មន្ត្រី ជាន់ខ្ពស់ CNRP នឹងជួប ពលរដ្ឋរងគ្រោះ ជម្លោះដីធ្លី ខេត្តកោះកុង ថ្ងៃចន្ទនេះ
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃសៅរ៍ ទី22 ខែកុម្ភៈ ឆ្នាំ2014
មន្ត្រី ជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ នឹងចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះ នៅខេត្តកោះកុង ក្នុងទំនាស់ដីធ្លី ជាមួយ ក្រុមហ៊ុន Union Development Group នៅថ្ងៃច័ន្ទ សប្តាហ៍ក្រោយនេះ។
សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២២ ខែកុម្ភៈនេះ គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភា លោក សុន ឆ័យ នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈខាងមុខនេះ នឹងចុះជួបប្រជាពលរដ្ឋ ដែលអះអាងថា រងគ្រោះ ដោយសារការបណ្តេញចេញពីលំនៅដ្ឋាន នៅខេត្តកោះកុង។
ការចុះជួបនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ផ្ទះប្រជាពលរដ្ឋប្រមាណ៤៥ខ្នង កាលពីចុងខែមករា ឆ្នាំ២០១៤នេះ ត្រូវបានរុះរើ និងដុតបំផ្លាញដោយអាជ្ញាធរមូលដ្ឋាន និងភាគីក្រុមហ៊ុនចិន Union Development Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍តាមស្តង់ដារអន្តរជាតិ ដោយមានកិច្ចសន្យារយៈពេល ៩៩ឆ្នាំ៕
No comments:
Post a Comment