ទម្រង់​ការ​បោះឆ្នោត​នាពេល​ខាងមុខ​នេះ​។​
​ជាមួយគ្នានេះដែរ គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យមាន​ការចូលរួម​យ៉ាង​ទូលំទូលាយ ពី​សំណាក់​សង្គម​ស៊ីវិល អង្គការ​អន្តរជាតិ និង​ដៃគូរ​អភិវឌ្ឍន៍​នានា ដើម្បី​ជម្រុញ​ឲ្យ​យន្តការ​កែទម្រង់​ការបោះ​ឆ្នោត ប្រព្រឹត្តទៅ​ដោយ​រលូន និង​មាន​ដំណើរការ​លឿន​ទៅមុខ និង​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុង​គោលដៅ​ធានា​ឲ្យ​ការរៀបចំ​ការបោះឆ្នោត​លើក​ក្រោយ​ទៀត ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​។​
​កាលពី​ចុងឆ្នាំ​២០១៣ លោក ហ៊ុន សែន បាន​តែងតាំង​លោក ស ខេង ធ្វើជា​ប្រធាន​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ កែទម្រង់​លើ​ការបោះឆ្នោត បន្ទាប់​ពី​ការរិះគន់​ថា ការបោះឆ្នោត​កន្លងមក ធ្វើឡើង​ដោយ គជប មិន​ឯករាជ្យ​៕​




No comments:

Post a Comment